ភាគទី1

23 2 0
                                    

នៅក្នុងម៉ាតមួយកន្លែង ដែលមានលក់ភេសជ្ជៈ មី និងរបស់របរផ្សេង។ ឃើញមានកំលោះដែលមានវ័យស្របាលនិង20ឆ្នាំ ដែលជាបុគ្គលិកធ្វើការនៅទីនោះ កំពុងឈរលក់ជាមួយទឹកមុខយ៉ាងរីករាយ។

« អ្នកលក់ស្អាតហ៎ាស!? ជួយគិតលុយឲ្យអូនមួយ » ភ្លាមៗនោះដែលក៏មានគេមកគិតអីល្មម។ឃើញអ្នកលក់ស្អាតមិនបាន:)

« អ៊រ..ហូស!.. បាត បាត »ដល់ពេលភ្ញៀវហៅសុទ្ធតែអ្នកលក់ស្អាតចឹងទៅក៏រៀបខ្លួនមិនត្រូវ ក៏ប្រញាប់គិតលុយអីវ៉ាន់ទាំងឆ្គាំឆ្គងឡើងពេញនិង។
« អ្នកលក់ស្អាត ឈ្មោះអីដែល សុំលេខទូរស័ព្ទមួយបានអត់ »និយាយតែនិងមាត់មិនអស់ចិត្តថែមទាំងលើកទូរស័ព្ទមកសុំលេខគេទៀត នេះបានចំជាអ្នកទិញមែន
« អរសុំទោសផងបាត ច្បាប់ក្នុងហាងមិនឲ្យភ្ញៀវដឹងពីលេខទូរស័ព្ទរបស់បុគ្គលិកឡើយ » ក៏ប្រញាប់ឆ្លើយតបភ្លាមៗព្រោះខ្លាចខុសច្បាប់និងហាង វាអាចនិងមានរឿង។ ណាមួយគេក៏មិនចង់ឲ្យលេខប៉ុន្មានដែល ទើបតែស្គាល់គ្នាសោះមកសុំលេខអីណា ណាគេទៅព្រមនោះ
« អីក៏មេស មេសគ្រាន់តែលេខបុិននិងសោះ លូវបើមិនបានលេខ បងឈ្មោះអីដែលចឹង »យាយពីថាអ្នកទិញនេះ ពិតជាមុខក្រាសមិនធម្មតា សុំលេខមិនបានក៏សួរឈ្មោះ
« នេះអីវ៉ាន់រួចរាល់ហើយ » នាយតូចមិននិយាយច្រើនព្រោះមានអារម្មណ៍ថាធុញ ក៏ហុចអីវ៉ាន់ដែលគិតលុយរួចមកឲ្យ ។
« អួយបងអ្នកលក់ហ៎ាស បងសង្ហាណាស់ សុំស្គាល់ឈ្មោះបងក៏អស់ចិត្តដែលណា »
« ខ្ញុំឈ្មោះ fot »
« អួយមុខក៏សង្ហា ហើយឈ្មោះក៏សង្ហាទៀត ប្រុសអីក៏សង្ហាយ៉ាងនេះណ៎ បើបានជាសង្សារមិនដឹងជាល្អយ៉ាងណាទេ» ថាមុខទៅវាស្អាត ហើយឈ្មោះន៎ែក មកស្អាតអីដែលទេ។ អ្នកណាចង់ទៅភ្លាមៗបើអ្នកលក់ស្អាតយ៉ាងនិង🌝
« ប្អូនស្រីហ៎ាស មានគេចាំគិតលុយច្រើនណាស់ អញ្ជើញទៅបានហើយឬនៅ »និយាយមិនមើលក្រោយទេ សុទ្ធតែមនុស្សឈរចាំគិតលុយ យាយពីថាមុខម្នាក់ៗឡើយ ស្គ្រឺតម្នាក់ស្រីនិងហើយ។
« អួយ! មនុស្សច្រើនមែនតើស! អើ..បងស្អាតហ៎ាសអូនទៅសិនហើយ ចាំថ្ងៃក្រោយមកជួយទិញទៀត »
« បាត » ឆ្លើយទាំងមិនសមចិត្ត ។យាយពីថាធុញអើយសែនធុញមិនដឹងជាស្អីទេ ប៉ះអ្នកទិញចឹងតែ2 3នាក់ទៀតសន្លប់តែម្ដង។

តោះ មកនិយាយពីកំលោះរូបស្អាត ដែលអ្នកមកទិញលើកណាក៏ញ៉ែអ្នកលក់ដែល។ គេមានឈ្មោះថា fot (មីនសុំអត់ដាក់ឈ្មោះពេញទេ) មានអាយុ20ឆ្នាំ រាយស្ដើង តូចច្រឡឹងឡើងគួរឲ្យស្រឡាញ់ុ។ គេរស់នៅជាមួយម្ដាយមិនមានឪពុកទេ ព្រោះគាត់ស្លាប់តាំងពីគេនៅក្មេងម្លេះ។រាល់ថ្ងៃធ្វើការជាបុគ្គលិកហាងដូចដែលយើងបានឃើញនេះហើយ ឯម្ដាយវិញរស់នៅផ្ទះ ព្រោះfot មិនចង់ឲ្យគាត់លំបាក ណាមួយប្រាក់ខែដែលបានក៏វាថ្លៃគួរសមដែលអាចចិញ្ចឹមម្ដាយរស់ហើយ។ គេគ្មានបងប្អូនអីទេ ជាកូនទោល។

បន្ទាប់ពីធ្វើការតាំងពីព្រឹករហូតដល់រសៀលក៏ជិតដល់ម៉ោងចេញទៅផ្ទះ តែថ្ងៃនេះមេថាបើប្រញាប់អាចបិទហាងបានមិនអីទេ គាត់ឲ្យសម្រាកលឿនមួយថ្ងៃ។រាងតូចក៏ប្រញាប់បិទហាង ព្រោះចង់ទៅផ្ទះជួបម៉ាក់ គាត់ចាស់ហើយមិនចង់ទុកគាត់ចោលទេ។

ភ្លាមៗនោះក៏មានបុរសម្នាក់ដើរចូលមកក្នុងហាង ទាំងសភាពមើលទៅគួរឲ្យខ្លាចមែនទែន។ អាវខ្លាស៊ែរបស់គាត់ប្រឡាក់សុទ្ធតែឈាម មុខមាត់ក៏របួសធ្ងន់ដែល ដូចទើបតែមកពីវាយគ្នាពីណាចឹង មិនតែប៉ុណ្ណោះនៅមានបុរសពាក់អាវ ខ្លាស៊ែ នៅក្រៅពីរបីនាក់ទៀត។

« អស់ប៉ុន្មាន »គាត់ហុចបារី ព្រមទាំងគ្រឿងថ្នាំពេទ្យមកឲ្យfot គិតលុយទាំង ឌៀងក្រសែភ្នែកមកមើលយ៉ាងគួរឲ្យខ្លាច។ រាងតូចគិតលុយទាំងភ័យមុននិងឆ្លើយតបទៅវិញទាំងញញឹមមិនសម
« អស់5$លោក »នាយហុចលុយឲ្យមុននិងដើលចេញទៅ។កាយតូចតាមសម្លឹងគេតាំងពីនៅក្នុងហាងរហូតដល់គេទៅបាត់មុននិងគិតឆ្ងល់ថា
« បុរសម្នាក់នេះអីក៏គួរឲ្យខ្លាចម្លេះ ឬ..ឬគាត់ទើបមកពីសម្លាប់មនុស្ស អួយ!! អត់ទេកគិតអីផ្ដេសផ្ដាសបែបនេះ ឆាប់បិទហាងវិញល្អជាង » ថាហើយគេក៏ប្រញាប់បិទហាង។ នាយតូចជិះម៉ូតូត្រឡប់ទៅផ្ទះវិញទាំងរីករាយ ព្រោះថ្ងៃនេះគេបានទិញអាហារឆ្ងាញ់ទៅឲ្យម៉ាក់គេពិសារ។ ទោះបីរស់នៅតែពីរនាក់ក៏ពិតមែនតែវាពិតជាមានក្ដីសុខណាស់ គេសំណាងដែលបានរស់នៅជាមួយម្ដាយបែបនេះ និងមិនដែលសោកស្ដាយក្នុងជាតិនេះទេដែលបានរស់នៅជាមួយគាត់។

រឿង អ្នកគឺជាពន្លឺ (ផ្អាក់)Where stories live. Discover now