ភាគ៦/Pond ជាអ្នកណា

475 49 15
                                    

៚រាជវាំង៚
រទេះដ៏ប្រណិតបានបរមកឈប់នៅក្នុងរាជវាំងទៅល្អឯក ហ្លួងរ៉ាកនក៏បានចេញមកពីក្នុងរទេះហើយក៏ហុចដៃទៅអោយភរិយាដែលនៅក្នុងរទេះកាន់ ដៃស្រឡូនបានកាន់ដៃរបស់អ្នកជាស្វាមី ហើយក៏បានចេញពីក្នុងរទេះមក ដែលសម្រស់របស់គេគឺធ្វើអោយអ្នកយាមនាំគ្នាភ្លឹក នេះឬភរិយាទី7របស់ហ្លួងរ៉ាកនដែលគេល្បីថាគេមនុស្សប្រុសហេតុអីក៏សម្រស់ស្អាតលើសស្រីៗដទៃចឹង

កែវភ្នែកពិឃាតបានងាកទៅសម្លឹងពួកអ្នកយាមដែលសម្លឹងមើលមុខភរិយារបស់ខ្លួន ធ្វើអោយពួកគេនាំគ្នាដកក្រខ្សែភ្នែកចេញពីភីភីមទាំងអារម្មណ៍ភ័យខ្លាច អ្នកណាមិនល្បីថាហ្លួងរ៉ាកននេះកាច ជាមនុស្សដៃឆៅ សម្លឹងពិននិងមិនខ្លាចទើបចម្លែក

«មកដើរមួយៗ»ហ្លួងរ៉ាកនទាញភីភីមអោយមកកៀកនិងខ្លួនហើយក៏គ្រាគេព្រោះដឹងថាគេឈឺផ្នែកខាងក្រោម ដៃម្ខាងក្រសោនចង្កេះរបស់ភរិយាយ៉ាងស្និតស្នាល ទាំងពីរនាក់ក៏ដើរចូលទៅក្នុងដើម្បីជួបព្រះរាជានៅដំណាក់របស់ទ្រង់ផ្ទាល់

«ថ្វាយបង្គំ ព្រះរាជា»ហ្លួងរ៉ាកននិងភីភីមចូលទៅសម្ដែងការគោរពទៅកាន់ព្រះរាជា

«ម្ចាស់បង ក្រោកឡើងមកចុះ»ព្រះរាជាបន្លឺទៅកាន់ហ្លួងរ៉ាកនដែលជាបងប្រុសដោយក្ដីគោរព ហ្លួងរ៉ាកនក៏បានជួយលើកភីភីមហើយក៏អង្គុយនៅកន្លែងដ៏ប្រណិតយ៉ាងសមគួរ

«ម្ចាស់បងមានការអ្វីជាមួយយើងមែនទេ»ព្រះរាជា

«គឺទូលបង្គំចង់មកប្រាប់ទ្រង់ថា ទូលបង្គំឈប់រៀបការបន្តទៀតហើយ ទូលបង្គំបានជួបជាមួយមនុស្សដែលទូលបង្គំស្រឡាញ់ហើយ ដូច្នេះហើយមនុស្សដែលទ្រង់និយាយជាមួយទូលបង្គំថ្ងៃមុនទូលបង្គំសុំបដិសេធ»ហ្លួងរ៉ាកនបន្លឺទៅកាន់ព្រះរាជា ដែលធ្វើអោយភីភីមភ័យជំនួសក្លាយថានាយនិងមានទោសដែលបដិសេធព្រះរាជា

«មិនអីនោះទេ យើងមិនបង្ខំម្ចាស់បងនោះទេ ហើយក៏ចូលរួមអបអរដែលម្ចាស់បងបានជួបជាមួយមនុស្សដែលម្ចាស់បងពេញចិត្ត»ខុសពីការគិតព្រះរាជាមិនបានខឹងសម្បានោះទេ ផ្ទុយទៅវិញទ្រង់បែរជាសប្បាយចិត្តជាមួយនិងហ្លួងរ៉ាកនដែលបានជួបមនុស្ដែលខ្លួនស្រឡាញ់

អតីតជាតិWhere stories live. Discover now