##ពេលព្រឹក
តុក ~ តុក
«Minhee កូន ឆាប់ចុះមកញុំាបាយកូន ហៅប្រញាប់ទៅរៀន ណា» រាងតូចស្រឡូនស្រឡៅកុំគោះទ្វារស្រែកហៅកូនប្រុស ជាទីស្រលាញ់ដើម្បីស្រស់ស្រូបអាហារ
ក្រាក~
«តោះ appa អូនឃ្លានហើយ ហើយអូនក៏ងូតទឹកស្លៀកពាក់ ហើយដែលស្អាតទេ appa ហិហិ» ក្មេងតូច មីនហេ និយាយទៅ កាន់ appa ទាំងញញឹមចេញថ្ពាល់ខួចប៉ោងៗគ្នាញ់ណាស់ (សូម្បីតែថ្ពាល់ខួចក៏កាត់រកឪគេដែល-,-)
«អ្ហា៎! ឆ្លាតម៉្លេះកូនប្រុស ហើយឈប់ខឹង appa ហើយហ្ន៎កូន appa សុំទោសកាលពីយប់មិញផងណា ជុប៎» រាងតូចលុតជង្គង់បន្ទាបខ្លួនអង្គុយចុះបន្តិចដើម្បីងាយស្រួលនិយាយជាមួយកូនប្រុសបណ្ដូលចិត្ត
«អត់ទេ អូនអត់បានខឹងទេគ្រាន់ងរហ្នឹង អូនអត់ខឹង appa ទេ អូន ស្រលាញ់ appa សឹងអីហើយ» ក្មេងប្រុសតូចឆ្លាតសែនឆ្លាតខំប្រឹងនិយាយ ទោះបីនិយាយពុំទាន់ច្បាស់ដូចមនុស្សធំក្ដី មីនហេព្យាយាមនិយាយបណ្ដើរលូកដៃមកអង្អែលថ្ពាល់ក្រពុំរបស់នាមជាប៉ាតូចបណ្ដើរទាំងសើចស្ញេញ
«អ្ហា៎ៗ តោះចឹងយើងចុះទៅក្រោមញុំាបាយណាកូន រួច appa នឹងជូនកូនទៅសាលាណា៎ កែវភ្នែករបស់ appa» មាឌតូចជេគនិយាយចប់ក៏រហ័សទម្លាក់ច្រមុះខ្ពស់ស្រួចរលោងស្រិលឱនមកថើបថ្ងាសកូនមួយខ្សឺតពោរពេញទៅដោយក្តីស្រលាញ់ពេញបេះដូង។
_________
++ភូមិគ្រឹះ ផាក
«សុងហ៊ុន ឯងទៅណា?» លោក ផាក ដែលអង្គុយអានកាសែត នៅលើសាឡុងក៏ចោទសួរភ្លាមពេលដែលឃើញកូនប្រុស មិនដឹងជាទៅណាទេតែងខ្លួនសមសួនដល់ហើយ
«ក្រែងប៉ាចង់អោយខ្ញុំគ្រប់គ្រងក្រុមហ៊ុនជំនួសនោះអី ប៉ាគិតថាខ្ញុំ ស្លៀកពាក់បែបនេះទៅក្លឹបជួបស្រីទាំងព្រឹក?!» រាងក្រាស់ចុះពីលើកាំជណ្ដើរដោយដំណើរមាំទាំ ដើរបណ្ដើរនាយសង្ហារក៏តបទៅកាន់អ្នកជាឪពុកទាំងកំពុងញាប់ដៃកិបឡេវអាវ ដោយត្រកងអាវក្រហ្សេពណ៌ខ្មៅជាប់ដៃខាងស្ដាំរបស់គេ។
«ហុឹស! អាកូនចំឡើយនិយាយជាមួយយើងអោយស្រួលបួលផងបានទេ យើងឪឯងណាស់មិនមែនមិត្តឯងទេ» លោក ផាក តបទាំងឱបដៃចូលគ្នាឈរមើលឫកពាររបស់កូនប្រុសតែមួយគ្រាប់របស់លោកទាំងជ្រួញចិញ្ចើម
YOU ARE READING
តាមស្នេហ៍អតីតភរិយា
Fanfictionព្រោះតែភាពភ្លើតភ្លើនមួយពេលទើបត្រូវធ្វើឱ្យរបូតភរិយាបណ្ដូលចិត្តចេញពីរង្វង់ដៃ។ «បងដឹងថាបងធ្លាប់បានបំផ្លាញទំនុកចិត្តអូនមកច្រើនដងហើយ ប៉ុន្តែបងសុំឱកាសប៉ះបូវរាល់កំហុសគ្រប់យ៉ាងម្ដងទៀតបានទេ?» សុងហ៊ុន តួអង្គឯក: ផាក សុងហ៊ុន x សុីម ជេយ៉ុន តួអង្គរង: លី ចុងសុង x...