រឿង ម្ចាស់ដួងចិត្ត ចន ជុងហ្គុក
ភាគទី១០
រឿងអ្វីដែលនាយមិនដឹងនោះចាំទុកថានេះជាទោសដែលចង់មកបំផ្លាញ់នាយទៅចុះព្រោះពេលនេះនាយមិនសូវចង់ឲដៃនាយប្រលាក់ឈាមនោះទេ ជើញនាយមិនមាត់កុំថានាយមិនដឹង មនុស្សមិនចេះដឹងគុណគេខំជួយឲមានភាគហ៊ុនក្នុងក្រុមហ៊ុនបែបនេះនាយហើយបែរជាមានបំណងក្បត់នាយបែបនេះនាយមិនទុកទេ មនុស្សបើរមិលគុណហើយប្រៀបដូចជាក្រពើចឹង បើមិនសម្លាប់វាមុនទេ វានិងបកក្បាលមកសម្លាប់យើងវិញហើយ។
"អូនសម្លាញ់ធ្វើបានល្អណាស់"ជុងហ្គុកទាញថេហ្យុងថើបពេញមុខ
"លោកប្ដីក៏ធ្វើបានល្អដែល ហាសហា ផាច់ៗ ដឹបៗ សម្បើមណាស់ប្រពន្ធនៅក្បែទេតែកុំមើលឲច្រងរហ៊ានណាស់ថ្លើមរីកហើយហ៎បានហ៊ានអោបស្រីមុខប្រពន្ធ ហ្ហឹស ផាច់ៗ" ថេហ្យុងទះផងដាល់ផងបោចសក់ផងមើលទៅឃោឃៅដល់ថ្នាក់កូនចៅនាយដែលនៅជិតនោះបានត្រឹមអោនមុខចុះព្រោះមិនហ៊ាមើលសភាពចៅហ្វាយរបស់ខ្លួន ។ នេះត្រឹមច្រឡំអោបផងត្រូវធ្ងន់ថ្នាក់និងចុះទម្រាំលួចមានស្រីទៀតតើចៅហ្វាយពួកគេនៅសល់ឆ្អឹងធ្វើបុណ្យឬក៏អត់ណ៎។
"អួយ!...អូន.....អូយ!...ឈឺណាស់ ពួកឯងនៅឈរធ្វើអីមកជួយយើងផងងាប់លូវហើយ...អួយប្រពន្ធតូចបងរាងហើយ"ជុងហ្គុកមិនហ៊ានច្រានថេហ្យុងចេញឡើងបានត្រឹមស្រែកឲកូនចៅជួយតែមើលទៅដូចជាគ្មានអ្នកកម្រើកទាល់តែសោះ។
"សុំទោសចៅហ្វាយហ្វៀតូនៅខាងចៅហ្វាយតូចហើយធ្វើម៉េចចៅហ្វាយតូចអំណាចធំជាង"នាយជំនិតខ្ទប់មាត់សើចខឹកៗព្រោះតែចៅហ្វាយរបស់ខ្លួនធ្លាប់តែកាចឃោឃៅតែពេលនេះបែជាចាញក្រោយស្នាដៃប្រពន្ធសម្លាញ់ដួងចិត្តរបស់ខ្លួនទៅវិញ។
YOU ARE READING
✿★ម្ចាស់ដួងចិត្ត ចន ជុងហ្គុក✿★
Fanfiction«បងមិនហ៊ានសន្យាទេតែបងនិងធ្វើឲបាន» «មនុស្សដំបូងរបស់បងគឺអូន» «ហើយមនុស្សចុងក្រោយរបស់បងក៏ជាអូន»