រាងកាយស្គមស្គាំងរបស់មនុស្សប្រុសម្នាក់ក្នុងទីងងឹតកណ្តាលរាត្រីតែឯកឯងយ៉ាងគួរអោយសង្វេគក្នុងដៃរបស់គេមានកាន់ភ្ជាប់នូវក្រដាសឯកសារមួយច្បាប់។ គេមើលទៅឯកសារនោះទាំងមានទឹកមុខក្រៀមក្រំ។ បន្តិចក្រោយសំឡេងឡាននៅបរិវេណខាងក្រៅក៏បន្លឺសំឡេងឡើងគេប្រញាប់ប្រញាល់រៀបចំប្រដាប់ប្រដានិងយកក្រដាសមួយច្បាប់នោះលាក់ទុកយ៉ាងលឿនទើបប្រញាប់រត់ទៅស្វាគមន៍អ្នកដែលទើបមកដល់។
ប៉ុន្តែរូបភាពដែលគេកំពុងជួបប្រទះធ្វើអោយគេសឹងតែទន់ជង្គង់គឺលោកប្តីដែលរៀបការជាមួយគ្នាជាង៥ឆ្នាំមកនេះប្តីដែលឱបជាប់ទ្រូងរាល់យប់ប្តីដែលគេស្រឡាញ់ស្ទើរលេបកំពុងបណ្តើរស្រីស្នេហ៍មកផ្ទះដែលជាកម្លាំងញើសឈាមរួមរបស់ពួកគេទាំងពីរទាំងកណ្តាលអាទ្រាធ។
«លោកប្តី...!?» គេហៅអ្នកជាប្តីទាំងសំឡេងខ្សាវៗ ទោះបីជាដឹងឮនៅការឈឺចាប់របស់ប្រពន្ធក្តីប៉ុន្តែលី ហ៉ីសឹងដែលជាប្តីមិនបានអើពើនិងប្រពន្ធកំសត់ទេព្រោះពេលនេះគេត្រូវតណ្ហាដឹងមុខបាត់ទៅហើយ។
«តើនាងជាអ្នកណា?មិចក៏បង...» ស៊ុននូពោលខ្សាវៗស្ទើរមិនឮព្រោះក្នុងទ្រូងវាខ្ទេចខ្ទាំអស់ទៅហើយ។
«យើងមិនមានពេលបកស្រាយទេជៀសចេញ» អ្នកជាប្តីគំហកសម្តីអត់ជាតិដាក់នរៈតូចរួចបានបណ្តើរគ្នាឡើងទៅបន្ទប់បាត់ទៅ។ ទោះជាមិនទទួលបានចម្លើយតែស៊ុននូមិនល្ងង់ដល់ថ្នាក់មិនអាចកាត់សេចក្តីបាននោះទេ!
ប្រូស...!
បន្ទាប់ពីអ្នកទាំងពីរចេញផុតទៅរាងកាយស្គមស្គាំងរបស់ប្រពន្ធស្របច្បាប់មានឈ្មោះថាគីមស៊ុននូអស់លំនឹងដួលស្រុតចុះទៅលើការ៉ូគេអង្គុយយំយ៉ាងស្ងៀមស្ងាត់នឹកសង្វេគខ្លួនឯងដែលមកត្រូវជួបអកុសលទាំងនេះ។ គេសឹងតែមិនអាចជឿថាហ៉ីសឹងដែលជាស្វាមីដ៏ល្អកន្លងមកអាចធ្វើរឿងស្មោគគគ្រោកបែបនេះដាក់គេបានទេ មនុស្សតែម្នាក់គត់ដែលគេទុកចិត្តបន្ទាប់ពីគ្រួសារពេលនេះបានក្បត់គេហើយ។
YOU ARE READING
ជីវិតចុងក្រោយ
Fanfiction( Complete ) ស៊ុននូគេគ្រាន់តែចង់បានជីវិតមួយដែលបញ្ចប់ទៅដោយhappy endingប៉ុន្តែវាមិនអាចទៅរួចនោះទេ។ដូច្នេះនៅរយៈពេល១៦៨ម៉ោងនៃជីវិតចុងក្រោយរបស់គេៗនឹងធ្វើអោយវាក្លាយជាការចងចាំដ៏ស្រស់ស្អាតមួយហើយគេនឹងសង្ឃឹមថាហ៊ីសឹងនឹងចងចាំអនុស្សាវរីយ៍ល្អៗដែលពួកគេធ្លាប់សាងជាមួយ...