_ទីក្រុង សេអ៊ូល ( ប្រទេសកូរ៉េ )_
" Surprise " យ៉ុងគី ដែលទើបមកពីខាងក្រៅត្រូវភ្ញាក់ព្រើតដោយសារក្មេងប្រុសម្នាក់កំពុងធ្វើខ្លួនឡប់ៗនៅចំពោះមុខ ។
" ឯងកំពុងតែធ្វើអោយបងភ័យលួសព្រលឹងហើយ ថេយ៍ " យ៉ុងគី ទាញវ៉ែនតាទម្លាក់បន្តិចដើម្បីមើលមុខប្អូនប្រុសកំពូលខូចអោយបានច្បាស់ ។
" មកពី ថេយ៍ ដឹងថាបងបែបនេះទើបប្អូន Surprise ខ្ញុំនឹកបងណាស់ខានជួបបងជិតមួយទស្សវត្សរ៍ហើយ សុំឱបមួយ ? " ថេយ៍ ធ្វើមុខជូរហើយដើរទៅរកបងប្រុសឱបគាត់យ៉ាងណែនដៃ ។
យ៉ុងគីសើចដែលប្អូនប្រុសធ្វើខ្លួនគួរឲ្យស្រឡាញ់ គេពិតជាស្រឡាញ់ ចូលចិត្ត ថេយ៍ ខ្លាំងណាស់ ទោះបីជា អាល្អិតនេះមិនមែនជាប្អូនប្រុសបង្កើតជាមួយគេក៏ដោយ។ ពេលនៅពីតូច ថេយ៍ ធ្លាប់ទទួលកំហុសជំនួសពេលដែលប៉ាសួររកមុខអ្នកណាធ្វើ អោយឯកសាររបស់គាត់ទទឹក អាល្អិតនេះត្រូវប៉ាវៃឡើងសន្លប់ ទើបគេសន្យានឹងខ្លួនឯងថាត្រូវមើលថែទាំថេយ៍អោយដូចប្អូនបង្កើត ។
" ហេតុអ្វីឯងមកប្រទេកូរ៉េមិនប្រាប់បងជាមុន បងនឹងអោយកូនចៅទៅទទួលឯង ខ្លាចឯងមានបញ្ហាអ្វី បងប្រាកដជាស្លាប់មិនខាន " យ៉ុងគីអង្អែលក្បាលប្អូនដោយក្តីស្រឡាញ់ ។
" ខ្ញុំធំហើយ ខ្ញុំអាចមើលថែខ្លួនឯងបាន និង អាចទៅណា
មកណាតែម្នាក់ឯងបាន បងនៅតែចាត់ទុកខ្ញុំដូចជាកូន
ក្មេងទៀត " ថេយ៍ ធ្វើមុខជូរដាក់បងប្រុសខ្លួន ។
" ក៏ព្រោះតែបងស្រឡាញ់ ព្រួយបារម្ភពីឯង ខ្លាចឯងមានបញ្ហា ដែលបងមិនដឹង បងប្រាកដជាពិបាក និង ខូចចិត្តដែលការពារឯងមិនបានល្អ " យ៉ុងគី ឱបប្អូនប្រុសបណ្ដូលចិត្តដោយភាពទន់ភ្លន់ ក្មេងខូចប្ដូរទឹកមុខស្អុយមកឱបបងប្រុសខ្លួនវិញ ។
ថេយ៍ ញញឹមដោយការរំភើបនៅក្នុងចិត្ត ដែលមានបងប្រុសគោរពស្រឡាញ់ខ្លួនលើសពី អ្វីៗទៅទៀត ។
" អរគុណបងប្រុសដែលស្រឡាញ់ និង ព្រួយបារម្ភពីប្អូនម្នាក់នេះរហូតមក ប៉ុន្តែឥឡូវប្អូនអស់កម្លាំងណាស់ហើយចង់សម្រាក ល្ងាចបន្តិចប្អូនចង់ទៅដើរលេងខាង
ក្រៅផង " ថេយ៍ ងើយមុខ ញញឹមយ៉ាងស្រស់ស្រាយដាក់បងប្រុស ។
" ឯងចង់ចេញទៅខាងក្រៅ កុំភ្លេចអោយកូនចៅបងទៅ
ជាមួយផង ស្រួលបងដឹងដំណឹងថាឯងនៅកន្លែងណាខ្លះ " យ៉ុងគី ប្រាប់ប្អូនប្រុសដែលរពឹសហើយកំពូលខូច ដែលមិនចូលចិត្តធ្វើតាមសម្ដីខ្លួន លើកមុនគេប្រាប់អោយយកកូនចៅដើរតាម ប៉ុន្តែអាល្អិតនេះមិនធ្វើតាមខ្លួនសោះ ។ គេបញ្ជាអ្នកបំរើអោយយកឥវ៉ាន់ ប្អូនខ្លួនឡើងទៅបន្ទប់ ដែលរៀបចំស្រាប់ និង អោយថេយ៍ឡើងទៅសំរាកយកកម្លាំង ។
YOU ARE READING
🔥🖤 គំនុំឈាមអន្ទាក់បេះដូង 🔞🔥
Romantikគំនុំឈាមត្រូវសងដោយឈាម មីនយ៉ុងគីឯងធ្វើអោយប្អូនស្រីរបស់យើងត្រូវស្លាប់ ដូច្នេះយើងនឹងអោយប្អូនប្រុសរបស់ឯងជាអ្នកសងជំនួសរាល់គ្រប់យ៉ាងដែលយើងបានបាត់បង់ 😏