part 04 : មិនទុកមុខអោយបន្តិចសោះ!

208 25 8
                                    

+កន្លងទៅពីរបីថ្ងៃ.....

ពេលវេលាចេះតែដើរទៅមុខពួកគេហាត់សមជាមួយគ្នាបានច្រើនថ្ងៃដែរហើយម្នាក់ៗសុទ្ធតែមានសមត្ថភាពរៀងខ្លួនចឹងហើយធ្វើឱ្យពួកគេឆាប់ចេះស្ទាត់លឿនខ្លាំងមែនទែន ដោយថ្ងៃនេះ winner ចង់នាំឱ្យ giselle & karina កន្លែងហាត់សមដ៏ធំសម្រាប់អ្នកសម្ដែងនៅក្នុងមហោស្រពទាំងមូលនោះ ស្រុះស្រួលគ្នាពួកគេទាំងបួនក៏ទៅទាំងព្រឹកព្រលឹមតែម្ដង....

#ចំណតឡានក្រុង

មកដល់ចំណតឡានក្រុងក៏បានចតតាមធម្មតាពួកគេទាំងអស់គ្នាចុះមកធ្វើដំណើរថ្មើជើងបានបន្តិចក៏មកដល់កន្លែង។

"oh minjeong!? បងខាងឃើញឯងប៉ុន្មានថ្ងៃហើយ..." ពួកគេទាំងអស់គ្នាចូលមកដល់ខាងក្នុងក៏ស្ញប់ស្ញែងជាមួយ studio ដ៏ធំស្គឹមស្កៃដែលមនុស្សជាច្រើនបានហាត់សមជុំគ្នា និងមានបន្ទប់សិល្បៈផ្សេងៗគ្នាសម្រាប់ពួកគេដើរចូលបានពីរបីចំហាននារីសក់ខ្លីត្រឹមស្មាម្នាក់ដែលបានចូលមកមុនពួកគេបន្តិចនោះបានងាកមក មើលទៅទំនងដូចជាស្គាល់គ្នាជាមួយ winter នាងដើរសំដៅមកពួកគេទាំងមានស្ពាយហ្គីតារបស់ខ្លួនមកជាមួយដែរនាងមានឈ្មោះថា(shin ryujin)

"ឯងបាត់ទៅណាប៉ុន្មានថ្ងៃនេះ?" នាងនិយាយទាំងវ៉ៃស្មា winter លេងតិចៗ

"ហិហិ ពីរបីថ្ងៃហ្នឹងខ្ញុំជួបរវល់ហាត់សមនៅក្នុង studio ផ្ទាល់ខ្លួនបន្តិចហ្នឹងណាសិស្សច្បង~" ដោយ ryujin រៀនថ្នាក់ខ្ពស់ជាង winter ពីរឆ្នាំចឹងហើយទើបមានក្លាយជាសិស្សច្បងគេបែបនេះ

"អ៎បែបហ្នឹងសោះ!ហើយចុះ...ពួកគេវិញត្រូវជាអីជាមួយឯង??" នាងក្រឡេកទៅឃើញវត្តមានរបស់ karina និង giselle ក៏សួរតែម្ដងទៅ giselle ឃើញគេឆ្ងល់ពីខ្លួនចឹងក៏ say hello គួរសមទៅកាន់គេដែរឯ rina វិញនៅឈរទ្រឹង...

"ខ្ញុំរកអ្នកលេងព្យាណូបានហើយបង...គឺជាពួកគាត់ហ្នឹងឯង"

"ចូលរួមត្រេកអរផងចឹង"

"ចាស៎"

"គេធ្វើអីហ្នឹងម៉េចក៏អ៊ូអរម្ល៉េះ?" នារីរាងតូចស្ដើងសក់រលាស់វែងត្រឹមចង្កេះកំពុងតែដើរចូលមកឃើញពួកគេឈរនិយាយគ្នាពេញផ្លូវក៏ឆ្ងល់ដើរមករកពួកគេ...ក៏ព្រោះឃើញដៃគូរបស់ខ្លួននៅទីនេះដែរ

Green Star🍃Where stories live. Discover now