Part 2 : ??

72 9 5
                                    

<< បាទបាន! >> Hueningkai
ឆ្លើយយល់ព្រម រួចញញឹមដាក់នាយ។

<< អឺ..តើខ្ញុំសុំស្គាល់ឈ្មោះអ្នកទាំងបីបានទេ? >> នាយដាក់គូទអង្គុយចុះហើយចោទសួរពួកគេ។

<< បាន! ខ្ញុំឈ្មោះHueningkai
ជាសិស្សស្អាតជាងគេនៅក្នុងសាលានេះ >> Hueningលើកដៃដើម្បី
បង្ហាញប្រាប់នាយ។

<< ខ្ញុំSoobin >> Soobinប្រាប់
នាយជាមួយស្នាមញញឹមតិចៗ។

<< ចុះ...? >> នាយមិនលឺ
Beomgyuនិយាយក៏សួរបញ្ជាក់ម្ដង
ទៀត។

<< ខ្ញុំ.ខ្ញុំឈ្មោះBeomgyu >>
Beomgyuនិយាយទាំងស្ទាក់ស្ទើរ។

<< អីចឹងចាំខ្ញុំណែនាំខ្លួនម្ដង! ខ្ញុំឈ្មោះ
Yeon.... >> មិនទាន់និយាយចប់ផង
Hueningkaiក៏និយាយកាត់។

<< បងឈ្មោះYeonjun នៅក្នុង
ថ្នាក់អ្នកណាក៏ដឹងដែរ >>

<< អរ៎! បាទ >> Yeonjunញញឹម
ស្ងួត។

<< មើលមុខបងយូរៗទៅដូចណាស់
ដូចគ្មានទាស់ >> Hueningkai
ច្រត់ចង្ការសម្លឹងមើលមុខរបស់
Yeonjun។

<< ដូច..?ដូចអ្នកណាទៅ? >>
Yeonjunធ្វើមុខឆ្ងល់។

<< គឺដូច... >> Hueningkai
បម្រុងឆ្លើយ តែក៏ត្រូវBeomgyu
និយាយកាត់។

<< គ្មានអីទេ! បងកុំស្ដាប់គេអីឆាប់នាំគ្នាញាំុបាយទៅដល់ម៉ោងចូលរៀនវិញ
ឥឡូវហើយ >>

<< បងយល់ស្រប >> Soobin ><

<< បងយល់ស្រប >>Hueningkai
និយាយតាមSoobinតិចៗ ធ្វើមុខ
ធ្វើមាត់ជ្រេញនាយយ៉ាងខ្លាំង។ ហើយពួកគេក៏អង្គុយញាំុបាយយ៉ាងស្ងៀមស្ងាត់។

# ក្នុងថ្នាក់

ម៉ោងនេះគឺម៉ោងគណិតដដែល សិស្សគ្រប់គ្នារៀនយ៉ាងយកចិត្តទុកដាក់ ខុសអីតែBeomgyuមិនដឹងជាអង្គុយភ្លឹក
ទៅដល់ណា។

<< Choi Beomgyu!! >> លោក
គ្រូឃើញBeomgyuអង្គុយមើលទៅ
ក្រៅបង្អួចមិនបានស្ដាប់គាត់ពន្យល់ ទើបគាត់ស្រែកហៅ។

<< បា.បាទលោលគ្រូ!! >>
Beomgyuភ្ញាក់ពីភ្លឹករហ័សក្រោកឈរ ឆ្លើយទាំងញ័រមាត់

<< គ្រូពន្យល់ដល់ណាហើយ? >> គាត់សង្កត់សម្លេងសួរBeomgyu។

<< អឺ...គឺ... >> Beomgyuស្ទាក់ស្ទើ
។ពេលនោះYeonjunនាយលើកដៃ
ឆ្លើយជំនួស។ ហើយBeomgyuក៏
រួចខ្លួនទៅ ហើយលោកគ្រូក៏បានឲ្យពួក
គេអង្គុយចុះដូចគ្នា ។

Just A NightmareWhere stories live. Discover now