Part 1: មុខដូចគ្នា?

172 16 3
                                    

ផ្ដើមរឿង★

នៅក្នុងបន្ទប់ដ៏ធំមួយ មានសេតសឹងតែ
ពន្លឺពណ៌ខ្មៅងងឹត។ មានរូបថតក្មេង
ប្រុសម្នាក់ពាក់ឯកសណ្ឋានសិស្សជា
ច្រើនសន្លឹកនៅក្នុងបន្ទប់ បិទជាប់នឹង
ជញ្ចាំងបន្ទប់ រួមទាំងស្នាមទឹកប៊ិចទឹក
ហ្វើតគូសរញ៉េរញ៉ៃនៅពីលើរូបថតនោះ
ទៀតផង។ ហើយក៏បង្ហាញឲ្យឃើញ
បុរសម្នាក់មានសម្លៀកបំពាក់ជាឈុត
ពណ៍ខ្មៅក្រឹបពេញមួយតួរខ្លួន គេងនៅលើពូកឱបជាមួយនិងរូបថតក្មេងប្រុសម្នាក់ ដែលមានមុខមាត់ដូចគ្នាទៅនិងនាយ។ហើយក៏ពាក់ឯកសណ្ឋានសាលាដូចនិង រូបក្មេងប្រុសដែលបិទនៅលើជញ្ចាំង។

Skip★

# សាលារៀន សកលវិទ្យាល័យ

ថ្ងៃនេះគឺជាថ្ងៃបុណ្យនៅសាលា សិស្សា
នុសិស្សទាំងអស់នាំគ្នារៀបចំ តុបតែង
សាលាឲ្យបានស្អាត។ និងរៀបចំអាហារ
ចម្រុះជាច្រើនមុខ សម្រាប់រៀបចំពិធី
នៅក្នុងសាលា។

# ក្នុងថ្នាក់

<< អេ! Beomgyu! ហេតុអីថ្ងៃនេះឯងមិនចេញទៅហាត់សមអញ្ចឹង? >>
Hueningkaiគឺជាមិត្តភិក្តរបស់
Beomgyuតាំងពីវិទ្យាល័យមកម្ល៉េះ។ ហើយពួកគេត្រូវហាត់សមឡើងសម្ដែងនៅយប់នេះ Beomgyuមិនបានទៅហាត់ឡើយ។ Hueningkaiឃើញ
Beomgyuនៅអង្គុយស្រងូតស្រងាត់ក្នុងថ្នាក់ម្នាក់ឯងក៏ដើរមកសួរ។

<< ......... >> Beomgyuមិនតបបែរជាធ្វើមុខស្អុយដាក់Hueningkai

<< យើងដឹងថាឯងកំពុងគិតអី! តែថ្ងៃ
នេះជាថ្ងៃបុណ្យសាលា បើឯងនៅតែបែបហ្នឹងទៀត យប់នេះឯងឡើងសម្ដែងមិចហ្នឹងកើតទៅ! >>

<< យើងមិនចង់ឡើងសម្ដែងទេ >>
Beomgyuប្រកែក

<< ឯងមិនចង់ឡើងសម្ដែង! តែឯងភ្លេចហើយមែនទេថាអ្នកដែលឯងកំពុង
គិតដល់រាល់ថ្ងៃនៀក!! ថាគាត់ចង់ឃើញឯងឡើងសម្ដែងប៉ុណ្ណា! >>
Hueningkaiឈរពីមុខមិត្ត ហើយ ព្យាយាមពន្យល់ទៅកាន់មិត្ត។

<< ឯងនិយាយពិតមែនហេស៎? >>
គ្រាន់តែលឺបែបនេះBeomgyuពីទឹក
មុខស្អុយប្រែទៅជារីកភ្លាមៗ។

<< អឹម! អញ្ចឹងឆាប់ទៅហាត់សមទៅ
បន្តិចទៀតយើងហ្នឹងទៅតាមក្រោយ យើងជឿលើឯង >> Hueningkai
ដាក់ដៃលើស្មាBeomgyu។ Beomgyuក៏ចេញទៅហាត់សមតាម
ពាក្យសម្ដីរបស់Hueningkaiទាំង
សប្បាយចិត្ត។ចំណែកHueningkai
តាមមើលដំណើរBeomgyuពីក្រោយទាំងបារម្ភ។

Just A NightmareWhere stories live. Discover now