*សុំទោសរាល់ពាក្យសម្ដីមិនសមរម្យនៅក្នុងភាគនេះផងណា៎*តោះកាត់មកដល់ពេលយប់ដែលប៊ីលលីនាយបានត្រឡប់មកដល់ភូមិគ្រឹះវិញ ដើរចូលក្នុងបន្ទប់យឺតៗវាសម្សឹមៗក្នុងភួយទៅរកអ្នកមាននាមជាប្រពន្ធ។
នាយលោទៅថើបត្រង់របួសក្បាលប៊េបបន្តិចទើបបង្ហួសចុះមកក្រោមញក់ញីសព្វសាច់.ក.សខ្ចីរបស់នាងតូចធ្វើដូចជាខ្មោចដាច់ដាបចំណីយូរថ្ងៃមកហើយអញ្ចឹង។
«ហុឹម!!!!»ប៊េប កាលបើត្រូវមានអ្នកមករំខានខ្លួនញក់ញីឥតឈប់បែបនេះ គេក៏បើកភ្នែកយ៉ាងលឿនហើយក៏ភ្លាត់មាត់ស្រែកហៅឈ្មោះអ្នកនៅខាងលើខ្លួនទាំងភ័យ!!!
«លោកពូ!!!!????»ប៊ីលលី បញ្ឈប់កាយវិការខ្លួនយា៉ងលឿន បើកភ្នែកធំៗភ្ញាក់ផ្អើលនឹងសព្វនាមលោកពូដែលចេញពីក្នុងមាត់ប៊ីននីមកនោះ ទើបនាយប្រញាប់សួរទៅអ្នកនៅទីនោះវិញទាំងឆ្ងល់...
«មិចក៏ហៅខ្ញុំបែបនេះ ??»ប៊ីលលី
«អឺ.......ខ្ញុំ....ខ្ញុំ!!»ប៊េប គាំងឆ្លើយមិនចេញមុននេះភ័យពេកទើបហៅនាយថាលោកពូដូចរាល់ដង ទាំងភ្លេចខ្លួនបែបនេះ។
«មិចមិនឆ្លើយ ??»នាយក្រាស់ បានដៃក៏ជម្រិតសួរបន្ថែម ទឹកមុខចាប់ផ្ដើមប្រែមកជាមាំធ្វើឲ្យរាងតូចភ័យមួយរំពេច។
«ខ្ញុំ...ខ្ញុំ...ច្រលំមាត់ទេ!!លោក..លោកកុំទៅខ្វល់ធ្វើអី»ប៊េប ឆ្លើយឲ្យតែរួចខ្លួនមួយពេលៗ តែគេមិនហ៊ានមើលមុខនាយចំទេព្រោះថាគេមិនសូវជាជំនាញកុហកនោះឡើយ។
«ចុះក្បាលទៅត្រូវនឹងអីមក!!»ប៊ីលលី
«គឺ...គឺខ្ញុំដើរមិនប្រយ័ត្នទៅបុកទ្វាទើបធ្វើឲ្យមានរបួសបែបនេះ!!»ប៊េប
«កុហក!!»
«ខ្ញុំមិនបានកុហកទេ លោកងើបចេញពីខ្ញុំសិនទៅ!!»ប៊េប យកដៃទប់ទ្រូងនាយរុញគេចេញព្រោះមើលចុះមាឌធំសឹងតែប៉ុនដំរីចេះមកគេងលើនាងបែបនេះទៅកើត។
«ដាក់ទោសមនុស្សកុហករួច ទើបខ្ញុំក្រោកចេញពីលើនាង ប៊េបចាក់ខានីន!!»ប៊ីលលី
«លោកឯងហៅដល់ត្រកូលខ្ញុំទៀតហើយ អ៊ុប----»ប៊េប មុខឡើងក្រញ៉ូវស្រែកស្ដីទៅកាន់អ្នកនៅខាងលើវិញ តែក៏ត្រូវលើកដៃមកខ្ទប់ព្រោះមុននេះគេទទួលស្គាល់ថាខ្លួនជាប៊េបនោះអី។
YOU ARE READING
ប្ដូរព្រលឹងគ្រងស្នេហ៍មេម៉ាហ្វៀរ(Change the soul of a mafia lover)
Actionនាងត្រឹមតែជាក្មេងស្រីម្នាក់ដែលត្រូវគេបុកដឹងខ្លួនមកក៏មិនដឹងថាខ្លួនឯងជានរណាហើយក៏ត្រូវទទួលថ្មបាក់គ្រប់យា៉ងពីអ្នកមាននាមជាស្វាមីទាំងដែលខ្លួនមិនដែលទាំងស្គាល់គេនោះទេ។តើនាងអាចឆ្លងផុតពីការធ្វើបាបរបស់ប្ដីបានដែលទេ ??