We're roommate right now, but next time who knows so what are going on???? True??!
______________________________« នេះគឺជាប្រធានថ្នាក់របស់ឯង ហើយក៏ជាមិត្តរួមបន្ទប់ឯងដូចគ្នា សង្ឃឹមថាអ្នកទាំងពីរនឹងចុះសម្រុងជាមួយគ្នា! ជាពិសេសឯង ថេហ្យុងរៀននិយាយជាមួយអ្នកដទៃខ្លះផងយល់ទេ? ប៉ាម៉ាក់ឯងផ្តាំផ្ញើគ្រូច្រើនណាស់ ខ្ញុំនិយាយក្នុងនាមជាគ្រូ និងជាពូរបស់ឯង »
នៅក្នុងការិយាល័យ លោកនាយកនិយាយណែនាំថេហ្យុងក្នុងនាមជាពូ និងជានាយកសាលាព្រោះអាចដឹងដល់អត្តចរិតរបស់អាល្អិតនេះបានថាជាមនុស្សប្រភេទណា មិនងាយចុះសម្រុងជាមួយនរណាទេ តាំងពីបឋមសិក្សាដល់សាកលទៅហើយ ថេហ្យុងនៅតែមិនមានមិត្តស្រីសូម្បីតែម្នាក់ មិត្តភក្តិវិញគឺអត់សូន្យតែម្តងមិនដឹងថា ចរិតកាត់បានទៅនរណាឡើយ មួយត្រកូលគីមទាំងអស់អត់មាន នរណាដូចថេហ្យុងឡើយបើត្រកូលខាងម៉ាក់របស់អាល្អិតនេះដែលជាបងថ្លៃរបស់គាត់វិញកាន់តែប្រាកដចិត្តថាមិនមានតែម្តងព្រោះម្នាក់ៗសុទ្ធតែរួសរាយរាក់ទាក់ ណាស់ ខុសតែថេហ្យុងនេះមួយ ដូចលេចចេញពីភពមួយផ្សេង ទៀតតែឯង ។
« បាទ/បាទ»
អ្នកទាំងពីរឆ្លើយព្រមគ្នា តែក៏ត្រូវលោកនាយកគ្រវីក្បាលតិចៗហួសចិត្ត មើលតែការនិយាយស្តីក៏ខុសដាច់ស្រឡះពីគ្នាទៅហើយ ជុងហ្គុកឆ្លើយដោយសុភាពនិងគោរពតាម តែថេហ្យុងឆ្លើយដោយសម្លេងរឹងៗ និងមិនសូវខ្វល់ខ្វាយ មិនដឹងថាគាត់គិតត្រូវឬខុសទេដែលឱ្យជុងហ្គុកនិងថេហ្យុងនៅជាមួយគ្នា តែគាត់ក៏មិនមានជម្រើសដែរ ។ ក្រៅពីបន្ទប់ជុងហ្គុកគ្មានបន្ទប់ណាទំនេរឡើយ បន្ទប់ នីមួយៗមានសិស្សពេញអស់ហើយ ក្នុងមួយបន្ទប់មានសិស្ស៥នាក់ មានតែបន្ទប់ ជុងហ្គុកទេដែលនៅតែឯងព្រោះវាជាការស្នើសុំពីផុងហ្គុកផ្ទាល់ត្បិតតែរួសរាយកក់ក្តៅតែយ៉ាង ណាមិនចូលចិត្តប្រើរបស់រួមជាមួយនរណាឡើយ ទម្រាំសុំឱ្យជុងហ្គុកយល់ព្រមបានមិនងាយទេ។
« ពួកឯងអាចត្រឡប់ទៅសម្រាកបានហើយ »
លោកនាយកញញឹមបន្តិចទើបនិយាយបន្ត ទោះថេហ្យុងមើលទៅដូចឈ្លើយនិងត្រជាក់តែរៀនពូកែណាស់ ជុងហ្គុកចូលចិត្តស្ងាត់ មិនចូលចិត្តប្រើរបស់រួម ចូលចិត្តភាពស្អាត មិនចេះធ្វើម្ហូប ចូលចិត្តតន្ត្រី ពូកែរៀន ក៏ថេហ្យុងនេះហើយ ដែលត្រូវអ្វីដែលជុងហ្គុកចង់បានជាមិត្តរួមបន្ទប់ ថេហ្យុងចូលចិត្តស្ងាត់ មិនចូលចិត្តប្រើរបស់ដដែលអ្នកណា ចូលចិត្តស្អាតពូកែរៀបចំទុកដាក់កន្លែងរស់នៅ ចូលចិត្តធ្វើម្ហូបតែម្ហូបរបស់គេញ៉ាំបានតែគេខ្លួនឯងម្នាក់គត់ឆ្ងាញ់ឬអត់គាត់មិនដឹងទេ ព្រោះគ្មាននរណាដែលបានភ្លក់ម្ហូបថេហ្យុងឡើយសូម្បីតែបងប្រុសនិងបងថ្លៃគាត់ដែលជាប៉ាម៉ាក់អាល្អិតនេះ គេរស់នៅខុនដូតែឯងតាំងពីមានអាយុ១៣ ឆ្នាំម៉្លេះ ទោះប៉ាម៉ាក់អង្វរយ៉ាងណាក៏មិនព្រមទៅរស់នៅវិមានវិញដែរ លុយក៏មិនដែលសុំប៉ាម៉ាក់ទោះបីជាគាត់ផ្ញើឲ្យក៏ថេហ្យុងយកលេសឱ្យមកវិញដោយទិញជាអំណោយឱ្យគាត់វិញដដែរ មិនដឹងថាគេបានលុយមកពីណាឡើយ ខុនដូក៏ទិញដោយលុយខ្លួនឯងផ្ទាល់។ ថេហ្យុងចូលចិត្តតន្ត្រីគាត់ធ្លាប់បានឃើញសៀវភៅចម្រៀងបទភ្លេងដែលនិពន្ធដោយថេហ្យុងជាច្រើនក្នុងបន្ទប់ថេហ្យុងកាលពីប៉ុន្មានថ្ងៃមុនដែលគាត់យកឯកសារផ្សេងៗឱ្យអា ល្អិតនេះទាក់ទងនឹងការរៀនទីនេះ ហើយជាសិស្សពូកែលំដាប់ប្រទេសផងដែរ។
«មើលទៅខ្ញុំរើសត្រូវហើយ...»
លោកនាយកឈរសម្លឹងមើលដំណើរដើរចេញទៅរបស់អ្នកទាំងពីរទាំងញញឹម មែន! គាត់ធ្វើត្រូវហើយ ពួកគេមានចំណុចដែលដូចគ្នាច្រើនគ្រាន់តែម្នាក់ជាមនុស្សកក់ក្តៅ សុភាពបុរស តែម្នាក់ទៀតជាមនុស្សត្រជាក់មើលទៅដូចគ្មានបេះដូង តែជាមនុស្សឥតខ្ចោះខ្លាំងណាស់ ពូកែគ្រប់យ៉ាងលើកលែងតែទំនាក់ ទំនងជាមួយអ្នកដទៃ និងមុខងាប់ឈាមត្រជាក់ មិនខ្វល់ពីនរណាទាំងអស់ ។ ថេហ្យុងជាមនុស្សដែលផ្តោតសំខាន់លើខ្លួនឯងតែម្នាក់ប៉ុណ្ណោះបែបនេះឯងទើបគាត់និយាយថា ក្មួយរបស់គាត់ប្រៀបដូចជាមនុស្សក្រៅភពមិនខុស ។ នៅក្នុងកន្លែងស្នាក់នៅជាន់លើបំផុតនៃអគារ ថេហ្យុងឈរសម្លឹងមើលការរៀបចំខាងក្នុងមួយសន្ទុះទើបដាច់ចិត្តព្រមអង្គុយលើកៅអីក្បែរនោះ ។
«ទូសម្លៀកបំពាក់គឺនៅខាងនោះ ពាក់កណ្តាលខាងឆ្វេងជារបស់បង ម្ខាងទៀត ជារបស់ប្អូន ខាងឆ្វេងគ្រែជាកន្លែងបង ហើយ...»
«យល់ហើយ»
មុនពេលជុងហ្គុកនិយាយរ៉ាយរ៉ាប់អស់ ថេហ្យុងក៏និយាយកាត់គិតថាគេអត់ភ្នែកឬយ៉ាងម៉េចចាំបាច់និយាយច្រើនអ្វីដល់ថ្នាក់នេះ គេក៏ដឹងលឺរឿងជុងហ្គុក ខ្លះៗហើយព្រោះពូគេនិយាយសរសើរមិនដាច់ទេពេលនិយាយទូរស័ព្ទជាមួយគេ ទោះជុងហ្គុកព្យួរការសិក្សាមួយឆ្នាំព្រោះមានបញ្ហាផ្ទាល់ខ្លួនក៏ដោយ ក៏ពូគេនៅតែ និយាយថា ជុងហ្គុកជាមនុស្សល្អ និងរឿងខ្លះៗដែលជាទម្លាប់របស់ជុងហ្គុកដែល មានភាពស្រដៀងគេខ្លះ ។
«បងទៅងូតទឹកមុនចុះ ព្រោះបន្ទប់ទឹកមានតែមួយប៉ុណ្ណោះក្នុងបន្ទប់នេះ»
ជុងហ្គុករាងអាក់សម្តីបន្តិចដែរ តែក៏ធ្វើនិយាយប្តូរប្រធានបទ ទាញក្រមា ពោះគោនិងសម្លៀកបំពាក់សម្រាប់ផ្លាស់ដើរចូលទៅក្នុងបន្ទប់ទឹក ។
ក្រាក !
គ្រាន់តែជុងហ្គុកបិទទ្វារបន្ទប់ទឹកហើយ ថេហ្យុងក៏ទាញវ៉ាលីអូសទៅជិត ទូសម្លៀកបំពាក់ដើម្បីរៀបចំខោអាវទុកដាក់ឱ្យមានសណ្តាប់ធ្នាប់រៀបរយល្អ ។ រៀបចំរួចរាល់ ថេហ្យុងក៏ដើរសម្លឹងមើលរបស់របរក្នុងបន្ទប់ទាំងលួចសរសើរម្ចាស់ បន្ទប់ដែលពូកែរៀបចំ បោសជូតមិនឱ្យមានធូលីសូម្បីតែបន្តិច ក្លិនក្រអូបផ្អែមបែប ស្ករគ្រាប់នៅក្នុងបន្ទប់និងក្លិនខ្លួនរបស់ជុងហ្គុកដែលដើរមុខគេតាំងពីព្រឹកមកក៏ធ្វើឱ្យគេមានអារម្មណ៍ល្អបន្តិចផងដែរ ព្រោះវាស្រដៀងទៅនឹងក្លិនរបស់គេផងដែរបូក រួមនឹងសំនៀងពាក្យពេជន៍ផ្អែមពិរោះចាក់ដល់ក្រអៅបេះដូងអ្នកស្តាប់ទៀតនោះគេ អាចស្មានដឹងថា ជុងហ្គុកជាមនុស្សល្អ តែមនុស្សល្អដូចជុងហ្គុកមិនត្រូវគ្នាជាមួយ មនុស្សត្រជាក់ដូចគេឡើយ វាប្រៀបដូចជា មនុស្សរស់នៅពីរភពផ្សេងគ្នា ។
បើទឹកស្ទឹងមិនបំពានទឹកទន្លេ ខ្ញុំក៏មិនទៅរវីរវល់ជាមួយហ្យុងដូចគ្នា!
ថេហ្យុងនិយាយក្នុងចិត្តបញ្ចេញក្រសែភ្នែកប្រាកដប្រជា គេមិនចូលចិត្ត បង្កើតមិត្តទេ។ ដូច្នេះ ជុងហ្គុកនិងគេគ្រាន់តែរស់នៅដាច់ដោយឡែកពីគ្នាទៅគឺ មិនមានបញ្ហាអ្វីទេ ចាត់ទុកថាជុងហ្គុកជាមិត្តរួមបន្ទប់ចុះ។
ក្រាក!
« បើប្អូនរៀបចំរួច ប្រញាប់ចូលងូតទឹកទៅនឹងបានទៅញ៉ាំអាហារខាងក្រៅព្រោះ បងអត់ចេះធ្វើម្ហូបទេ មួយទៀតលោកនាយកផ្ដាំបងឱ្យនាំប្អូនទៅទិញរបស់ប្រើ ប្រាស់ នេះក៏ទើបតែម៉ោង៤ ល្ងាចទេ»
ជុងហ្គុកដើរចេញពីក្នុងបន្ទប់ទឹកដោយផ្លាស់ខោអាវរួចរាល់ស្រេច។ វាជា ទម្លាប់ដែលតែងតែផ្លាស់ប្តូរខោអាវក្នុងបន្ទប់ទឹកតែម្តង ពេលងូតទឹករួច។
« បាទ»
ថេហ្យុងងក់ក្បាលតបទៅជុងហ្គុកហើយដើរចូលទៅងូតទឹកដោយមិន ភ្លេចយករបស់ប្រចាំខ្លួនរបស់គេ និងក្រមាពោះគោខោអាវទៅជាមួយ ធ្វើឱ្យជុង ហ្គុកញញឹមបែបហួសចិត្តជាមួយថេហ្យុងដែលវេចខ្ចប់បានសូម្បីតែសាប៊ូកក់សក់ ដុសខ្លួន ហ្វូមលាងមុខ នៅមានថ្នាំដុសធ្មេញ ច្រាសដុសធ្មេញតែក៏ពេញចិត្តព្រោះ វាក៏ជាទម្លាប់របស់គេដូចគ្នា។ ទាល់តែបែបនេះទើបរស់នៅរួមបន្ទប់ជាមួយគ្នាកើត ក្លិនក្រអូបផ្អែមដែលស្រដៀងនឹងក្លិនប្រចាំខ្លួនគេគ្រាន់តែវាជាក្លិនបែបផ្អែមផ្លែឈើវី ខុសពីគេជាក្លិនផ្អែមបែបស្ករគ្រាប់។
ហ៊ឹស គួរឱ្យចង់....ចាប់ស៊ី!
ជុងហ្គុកសើចចុងមាត់មិនដូចជារាល់ដងឡើយ និយាយក្នុងចិត្តគេដើរទៅយកទឹកអប់ មកបាញ់លើខ្លួនឈឺតៗ។ មុខជុងហ្គុកឡើងក្រហម កែវភ្នែកស្រេកឃ្លានដូច មនុស្សរោគចិត្ត វាក៏ជាលើកទី១ដូចគ្នាដែលគេមានអារម្មណ៍បែបនេះលើនរណា ម្នាក់ ថែមទាំងជាមនុស្សប្រុសទៀតផង ចំជាចម្លែកមែន ទាំងដែលរាល់ផងស្រី ស្អាតលំដាប់ទេពអប្សរមកពីណាក៏ដោយទោះស្រាតនៅមុខគេទៀតក៏គេគ្មាន អារម្មណ៍ស្រើបស្រាលទៅជាមួយឡើយ។ តែអាល្អិតនេះបែរជាអាចធ្វើឱ្យកូនប្រុស របស់គេងើបឡើងបានដោយសារតែក្លិនរបស់គេទៅវិញ ចំមែនហើយ ។ ឯណាទៅ ជុងហ្គុកសុភាពបុរសនោះ ?!
ក្រាក!
ថេហ្យុងដើរចេញពីបន្ទប់ទឹកដើរសំដៅទៅរកតុក្បែរគ្រែ តែក៏ឃើញជុងហ្គុកកំពុង តែកាន់ម៉ាស៊ីនផ្លុំសក់ ឈរផ្លុំសក់សម្លឹងមកគេបញ្ចេញស្នាមញញឹមកក់ក្តៅបែប សុភាពបុរសដូចធម្មតា ។
«សក់បងស្ងួតល្មម តាមសប្បាយចុះ»
ជុងហ្គុកនិយាយទាំងញញឹមបន្តិចរៀបចំយកម៉ាស៊ីនផ្លុំសក់ទៅទុក ព្រោះ ដឹងថា ថេហ្យុងនឹងគេគឺដូចគ្នា មិនចូលចិត្តប្រើរបស់រួមទេ អារម្មណ៍បែបនេះមិនអាក្រក់ប៉ុន្មានឡើយ តែបើបានអាល្អិតសិស្សប្អូននេះមកនៅក្រោមទ្រូងកាន់តែល្អថែមទៀត ។
« បាទ »
ថេហ្យុងតបទៅវិញធម្មតា ហើយក៏យកម៉ាសុីនផ្លុំសក់របស់ខ្លួនចេញមក ។ គេឈរផ្លុំសក់បណ្តើរ សម្លឹងមើលជុងហ្គុកដែលកំពុងអង្គុយលើគ្រែបណ្តើរជាមួយក្រសែភ្នែកស្មានមិនត្រូវ ។
« មុខបងមានអីឬបានអូនមើលមិនឈប់បែបនេះ?»
ជុងហ្គុកញញឹមផ្អែមសួរដោយសម្លេងស្រទន់តាមទម្លាប់ តែក៏ប្តូរសព្វនាមពីប្អូនទៅជាអូនទៅវិញ ក្នុងន័យបន្លំហៅថេហ្យុងឲ្យស្និទ្ធស្នាលជាមួយគេបន្ថែម ។
« គ្មានទេ »
ថេហ្យុងតបទៅវិញយ៉ាងសោះកក្រោះ តែក៏លួចភ្ញាក់បន្តិចដែរពេលដែលជុងហ្គុកដូរសព្វនាមពីប្អូនទៅអូនបែបនេះ វារាងចម្លែកណាស់ តែក៏មិនគិតអ្វីច្រើនព្រោះគិតថាវាប្រហែលជារឿងធម្មតាសម្រាប់ជុងហ្គុកដែលជាមនុស្សរួសរាយនិងកក់ក្តៅនិយាយដាក់គេគ្រប់គ្នាហើយមើលទៅ ......។
អូនជាក្មេងល្ងង់មែន បងមិចនឹងអាចហៅគេឯងគ្រប់គ្នាថាអូននោះ !!!
ជុងហ្គុកនិយាយក្នុងចិត្ត កែវភ្នែកសម្លឹងមើលថេហ្យុងជាប់ គេអាចស្មានដឹងថា ថេហ្យុងរាងភ្ញាក់នឹងសព្វនាមអូននេះបន្តិចដែរ តែក៏គិតថា គេអាចនឹងនិយាយបែបនេះដាក់គ្រប់គ្នាទើបមិនមាត់ ។
រីង ! រីង !
សម្លេងទូរស័ព្ទថេហ្យុងរោទ៍ឡើង នៅលើអេក្រង់ទូរស័ព្ទបង្ហាញឈ្មោះអ្នកហៅមកគឺ ម៉ូឈី (mochi ) ទើបថេហ្យុងចុចទទួលដោយមិនបាននិយាយអ្វីទេ ដាក់ទូរស័ព្ទលើតុឈរផ្លុំសក់ធម្មតា។
« មិចក៏ទៅចិនមិនប្រាប់យើងចឹង ហុឺ...ហុឺ... »
សម្លេងចេញពីខ្សែម្ខាងទៀតនិយាយទាំងយំយែកអណ្តឺតអណ្តកធ្វើដូចត្រូវបែកគ្នាជាមួយថេហ្យុងរហូតចឹង ។
« មិនចង់រំខាន »
ថេហ្យុងតបទៅវិញយ៉ាងត្រជាក់ធ្វើឱ្យជុងហ្គុកក្បែរនោះលួចសើច មុនដំបូងខំតែអន់ចិត្តថា ថេហ្យុងមានសង្សារហើយតែបើមើលតាមការនិយាយស្តីប្រហែលជាមិត្តភក្តិ ឬបងប្អូនប៉ុណ្ណោះ ។
« មិចមិនប្រាប់បង បងអន់ចិត្តណាស់ »
ម៉ូឈីដែលជាឈ្មោះហៅក្រៅរបស់បងប្រុសបង្កើតថេហ្យុង និយាយក្រងួរៗ ព្រោះឈឺចិត្តដែលប្អូនមិនប្រាប់រឿងមកប្រទេសចិន ។ គេគឺ ផាក ជីមីន ( Park Jimin) ដោយជីមីនត្រូវដាក់ត្រកូលខាងម្តាយ ដើម្បីស្នងដំណែងខាងម្តាយ ឯថេហ្យុងគឺដាក់ត្រកូលខាងប៉ាដើម្បីស្នងដំណែងពីប៉ា ។ ដោយសារជំនួញខាងម្តាយគឺជាក្រុមហ៊ុនផលិតទឹកអប់ និងគ្រឿងសំអាង ត្រូវនឹងចំណង់ចំណូលចិត្តរបស់ម៉ូឈី ណាមួយម៉ូឈីមានអត្តចរិតគួរឱ្យស្រឡាញ់ ទន់ភ្លន់ផងទើបប៉ាម៉ាក់សម្រេចចិត្តឲ្យម៉ូឈីជាអ្នកស្នងដំណែងត្រកូលផាក ។
« គូដណ្តឹងបងទៅណាបណ្តោយឲ្យបងខលមកខ្ញុំបាន?»
ថេហ្យុងលើកចិញ្ចើមញញឹមចុងមាត់បន្តិច បងប្រុសរបស់គេមានគូដណ្តឹងរួចហើយគឺ មីន យ៉ុនហ្គី ( Min Yoongi ) អ្នកជំនួញខាងហិរញ្ញវត្ថុនិងអចលនទ្រព្យដ៏ធំនៅកូរ៉េនិងប៉ែកអឺរ៉ុប ។ ឮល្ហៀងៗមកថា ជាម៉ាហ្វៀទៀតផង មានអាយុ៣០ ឆ្នាំ សម្បុរសស្លេក សម្តីផ្អែមល្ហែមសម្បើមណាស់ទើបយកចិត្តឈ្នះបេះដូងបងប្រុសគេបាន ។ រាល់ដង តោងទាមបងប្រុសគេស្អិតដូចតុកកែចឹង បេះមិនចេញទេ ខលមកគេលើកណាក៏ឮសម្លេងញ៉ែញ៉ងបងប្រុសគេ តាមពីក្រោយមិនឈប់ ។
« យ៉ាងម៉េចនឹកបងថ្លៃម្នាក់នេះឬ? »
សម្លេងគ្រលរធំ បែបមានអំណាចបន្លឺឡើង និយាយលេងសើចជាមួយប្អូនថ្លៃ អ្នកណាមិនដឹងថា ថេហ្យុងជាដុំទឹកកកនៅតំបន់ប៉ូលនោះ ។
« ទេ សួរយកគួរ»
សម្តីថេហ្យុងមួយឃ្លា គឺចាក់ចំបេះដូង ស៊ូហ្កា( ឈ្មោះហៅក្រៅរបស់យ៉ុនហ្គី) ឲ្យឈឺចាប់យ៉ាងត្រជាក់និងឃោរឃៅណាស់ និយាយលើកណាក៏ត្រូវថេហ្យុងបាញ់ឲ្យនិយាយលើកណាក៏ត្រូវថេហ្យុងបាញ់ឲ្យចុកឈាមដែរ ។
« និយាយអ្វីបែបនេះ ប្តីបងក្អួតឈាមឥឡូវហើយ»
ម៉ូឈីលូកមាត់ជួយគូដណ្ដឹងដែលជាអនាគតស្វាមីភ្លាមៗ ខ្លាចថា ត្រូវថេហ្យុងនិយាយបាញ់ឲ្យក្អួតឈាមពិតមែនព្រោះដឹងពីថ្វីមាត់ថេហ្យុងថាវាសាហាវប៉ុណ្ណា ។
« បានហើយ រវល់»
ថេហ្យុងនិយាយព្រោះត្រូវទៅទិញអីវ៉ាន់ជាមួយជុងហ្គុកបើបន្តនិយាយច្បាស់ជាយប់មិនខាន ។
« ថេហ្យុង ប្រញាប់បន្តិចមកបងជូនអូនទៅទិញអីវ៉ាន់យប់ឥឡូវហើយ »
ជុងហ្គុកហៅថេហ្យុងស្រាលៗ ព្រោះឃើញថាជិតយប់ពិតមែនហើយ បើយឺតយូរអាចនឹងយឺតពេល ឬត្រូវលើកពេលទៅថ្ងៃស្អែកមិនខានទេ ។
« បាទ »
ថេហ្យុងងក់ក្បាលបន្តិចទើបងាកមកប្រាប់បងប្រុសតាមទូរស័ព្ទថា រវល់មិនបាននិយាយយូរទេ ។
« ខ្ញុំត្រូវទៅទិញរបស់នៅផ្សារមិនបាននៅយូរទេ »
« មុននេះបងឮសម្លេងមនុស្សប្រុស ជានរណា ? »
« អេ៎... ឬមួយឯងរត់ទៅចិនតាមប្រុស ព្រះអឺយៗ »
ស៊ូហ្កាលូកមាត់ តែប៉ុណ្ណេះមានទឹកមាត់លេបវិញហើយ ចាំមើលគេយកទៅប្រាប់ប៉ាម៉ាក់ក្មេក ។
« អត់ប្រយោជន៍ »
ឈឹប !
ថេហ្យុងនិយាយបាញ់ស៊ូហ្កាជាលើកចុងក្រោយទើបចុចបិទការហៅទូរស័ព្ទទាញទឹកអប់មកបាញ់ឈឺតៗដើរទៅរកជុងហ្គុកដែលឈរញញឹមចាំនៅមាត់ទ្វារបន្ទប់ជាស្រេច។_______________________
Take care your health because it's rainy season ☔🌧️
YOU ARE READING
>>>>បំណងស្នេហ៍<<<<
Short Storyជុងហ្គុក ចន ចចកពាក់ស្បែកមុខចៀម ធ្វើខ្លួនដូចជាទេវបុត្រ សុភាពបុរស កក់ក្តៅ តែធាតុពិតជាសត្វចចកដែលចាំតែត្របាក់រាងល្អិតខ្លួនតូច ថេហ្យុងគីម ពេលដែលប្រហែសខ្លួនតែបន្តិច !!! Kim Taehyung btt x Jeon Jungkook top