រាងតូចជិះឡានមកដល់ផ្ទះហើយក៏ឡើងទៅបន្ទប់ខ្លួនតែក៏ប្រទះភ្នែកនិងអ្នកបម្រើកំពុងរៀបចំបន្ទប់មួយដែរនៅជាប់និងបន្ទប់ខ្លួនដូចបន្រុងនិងឲ្យអ្នកណាចូលមកនៅឆាប់ៗនេះអញ្ជឹង
"ម៉ែដោះនេះម៉ែដោះរៀបបន្ទប់នេះតើណាគេមកមែនទេអ្នកម៉ាក់មានប្រាប់ដែរទេ?"
"អត់ទេអ្នកប្រុសតូច...អ្នកស្រីគ្រាន់តែប្រាប់ថាឲ្យខ្ញុំរៀបឲ្យបានលឿនបំផុត"ម៉ែដោះ
"អរបាតចឹងខ្ញុំចូលបន្ទប់ខ្ញុំវិញហើយ"
"ចាសអ្នកប្រុស"ម៉ែដោះ
រាងតូចដើរចូលបន្ទប់របស់ខ្លួនរៀបចំទុកដាក់កាតាបនិងសម្ភារះនៅលើខ្លួនទុករួចក៏កាន់កន្សែងមួយចូលងូតទឹកបាត់ទៅ30នាទីក្រោយមកក៏ចេញមកវិញដោយមានត្រឹមតែកន្សែងមួយចងពង់ត្រឹមទ្រូងព្រោះភ្លេចយកខោអាវគេងទៅផ្លាស់ៗខោអាវរួចក៏ដើរចុះមកខាងក្រោម
"ម៉ាក់មានអ្វីញ៉ាំបាយខ្លះ"sunoo
"ក៏ម្ហូបនៅលើតុនោះឆាប់មកញ៉ាំបាយទៅកូន"អ្នកស្រីkim
"បាតម៉ាក់...ម៉ាក់បន្ទប់ជាប់កូនម៉ាក់ឲ្យអ្នកណាមកនៅមែនទេកូនឃើញម៉ែដោះនិងអ្នកបម្រើរៀបចំ"sunoo
"គឺប្រាប់មិនបានទេពេលគេមកកូននិងដឹងដោយខ្លួនឯងហើយ"អ្នកស្រីkim
"អ្នកម៉ាក់"sunoo
"ឆាប់ញ៉ាំបាយទៅ"អ្នកស្រីkim
"បាត"sunoo
រាងតូចញ៉ាំបាយហើយក៏មិនទាន់ឡើងទៅបន្ទប់វិញទេគឺនៅអង្គុយមើលTvនិងញ៉ាំនំសិនដោយមិនបានដឹងថាមានក្រសែភ្នែកមួយកំពុងសម្លឹងមកកាន់ភូមិគ្រិះរបស់គេឡើយ
"Kim sunooយើងនិងយកឯងឲ្យបានឯងកាន់តែស្អប់យើងៗកាន់តែស្លាញ់ឯង"(ទាយមើលថាណាគេ)ថាហើយគេក៏បើកឡានទៅភូមិគ្រឹះរបស់គេវិញ
sunoo មើលទូរទស្សន៍រហូតដល់ម៉ោង10យប់ទើបឡើងទៅបន្ទប់វិញហើយក៏មិនទាន់គេងភ្លាមៗដែរគេនៅអង្គុយលាប skin careសិន(កូននិងថែរសម្រស់សាហាវ)លាបហើយក៏អានសៀវភៅតិចតួចហើយក៏ចូលគេង
ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ពន្លឺព្រះអាទិត្យចាំងចូលក្នុងបន្ទប់បង្ហាញឲ្យឃើញរាងតូចកំពុងគេងនៅមិនទាន់ភ្ញាក់នៅឡើយនេះម៉ោង8ទៅហើយតែថ្ងៃនេះជាថ្ងៃឈប់សម្រាកចុងសប្ដាហ៍ទើបរាងតូចគេងយូរយ៉ាងនេះណាមួយយប់មិញចូលគេក៏រាងយប់ជ្រៅដែរ