ភាគ៤ «បងសន្យា»

327 61 4
                                    

+ព្រឹកថ្ងៃថ្មី

     ព្រឹកនេះជាថ្ងៃអាទិត្យជាថ្ងៃដែរសិស្សគ្រប់គ្នាសម្រាកពីការសិក្សា ហ៉ីស៉ីងដើរលំហែនៅពេលព្រឹកទូរស័ព្ទក្នុងហោប៉ៅបានបន្លឺឡើង

«ហេឡូ លោកម្ចាស់ ពេលនេះម្ចាស់តូចបានមកដល់វិមានរបស់លោកហើយ»

«ល្អ ចាប់ចែងបន្ទប់គេងរបស់គេឲ្យរៀបរយ»

«ទទួលបាន លោកម្ចាស់»និយាយតែប៉ុនហ្នឹងប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្ដាច់ រាងក្រាសដើរបន្តដៃស៊កចូលហោប៉ៅ ដើរសុខៗក៏ចាប់អារម្មណ៍នូវកន្លែងដែរមានមនុស្សជុំៗ នាយក៏ដើរទៅចូលចំណោមមនុស្សចង់ដឹង ណាមួយក្រែងជួយអ្វីបានខ្លះ

«ពុទ្ធោអើយ!អាណិតណាស់ មិនដឹងសត្វចង្រៃណាមកខាំករបស់ក្មេងទេ»អ៊ំស្រីនៅជិតនោះពោលឡើង ពិតមែនហើយក្មេងប្រុសវ័យទំនងអាយុប្រមាណជា១៦ឆ្នាំបានដេកស្លាប់ ដោយមានស្នាមខាំនៅនិងកញ្ចឹងក

    ហ៉ីស៉ីងដើរទៅកាន់តែជិតក្មេងប្រសនោះក៏អាចសន្និដ្ឋានដឹងថាវាបណ្ដាលមកពីអ្វីដែរ

+ក្នុងវិមាន

«អ្នកប្រុសតូច!មកញុាំអាហារពេលព្រឹក អ្នកប្រុសធំត្រឡប់មកវិញហើយ»ពូដេតបានមកហៅសុងហ៊ុនដែរអង្គុយលេងនៅសួនច្បារក្រោយវិមានដោយមានអ្នកបម្រើម្នាក់តាមសុងហ៊ុន តាមបទបញ្ជារបស់ម្ចាស់វិមាន

«បាទ លោកពូ»រាងតូចឆ្លើយតប មុននិងរត់វឹងទៅទទួលហ៉ីស៉ីង

“បងហ៉ី!!”

«ហ៊ុននី!មិនទាន់ញុាំអាហារពេលព្រឹកទេហេស?»ហ៉ីស៉ីងសួរ

«គឺចាំបង»សុងហ៊ុនឆ្លើយតប

«ឯងញុាំទៅ ចំណែកដេតទៅបន្ទប់ធ្វើការរបស់យើង ពួកយើងត្រូវមានរឿងដោះស្រាយហើយ»ថារួចហ៉ីស៉ីងនិងដេតក៏ឡើងទៅខាងលើ ទុកឲ្យក្មេងប្រុសដែរមិនដឹងខ្យល់អីចងចញ្ចើមចូលគ្នា

«អ្នកប្រុសតូច!អញ្ជើញពិសាអាហារ»

«បាទ»និយាយរួចសុងហ៊ុនក៏ទៅទទួលទានអាហារ

+ព្រឹកថ្ងៃថ្មី

    សុងហ៊ុននិងហ៉ីស៉ីងក៏ធ្វើដំណើរទៅសាលារៀនតាមធម្មតាដោយមានពូដេតជាអ្នកបើកឡាន

កម្មស្នេហ៍សង្រ្គោះបេះដូងWhere stories live. Discover now