When we met when we started the our relationship. Don't you think like that?
___________________
អត្ថបទនាំ
នៅមុខព្រលានយន្តហោះដែលកំពុងតែមមាញឹក មនុស្សដើរអ៊ូអរទៅមក អ្នកខ្លះក៏ត្រៀមឡើងហោះហើរ ឯអ្នកខ្លះទើបតែចុះចត មានផ្សេងទៀតមកដើម្បី ទទួលបងប្អូន សាច់ញាតិ គូសង្សារឬប្រពន្ធកូនជាដើម សម្លេងប្រកាសរបស់ ភ្នាក់ងារបម្រើការចាប់និយាយប្រកាសពីការចុះចតនៃជើងហោះហើររបស់អ្នក ដំណើរមកពីប្រទេសកូរ៉េខាងត្បូង ។ ជំហានជើងធ្ងន់ៗបង្ហាញពីដំណើរបែបកោង កាចនិងមានអំណាចរបស់ម្ចាស់ជំហាន រាងស្តើងខ្ពស់ស្រឡះរបស់អ្នកកម្លោះមុខ ស្មើ មានកែវភ្នែកពណ៌ទឹកប្រាក់មុតស្រួចមិនធម្មតាខុសពីពណ៌ភ្នែកនៃប្រជាជនកូ រ៉េទូទៅទាំងដែលគេជាជនជាតិកូរ៉េសុទ្ធ បូកផ្សំពណ៌សក់ទង់ដែងមកពីធម្មជាតិ និង XXX សរុបមកស្រស់សង្ហាទៀតនោះ ធ្វើអោយអ្នកកម្លោះកាន់តែលេចធ្លោ បន្ថែមទៀតគេគឺ គីម ថេហ្សុង (Kim Taehyung) សិស្សដែលបន្តការសិក្សាមក ប្រទេសចិនដោយសារតែការស្រឡាញ់និងមកបន្តជំនាញផ្នែកគ្រប់គ្រងនិងហិរញ្ញ វត្ថុ ដើម្បីបន្តដំណែងពីលោកប៉ារបស់ខ្លួនដែលជាប្រធានក្រុមហ៊ុនឡានដ៏ធំមួយ នៅក្នុងប្រទេសកូរ៉េ។ ឆ្នាំនេះ អ្នកកម្លោះមានអាយុ១៨ឆ្នាំហើយ វាក៏ទើបតែរំលង ផុតខួបកំណើតកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ។
«សួស្តី នេះគឺសិស្សប្អូនថេហ្យុងដែលផ្លាស់មកពីកូរ៉េមែនទេ? ខ្ញុំឈ្មោះ ចន ជុង ហ្គុកជាសិស្សច្បងនិងជាប្រធានសិស្ស ដែលលោកគ្រូចាត់មកទទួលប្អូនទៅកន្លែង ស្នាក់នៅ !»
ឈរចាំមួយសន្ទុះធំ នៅកន្លែងរងចាំ មនុស្សប្រុសមានមាំម្នាក់ក៏ដើរចូល មកជាមួយស្នាមញញឹមដ៏កក់ក្តៅនិយាយណែនាំជាភាសាកូរ៉េ ព្រោះគេក៏ជាជន ជាតិកូរ៉េដែលបន្តការសិក្សាមកចិនកាលពីឆ្នាំមុនដូចគ្នាដែរ នេះក៏ជាមូលហេតុ ដែលលោកគ្រូនាយកសុំអោយគេមកទទួលសិស្សប្អូន(អាយុប្អូន)នេះដូចគ្នា។
« បាទ!»
ថេហ្យុង តបទៅវិញយ៉ាងសោះកក្រោះតាមទម្លាប់ដែលតែងតែធ្វើតែក៏ មិនខ្វះសុជីវធម៌ក្នុងការឱនគោរពអ្នកដែលជាសិស្សច្បងដូចគ្នា ។
« មិនអីទេ! តោះឡើងឡានទៅ ឱ្យវ៉ាលីមកបងមកចាំបងយកដាក់ខាងក្រោយគូថឡាន »
ជុងហ្គុកញញឹមតបទៅវិញទោះមិនទទួលបានស្នាមញញឹមរបស់សិស្ស ប្អូនមកវិញក៏ដោយ ព្រោះនេះគឺជាចរិតរបស់គេស្រាប់ហើយ សុភាពបុរស មាន ស្នាមញញឹមកក់ក្តៅ រាយមន្តស្នេហ៍ដាក់សិស្សប្អូនស្រីៗមិនធម្មតាទេ ។
«បាទ!»
ចម្លើយដដែលម្តងទៀតតបមកវិញជាមួយទឹកមុខស្មើដដែល សម្លេង សោះកក្រោះគ្មានជាតិគ្មានចូវគ្មានទឹកដមឱ្យទាក់ចិត្តអ្នកស្តាប់សូម្បីតែបន្តិច សម នឹងកេរ្តិ៍ឈ្មោះជា ទេវបុត្រទឹកកករបស់គេកាលពីសាលាចាស់មិនខុសមែន ។ ស្របពេលគ្នាដែលហុចវ៉ាលីឱ្យសិស្សច្បង ថេហ្យុងក៏នាំរាងកាយចូលទៅអង្គុយក្នុងឡាននៅកៅអីខាងក្រោយឯជុងហ្គុកបានដើរចូលឡានអង្គុយកៅអីអ្នកបើកខាងមុខបើកចេញពីព្រលានយន្តហោះមិនបណ្តោយពេលឱ្យយឺតយូរឡើយ ។ នៅក្នុងឡានម្នាក់ៗស្ងាត់មិននិយាយអ្វីឡើយ ដោយឡែកជុងហ្គុកមិន ហ៊ាននាំជជែកដូចគ្នាព្រោះមើលតាមស្ថានការណ៍មិនស្រួលទេសិស្សប្អូនគេត្រជាក់ពេកហើយ។ គេបានត្រឹមលួចសម្លឹងមើលទៅខាងក្រោយម្តងម្តាលសង្កេត មើលទឹកមុខរបស់សិស្សប្អូន។
កែវភ្នែកស្អាតទាក់ភ្នែក សិស្សប្អូននេះស្រស់សង្ហារមិនធម្មតាដែរតើ សមជាទេវបុត្រប្រចាំសាលាមែន!
ជុងហ្គុកគិតក្នុងចិត្តសរសើរសិស្សប្អូនថ្មីថ្មោងដែលផ្លាស់មកសម្លឹងមើលកែវភ្នែកពណ៌ទឹកប្រាក់នោះតាមកញ្ចក់នៅខាងមុខ សម្លឹងមើលកាន់តែយូរកាន់តែ ទាក់ចិត្តរបស់គេមិនអាចឱ្យដកក្រសែភ្នែកបានទាល់តែសោះ ស្អាតអ្វីស្អាតយ៉ាងនេះជាទេវបុត្រមកចាប់ជាតិឬយ៉ាងម៉េច លំដាប់គេជាមនុស្សប្រុសដូចគ្នាផងនៅ ដកក្រសែភ្នែកមិនរួច ចុះទម្រាំសិស្សស្រីៗទៀត ?!
ងឺត!
កន្លងទៅមិនប៉ុន្មានម៉ោង ពួកគេក៏បានមកដល់សាលា ។ ជុង ហ្គុកយកឡានទៅទុកអ្នកទាំងពីរដើរចេញពីឡានតំណាលគ្នា ជុងហ្គុកគ្រងឯកសណ្ឋាន សាលាដោយមានកាតតំណាងខ្លួនជាប្រធានសិស្សមកជាមួយ ឯថេហ្យុងស្លៀកពាក់ខោជើងវែងពណ៌ខ្មៅនិងអាវសមីពណ៌សពាក់ម៉ាសពណ៌ខ្មៅតែយ៉ាងណាក៏ មិនអាចលាក់បាំងសម្រស់ដ៏ស្រស់សង្ហាររបស់គេបានឡើយ ។ សិស្សស្រីៗក្នុង សាលាចាប់សម្លឹងមើលខ្សឹបខ្សៀវនិយាយសរសើរមិនឈប់ទោះថេហ្យុងធ្វើទឹកមុខ ស្មើមិនញញឹមក៏ដោយ ។
ភឹប!
សិស្សស្រីម្នាក់លេចចេញមកបម្រុងនឹងដួលមកលើថេហ្យុង នាងបិទ ភ្នែកធ្វើជាភ័យខ្លាចដូចតួស្រីក្នុងរឿងភាគ K-Drama ស្រមើស្រមៃថា បាននៅក្នុង រង្វង់ដៃរបស់ថេហ្យុង តែអធ្យាស្រ័យផងព្រោះ...
ប្រូស!
«អូយ៎...»
សិស្សស្រីនោះដួលប្រូសនៅពីមុខថេហ្យុង ក្រោមទឹកមុខភ្ញាក់ផ្អើលរបស់ គ្រប់គ្នារួមទាំងជុងហ្គុកដែលឈរក្បែរថេហ្យុង ។ កាលដែលគេមិនស្ទុះទៅចាប់ សិស្សស្រីនោះព្រោះគិតថាសិស្សប្អូនម្នាក់នេះនឹងចាប់សិស្សស្រីនោះ ។ ប៉ុន្តែ មានឯណាគ្រាន់តែសិស្សស្រីនោះដួលជិតដល់គេ ថេហ្យុងថយក្រោយយ៉ាងលឿនមិនឱ្យ ប៉ះទាន់ ពិតជាមិនធម្មតាមែន ។
ចំជាទេវបុត្រទឹកកកពិតៗ សំខាន់ហួងហែងខ្លួនសាហាវពេកហើយ!
ជុងហ្គុកសម្លឹងកែវភ្នែកស្ងប់របស់ថេហ្យុងទាំងសរសើរ នេះមិនបានបញ្ចេញ អារម្មណ៍សូម្បីបន្តិច ពិតជាដាច់ធម៌មេត្តាណាស់ ។ គេមើលងាយទឹកចិត្តសិស្ស ប្អូនថ្មីនេះពេកហើយ មិនជួយហើយគ្មានអារម្មណ៍ខុសទៀត បើមើលតាមកាយវិការដែលឈរជ្រែងហោប៉ៅនោះដូចជាមានមោទនភាពចំពោះទង្វើរបស់គេច្រើនជាង ។ គេអាចមើលធ្លុះដល់ស្នាមញញឹមចុងមាត់បែបបិសាចដែលបិទបាំងក្រោម ម៉ាសបាន កំណាចពេកហើយសិស្សប្អូន !!!!
« លីឈូ ជួយលើកមិត្តប្អូនឡើង »
ជុងហ្គុករហ័សបង្វែរស្ថានការណ៍ដោយហៅសិស្សស្រីម្នាក់ទៀតដែល ឈរក្បែរនោះឱ្យជួយលើកសិស្សស្រីដែលដួលងើបឡើង ។ គេអាចដឹងថា វាជា បំណងទាក់ទាញយកចំណាប់អារម្មណ៍ពីសិស្សប្អូនថ្មីរបស់គេ តែគេចូលរួមសោក ស្តាយផង ប្អូនលែងខុសមនុស្សហើយ!!
« តោះបងនាំប្អូនទៅជួបលោកគ្រូនាយកជាមុនសិន ចាំទៅកន្លែងស្នាក់នៅព្រោះប្អូនត្រូវស្នាក់នៅជាមួយបង»
ជុងហ្គុក និយាយបបួលថេហ្យុងទៅការិយាល័យរបស់លោកនាយក សាលាដើម្បីជម្រាបដំណឹងពីការមកដល់របស់សិស្សថ្មីសិន ។ ថេហ្យុងមិនមាត់ គ្រហឹមយល់ព្រមដើរតាម បញ្ចេញទឹកមុខធុញទ្រាន់នឹងបរិយាកាសនៅត្រង់នេះ ពេញទំហឹង ។
គ្មានរឿងអីធំដុំផង គ្រាន់តែមនុស្សដួលសោះធ្វើមើលតែមានមនុស្សស្លាប់ គួរឱ្យធុញ!!
គ្រាន់តែស្តាប់ការគិតក្នុងចិត្តរបស់ថេហ្យុងក៏អាចស្មានដឹងហើយថា គេមានចរិតត្រជាក់ប៉ុណ្ណា ចិត្តគំនិតឃោរឃៅដាច់មេត្តាសម្បើមណាស់!!
« ប្អូនមកពីខេត្តណាដែរ?»
ដើរមកបណ្តើរក៏ឆ្លៀតពេលនាំសិស្សប្អូននិយាយលេង តែមានឯណាថេហ្យុងដើរតាមពីក្រោយយ៉ាងស្ងាត់ស្ងៀមមិនតបតសូម្បីតែមួយម៉ាត់។
« មកពីដេហ្គូមែនទេ? »
ជុងហ្គុកនៅតែបន្តសួរដោយប្តូរជាការទាយវិញ ប៉ុន្តែលទ្ធផលគឺដដែល ថេហ្យុងនៅតែបន្តដើរតាមយ៉ាងស្ងៀមស្ងាត់ដូចដើម ព្រមទាំងធ្វើពុតជាមិនបានលឺ ទៀតផង ចំមែនហើយ។ ជុងហ្គុកឈប់សួរព្រោះដឹងថា ទោះខំសួរយ៉ាងណាក៏មិន ទទួលបានចម្លើយដែរ ។_______________________
Started to write from rainy season.
Author: @ស្កាយ/three leaf.
YOU ARE READING
>>>>បំណងស្នេហ៍<<<<
Short Storyជុងហ្គុក ចន ចចកពាក់ស្បែកមុខចៀម ធ្វើខ្លួនដូចជាទេវបុត្រ សុភាពបុរស កក់ក្តៅ តែធាតុពិតជាសត្វចចកដែលចាំតែត្របាក់រាងល្អិតខ្លួនតូច ថេហ្យុងគីម ពេលដែលប្រហែសខ្លួនតែបន្តិច !!! Kim Taehyung btt x Jeon Jungkook top