ធ្វើជាស្រីរបស់ខ្ញុំទៅ

23 1 0
                                    

គេទៅជិតនាងហើយនិយាយខ្សឹបៗ "ព្រោះខ្ញុំចង់បាននាងធ្វើជា ស្រីរបស់ខ្ញុំនោះអី" គេបានឈោងដៃទៅប៉ះថ្ពាល់នាង... គេ បម្រុងនិងនិយាយបន្តស្រាប់តែស៊ីមួយដៃរបស់ Ah yi...

"បើលោកចង់បានរកអ្នកផ្សេង" (និយាយហើយដើរចេញទៅ ហើយស្រាប់តែ...គេស្រវ៉ាចាប់ដៃនាងហើយនិយាយទាំងញញឹម)

"ខ្ញុំមិនចង់បានអ្នកផ្សេងទេនាងតែម្នាក់គត់ដែលខ្ញុំចង់បាន"

ប្រសិនបើវាទាក់ទងទៅនិងរឿងដែលខ្ញុំបានវ៉ៃកូនចៅលោកនោះ យើងអាចនិយាយថាគ្នាបានចាំបាច់ដល់ថ្នាក់ចាប់ខ្ញុំមកបែបនេះ តែ

"យ៉ាងងណាក៏ខ្ញុំមិនមែននៅសុខៗទៅវ៉ៃកូនចៅលោកដែរព្រោះ គេជាអ្នកទៅរញ៉េរញ៉ៃនិងមិត្តភក្តិរបស់ខ្ញុំមុន" (និយាយទាំងក្រ លាស់ដៃចេញ)

"រឿងនោះខ្ញុំមិនខ្វល់ទេអ្វីដែលខ្ញុំខ្វល់គឺនាង" (និយាយហើយក៏ ដើរចូលខិតទៅចិត្តនាង)

"ខ្ញុំមិនចង់និយាយអ្វីច្រើនទេសំខាន់ពេលនេះខ្ញុំចង់ទៅផ្ទះ"

"ចុះបើខ្ញុំមិនឲ្យទៅ"

លោកមានសិទ្ធិអីឃាត់ខ្ញុំទៅទីនេះ គិតថាខ្លួនឯងជាអ្នកណា??

"នាងពិតជាមិនដឹងមែនរឺថាខ្ញុំជាអ្នកណា មិនអីទេនាង ប្រហែលជាដឹងឆាប់ៗនេះហើយ"

(នាងងស្តាប់គេនិយាយទាំងមិនយល់)

"លោកមិនដែលស្គាល់ខ្ញុំ ខ្ញុំក៏មិនស្គាល់លោកដែរ បានហើយខ្ញុំ មិនចង់ខាតពេលវេលាជាមួយលោកទេ ខ្ញុំទៅផ្ទះហើយ" (នាង ដើរទាំងបុកគេចេញទៅ)
"មិនអីទេពេលនេះអ្នកអាចគេចបានតែប្រហែលលើកក្រោយ នាងមិនអាចគេចពីខ្ញុំបានទេ" (និយាយក្នុងចិត្តហើយញញឹម ចុងមាត់)

នៅពេលមកដល់បន្ទាប់វិញនាងនៅតែគិតពីសម្តីដែលគេម្នាក់ នោះបាននិយាយ "តើគេជាអ្នកណាហេតុអ្វីនិយាយផ្លែកៗ បែបនេះ" នាងមិនបានគិតច្រើនទេទើបសម្រេចចិត្តទៅគេងព្រោះពេលនេះ វាយប់ជ្រៅណាស់ទៅហើយ

ព្រឹកថ្ងៃថ្មី

នៅហាងកាហ្វេមួយកន្លែង " Luv Cafe "

ជាកន្លែងធ្វើរបស់ "Ah yi" កំពុងធ្វើការសុខៗស្រាប់តែមាន នរណាគេរត់មកអោបនាងពីក្រោយ នាងរាងភ្ញាក់បន្តិចដែរ ទើបងាកទៅរកមើលឃើញថាគ្មានអ្នកណាក្រៅពីមិត្តសម្លាញ់ តែមួយគត់របស់នាងទេ

Coincidence " ចៃដន្យ "Where stories live. Discover now