Episode 1

403 47 7
                                    

ព្រៃស្តុកដ៏ធំមួយកន្លែងស្ថិតក្នុថសម័យអយុធ្យាពេលនេះបង្ហាញពីម្នាក់កំពុងរត់គេចពីការតាមសម្លាប់របស់បុរសម្នាក់ទៀតដែលព្យាយាមសម្លាប់ខ្លួន។

« កុំ...កុំសម្លាប់....ហិហិ...ដោះលែងខ្ញុំទៅ »
« ហ្ហឹស...ខ្ញុំម្ចាស់សុំភ័យទោសផងម្ចាស់តូចតែនេះជាបញ្ជារបស់ព្រះអង្គ »
ខ្វាច់....ឈឺក..
« លោកបង...ហ្ហឹកៗៗ....ល...លោកបង...ងើបមកនិយាយជាមួយអូនមក....ហ្ហឹក »

បុរសជាមេទ័ពលើកដាវទាញយកមកសម្លាប់បុរសម្នាក់ប៉ុន្តែក៏ត្រូវបុរសម្នាក់ទៀតមករងជំនួស។

« សន្យានឹងបងណាថាអូននឹងស្រឡាញ់បងរហូត ហើយមិនថាជាតិនេះឬជាតិណាបងនៅតែស្រឡាញ់ហើយរង់ចាំអូនគ្រប់ៗជាតិ »
« អ្ហឹម...អូន...អូនសន្យា...ហ្ហឹក..ហិ »
« លោកបង...អ៎ាយ....!! »

ពេលនោះយើងបានឃើញកម្លោះតូចម្នាក់បានងើបឡើងជាមួយនឹងទឹកភ្នែកបានដាមជាប់ថ្ពាល់បន្ទាប់ពីនាយបានយល់សុបិន្តឃើញមនុស្សប្រុសម្នាក់ការពារនាយពីអ្នកសម្លាប់នោះហើយមនុស្សប្រុសនោះសន្យាថានឹងរងចាំនាយគ្រប់ៗជាតិ

« អ្ហើយ!! ជាសុបិន្តទៀតហើយ!! ហ្ហឹក...តែនេះទឹកភ្នែក?? មិចក៏ខ្ញុំយំទៀតចឹង?? នេះវារាល់ថ្ងៃពេលហើយ តើវាមានអីពាក់ព័ន្ធនឹងសុបិន្តនេះទៅទើបបានជាខ្ញុំសុបិន្តហើយចេះតែយំមករហូតចឹង?? »

នាយកម្លោះតូចងើបឡើងនឹងអង្គុយនឹកឃើញពីសុបិន្តមួយនោះហើយនិយាយម្នាក់ឯងដោយការឆ្ងល់ព្រោះតែនាយតែងតែសុបិន្តបែបនេះជារាងរាល់ថ្ងៃទៅហើយ

« ហើយ...ហើយម្នាក់មួយឈ្មោះឃុន..ឃុនអីទៅ?? អើយគឺឃុនប៉ន!! មែនហើយនាយកម្លោះម្នាក់នោះឈ្មោះថាឃុនប៉ន តើគេម្នាក់នោះមានអ្វីពាក់ព័ន្ធជាមួយខ្ញុំទៅ?? មិចបានខ្ញុំឃើញខ្លួនឯងត្រូវគេតាមសម្លាប់ហើយនាយម្នាក់នោះមកជួយខ្ញុំអញ្ចឹង?? »

បន្ទាប់ពីនិយាយពីឈ្មោះឃុនប៉ននោះចប់ទឹកភ្នែករបស់កម្លោះតូចក៏បានស្រក់ចុះមកម្ដងទៀត តើវាជាអ្វីទៅ អោយតែពេលនឹកឃើញដល់នាយទឹកភ្នេកចេះតែស្រក់ចុះមក??

« ហ្ហឹក...ហ្ហឹក..អត់ទេនេះទឹកភ្នែករបស់ខ្ញុំហូរមកទៀតហើយនៅពេលដែលនឹកឃើញដល់នាយម្នាក់នោះ វាមានពាក់ព័ន្ធអីជាមួយខ្ញុំនឹងនាយទៅ?? »

You've reached the end of published parts.

⏰ Last updated: 6 days ago ⏰

Add this story to your Library to get notified about new parts!

ចំណងកម្មស្នេហ៍ Love Karma Bond 🌻Where stories live. Discover now