*សាច់រឿងជាប្រភេទ BG*
នៅក្នុងភូមិគ្រឹះមួយកំពុងតែមានការជ្រើសរើសអង្គរក្សជំនិតរបស់កូនអ្នកមានជាន់ខ្ពស់លំដាប់លេខ2 នៅក្នុងនោះក៏មានតួអង្គប្រុសរបស់យើងដូចគ្នា។
ពីង សាឌីរតនៈគោស៊ុន ជាកូនស្រីទោលក្នុងគ្រួសារ នាងជាមនុស្សស្រីម្នាក់ដែលឆ្នាស់ឆ្នើម តែក៏ស្គាល់កាលៈទេសៈមិនអួតអាងអំណាចដូចកូ អ្នកធំមួយចំនួននោះទេ។
នាងក្រមុំដើរចេញមកខាងមុខផ្ទះ ដោយមានអ្នកបម្រើស្រីម្នាក់ដើរតាមនាងមកផងដែល។ពីង ប្រើកែវភ្នែកសម្លឹងមើលទៅអង្គរក្សទាំងអស់ទាំងស្ងៀមស្ងាត់ ទើបលោកបូឌីននិយាយឡើង....
"អង្គរក្សទាំងនេះសុទ្ធតែមានសមត្ថភាព ថ្ងៃក្រោយនឹងអាចការពារកូនរហូតបាន!!!"គាត់និយាយទាំងដៃចាប់កូនកាំបិតមួយហុចទៅឲ្យកូនស្រីរបស់គាត់។
"មិនទាំងអស់នោះទេបា៉!!!"ពីង ទទួលកាំបិតពីដៃរបស់លោកបូឌីនមក មុននឹងគប់កាំបិតនោះទៅកាន់តួប្រុស។
*វឹប.....!!!!*
មីន លើកដៃស្រវាចាប់កូនកាំបិតជាប់ រួចកាន់យកមកទុកឲ្យពីងវិញ ពីងឃើញបែបក៏សម្លឹងមើលទៅនាយបន្តិច ទើបនិយាយទៅកាន់លោកបូឌីនថា...
"បា៉...ខ្ញុំយកគេម្នាក់នេះ.."ពីង
"ពួកឯងចេញទៅ ចំណែកឯងនៅទីនេះហើយ!!"លោកបូឌីន បោះដៃធ្វើសញ្ញាប្រាប់ឲ្យអង្គរក្សទាំងនោះត្រឡប់ទៅវិញ រួចក៏ធ្វើសញ្ញាប្រាប់ឲ្យមីននៅទីនេះហើយ។
"ឆាប់ណែនាំឈ្មោះប្រាប់កូនស្រីយើងទៅ~~"លោកបូឌីន
"ខ្ញុំឈ្មោះមីន ..."
"ត្រកូល ??"ពីង លើកចិញ្ចើមឆ្ងល់នេះគេមិនចង់ប្រាប់នាមត្រកូលមកម្ចាស់របស់ខ្លួនទេឬ ??
"គ្មានទេ អ្នកនាង!!"មីន
"គ្មានទេ !! មិនអីទេ ពេលនេះឆាប់ជូនខ្ញុំទៅក្រៅបន្តិច"ពីង, ក្រោយពីឮនាយកម្លោះបញ្ជាក់យ៉ាងច្បាស់ហើយពីងនាងក៏មិនបានសួរដេញដោលអ្វីទៀតនោះទេ តែនាងក៏បានឲ្យគេជូននាងទៅក្រៅវិញ។
"បាទអ្នកនាង!!!"មីន អោនគោរពពីងបន្តិច។
"ពីង...កូនចង់ទៅក្រៅទៀតហើយហេស៎ ??"អ្នកស្រីឡាដា ដើរចេញពីក្នុងផ្ទះមកស្រែកសួរកូនស្រីទាំងឃើញនាងកំពុងតែដើរសំដៅទៅឡានជាមួយនឹងអង្គរក្សថ្មីរបស់នាងទាំងមិនខ្វល់ពីវត្តមានរបស់គាត់សោះឡើយ។