**2ឆ្នាំក្រោយមកអ្វីៗក៏បានផ្លាស់ប្តូតែចិត្តដែលស្រឡាញ់ ក្តីនឹកនា ក្តីសង្ឃឹមនៅតែមានមិនផ្លាស់ប្តូរឡើយសម្រាប់Min Taehyung។បន្ទាប់ពីJennie បានស្លាប់ព្រះបុត្រាTaehyungបានសងសឹកឲJenដោយសម្លាប់ព្រះបុត្រាMin Taewooដោយផ្ទាល់ដៃឯមហេសីមានទោសជាប់គុកអស់មួយជីវិត។ស្តេចបានរកនារីស្រស់ស្អាតជាច្រើនដើម្បីឲព្រះបុត្រាTaeជ្រើសរើសធ្វើជាមហេសីតែទ្រង់តែងតែខឹងនឹងបដិសេធរហូតហើយពេលនេះទ្រង់លែងនៅរាជវាំងទៀតហើយគឺទ្រង់ធ្វើជារាស្រ្តធម្មតានឹងសង់ផ្ទះក្បែរដើមSakuraដែលជាកន្លែងកប់សពរបស់Jennie ។
«Jennie 2ឆ្នាំហើយដែលបងលែងបានឃើញមុខ លែងបានឮសម្លេងរបស់អូន ហឹកៗបងនឹកអូនណាស់Jenពេលណាអូនត្រឡប់មករកបងវិញ»Taeតែងតែយំនៅមុខផ្នូលសពរបស់Jenរាល់ថ្ងៃនឹងបានគូរូបនាងជាច្រើនទៀតផង
«រូបនេះស្អាតណាស់ អូនស្អាតណាស់Jen»Tae
«មិនយូរទេបងនឹងទៅតាមអូនហើយ ពេលនោះអូននឹងមិនរងាទៀតទេ ពួកយើងនឹងនៅជាមួយគ្នាមិនបែកគ្នាទៀតឡើយ។អូនដឹងទេពេលអូនចាកចេញទៅបងរស់ពិបាកជាងស្លាប់ទៅទៀត បងហត់ណាស់បងចង់សម្រាកតើJenព្រមឲបងសម្រាកទេ?»TaeគូរូបJenបណ្តើរនិយាយម្នាក់ឯងបណ្តើរ។សុខភាពTaeពេលនេះមិនល្អនោះទេព្រោះនាយតែងតែផឹកស្រាទើបធ្វើឲសុខភាពចុះខ្សោយ