គម្រោងទី១របស់ស៊ុននូគឺ ដើរហាត់ប្រាណជាមួយគ្នា
។ប៉ុន្តែវាហាក់ខុសពីការគ្រោងទុករបស់ស៊ុននូព្រោះវាសោះគគ្រោះមិនដូចការគិតហ៉ីសឹងគិតតែពីដើរមិននិយាយអ្វីទាំងអស់ទោះបីជាស៊ុននូព្យាយាមរិះរករឿងដើម្បីបានសន្ទនាជាមួយក្តី។ គេមិនអើពើសូម្បីបន្តិច។
បន្ទាប់ពីដើររាងអស់កម្លាំងពួកបានមកដល់កន្លែងដែលមានឡានលក់ការ៉េម។
«តោះពួកយើងចូលទិញការ៉េមសិនទៅ» ស៊ុននូបបួល។
«ឯងចូលទៅខ្ញុំគ្មានពេលកំដរឯងទេណាមួយឯងក៏មិនមែនជាក្មេងអាយុ៨ខួបដែលត្រូវការឪពុកដើរតាមដែរ» នាយធុញទ្រាន់ដល់កំពូលហើយគ្រាន់តែទិញការ៉េមសោះចាំបាច់បបួលទៅជាមួយធ្វើស្អីធ្វើមើលតែជាក្មេងអត់ម៉ែមិនបាន។
«ហ៉ី!!!» ស៊ុននូជ្រួញចញ្ចើមសម្តែងការមិនពេញចិត្តនិងអន់ចិត្តចំពោះសម្តីរបស់គេ។ នាយរាងភ្ញាក់ខ្លួនក៏សម្រេចចិត្តជូនគេទៅទិញជាមួយគ្នាតែម្តង។
«បងប្រុសទិញការ៉េម២ដើម»
«យករសជាតិអ្វីដែរ?»
«ខ្ញុំយករសជាតិmint chocoហើយនិង...» ស៊ុននូនិយាយមិនទាន់ចប់ផងហ៉ីសឹងក៏កាត់សេចក្តី។
«ស៉ីថ្នាំដុសធ្មេញទៅល្អជាង» ហ៉ីសឹងដៀមដាមតិចៗនូវចំណងចំណូលចិត្តរបស់ស៊ុននូ។
ថ្ងៃដំបូងបានបញ្ចប់ទៅដោយសោះគគ្រោះជាទីបំផុតយ៉ាងណាក៏ដោយស៊ុននូនៅតែសង្ឃឹមថាថ្ងៃបន្ទាប់នឹងល្អប្រសើរជាងនេះ។
.....
ថ្ងៃបន្ទាប់ដែលជាថ្ងៃទីពីរ
«ស្អីទៀតហើយ» ហ៉ីសឹងទម្លាក់គូទអង្គុយចុះនៅចំពោះមុខស៊ុននូយ៉ាងធុញទ្រាន់។ អស់ពីរឿងមួយចូលរឿងមួយគេមិនចេះធុញទេហៃ។
YOU ARE READING
ជីវិតចុងក្រោយ
Fanfiction( Complete ) ស៊ុននូគេគ្រាន់តែចង់បានជីវិតមួយដែលបញ្ចប់ទៅដោយhappy endingប៉ុន្តែវាមិនអាចទៅរួចនោះទេ។ដូច្នេះនៅរយៈពេល១៦៨ម៉ោងនៃជីវិតចុងក្រោយរបស់គេៗនឹងធ្វើអោយវាក្លាយជាការចងចាំដ៏ស្រស់ស្អាតមួយហើយគេនឹងសង្ឃឹមថាហ៊ីសឹងនឹងចងចាំអនុស្សាវរីយ៍ល្អៗដែលពួកគេធ្លាប់សាងជាមួយ...