Felix Top 🔝
Hyunjin bott⬇️ផ្ដើមសាច់រឿង..
ដូចជារាល់ដងដែលព្រះអាទិត្យរះពេលព្រឹកព្រលឹមស្រាងៗ បំព្លឺផែនដីឲរុក្ខជាតិ សត្វ មនុស្សទាំងអស់ភ្ញាក់ពីដំណេក ឲងើបផ្ដើមថ្ងៃថ្មី ។ តែ ទោះជាព្រះអាទិត្យ បញ្ចេញពន្លឺយ៉ាងណាក៏មិនអាច ដាស់ឲមនុស្សល្មោភដេកមួយចំនួនឲភ្ញាក់ស្រស់ស្រាយដូចគេឯងបានដែរដូចជា..
" ស្អីគេព្រឹកទៀតហើយហេស៎ ហើយពេលវេលានិងដើរលឿនមែស ដេកមិនទាន់ឆ្អែតផង " នៅជាសម្ដីមាស សម្ដីពេជ្រ របស់កំលោះ ដ៏សង្ហារម្នាក់ ឈ្មោះរបស់គេគឺ Felix មានអាយុ 27ឆ្នាំ មានកម្ពស់ 1: 80 (ចេះតែដាក់ៗឲតារទំនង😁) ឈាមប្រភេទ A ជាសិស្សឆ្នាំទី2 នៃសកលវិទ្យាល័យក្នុងទីក្រុងសេអ៊ូល ។ គេរស់នៅបែកពីគ្រួសារ ហើយក៏មិនដែលដឹងដំណឹងគ្នាដែរ គឺគ្រួសាររបស់ Felix មិនដែលខ្វល់ពីសុខទុក្ខរបស់គេឡើយ បច្ចុប្បន្ន គេជួលផ្ទះ នៅជិតកន្លែងធ្វើការរបស់គេ ឆ្ងាយពីសាលាបន្ទិចតែអាចដើរដល់ ។ រៀនផង រកលុយផង ហើយរស់នៅម្នាក់ឯង ចឹងហើយគ្រប់យ៉ាង ធ្វើតែម្នាក់ឯង តែ គេក៏មានមិត្តជិតស្និត ពីរ បីនាក់ដែរ ។ហើយចរិតឫកពា កាច ចូលចិត្តវាយគ្នា រៀនគ្រាន់បើទាស់ថាឧស្សាហ៍គេចសាលាទៅលេងបាល ហើយ ការលេងបាលជួយឲfelixបំបាត់ស្រេស ទើបគេលេងបាលជំនាញ ហើយទទួលបានការសរសើរពីអ្នកលេងបាលដទៃទៀត។
តោះចូលសាច់រឿងតែម្ដង...
" ហើុយ ព្រឹកយប់ៗ ពេលវេលាដើរលឿនណាស់ តែខ្ញុំនៅ... បានហើយតទៅសាលា " និយាយហើយក៏ស្លៀកពាក់ រួចក៏ឡើងលើម៉ូតូជិះទៅសាលា។
#សកលវិទ្យាល័យ 🏬
ជិះមកដល់ភ្លាមក៏ឮសម្រែកមហាមិត្តស្រែក
" អេ៎ អាlix ក្រមកមែសអា៎ យើងចាំ ឡើងចុកជើងហើយ អានេះ" han និយាយឡើងទឹកមុខស្អុយប៉ែស សម្លឹងមើលfelixកំពុងដើរ។
" រអ៊ូស្អីហែង មកលឿនជាងអ**ញម្ដងសោះមករអ៊ូអីណា ក្បាល់មួយដៃឡូវ " មិនត្រឹមនិយាយទេ ដៃក៏លើកប្រុងវាយមែនទែន។
" បានហើយ តោះទៅក្នុងថ្នាក់ " កំពុងដើរៗក៏ ឌឹប កំលោះតូចម្នាក់ក៏រត់បុកfelixមួយទំហឹងបណ្ដាលឲដួលអុកគូថនិងដី ។
YOU ARE READING
Short Sovel ( funny 🤣)
Short Storyបែកគំនិត បើយើងសាក់យកតួអង្គដែលយើងធ្លាប់ដាក់ជាតួbott ហើយសេរមកជា តួអង្គtop គិតមិចដែរ ។ បញ្ចេញខមិនម្នាក់មួយមក គិតមិចដែរ👍🙏