ភាគទី 12 គ្មានប៉ុន្តែស្អីស្អួយទេ!

188 26 2
                                    


[ពេលល្ងាច]

ជេគនិងស៊ុននូពួកគេបានទៅទទួលជុងវ៉ុនពីផ្ទះរបស់គេដើម្បីទៅមើលគេតាំងពីពណ៌ មកដល់កន្លែងតាំងពីពណ៌ជេគក៏យកឡានទៅចតស្រួលបួសមុននឹងចុះទៅ ស៊ុននូនិងជុងវ៉ុនពួកគេក៏បានចុះពីលើឡានប្រញាប់ទៅមើលតាំងពីពណ៌ នៅក្នុងតាំងពិពណ៌គឺមានមនុស្សជាច្រើនបានដើរទិញឥវ៉ាន់ នៅទីនេះមានលក់របស់ញ៉ាំនិងលក់របស់អនុស្សាវរីយ៍ជាច្រើនមិនថាមនុស្សប្រុសស្រីក្មេងប្រុសស្រីមនុស្សចាស់ក៏ដោយមកមើលតាំងពីពណ៌ជុំគ្រួសារ អ្នកខ្លះមកជាមួយមិត្តអ្នកខ្លះក៏មកជាមួយដៃគូខ្លួនយ៉ាងស្វីតហ្មង អាណិតតែអ្នកអត់គូរទេ ដើរមើលតាំងពីពណ៌ម្នាក់ឯងយ៉ាងកណ្ដោយកណ្ដែងម្នាក់ឯង😗 ឯចំណែកបីនាក់គេនេះវិញកំពុងតែដើរមើលគេមើលឯងទាំងរីករាយ ស៊ុននូដើរនៅកណ្ដាលគេដែលឱបដៃជេគនិងជុងវ៉ុនទាំងសងខាង ពួកគេដើរមើលតូបគេតាំងនីមួយៗ មិនទាន់បានទិញអីសូម្បីតែបន្តិច ព្រោះពួកគេចង់ដើរមើលឱ្យអស់សិនចាំទិញតាមក្រោយ ឯស៊ុននូដើរងាកឆ្វេងងាកស្ដាំមើលតាមតូបនីមួយៗសម្លឹងឡើងសម្លឹងចុះគេក៏បានទៅប្រទះឃើញមនុស្សម្នាក់ដែលគេស្គាល់ច្បាស់ថាជាអ្នកណា គេក៏បានព្រលែងពីការឱបដៃរបស់ជេគនិងជុងវ៉ុនធ្វើឱ្យពួកគេឆ្ងល់ ស៊ុននូក៏ដើរទៅរកមនុស្សម្នាក់ហ្នឹងហើយក៏យកដៃប៉ះស្មាគេមុននិយាយ

"សួស្ដីបងជេយ៍"ស៊ុននូក៏និយាយព្រោះម្នាក់ហ្នឹងគឺជាជេយ៍ បានគេដើរមករកហ្នឹងណា

"អៅ! នេះនូនូមែនទេ?"ជេយ៍ ក៏ភ្ញាក់ផ្អើបព្រោះមិនដែលបានជួបស៊ុននូយូរហើយគេធំលឿនណាស់

"បាទគឺខ្ញុំ នេះចង់ភ្លេចខ្ញុំហើយហេស"ស៊ុននូនិយាយទាំងធ្វើមុខកំសត់ដាក់ជេយ៍ ជេយ៍ឃើញហើយក៏អស់សំណើចក្មេងនេះកំពូលលេងទឹកមុខមែន

"ទេ អ្នកណាភ្លេចនូនូបាន ប៉ុន្តែឥឡូវមើលមិនចង់ស្គាល់ដោយសារតែធំលឿនពេក"ជេយ៍និយាយទាំងសើចតិចៗទៅកាន់ស៊ុននូ

"នេះខ្ញុំធំដល់ថ្នាក់បងមើលមិនស្គាល់ខ្ញុំផង"ស៊ុននូនិយាយទាំងសើចទៅកាន់ជេយ៍ ឯជេយ៍ក៏សើចងក់ក្បាលជាចម្លើយ ចំណែកជេគនិងជុងវ៉ុនពីរនាក់គេឈរនៅជិតស៊ុននូមិននិយាយស្ដីអីសូម្បីតែបន្តិច
បើភ្នែកនេះសម្លឹងទៅមើលជេយ៍មិនដាក់ភ្នែកសោះ ពិសេសជុងវ៉ុនសម្លឹងជេយ៍មើលលើមើលក្រោមមិនដឹងគិតអី ជេយ៍ឃើញអញ្ចឹងក៏ឆ្ងល់នេះមើលខ្លួនដល់ថ្នាក់នេះផង

୨♡ ̆̈ខ្ញុំមានស្វាមីដោយតែពីរនាក់♡ ̆̈୧⚠°|𝐇𝐞𝐞𝐒𝐮𝐧𝐒𝐮𝐧|°⚠Where stories live. Discover now