ផ្ដើមរឿង

500 62 9
                                    


«ឯងជិះកង់មិនមើលមនុស្សទេហេស៎» នាយកម្លោះក្រោយចេញពីក្នុងស្រែដែលខ្លួនប្រាណគឺប្រឡាក់ពោកពេញទៅដោយភក់ ស្រែកទាំងកំហឹងទៅកាន់កម្លោះរាងតូចដែលកំពុងតែឈរនៅក្បែរហើយសភាពរបស់គេក៏មិនខុសពីនាយប៉ុន្មានដែរ គឺប្រឡាក់ដូចគ្នា

«ថាអោយយើងជិះមិនមើល ចុះឯងនោះឃើញកង់យើងជិះមកហើយម៉េចក៏មិនជៀសនៅឈរបង្ហាញរាងរកងាប់ស្អី»កម្លោះរាងតូចក៏មិនណយស្រែកឡែតៗទៅអោយនាយវិញ

«យើងទៅដឹងថាឯងនិងជិះមកបុកយើងហេស៎ ជិះកង់ម៉ូតស្អីស្រែកច្រៀងប្រកាច់ពេញនឹង មិនផ្ដោតអារម្មណ៍ក្នុងការបើកបរកង់ ឃើញមនុស្សក៏មិនស៉ីផ្លេ គេចក៏មិនគេច សុខចិត្តជិះបុកមនុស្សទាំងរស់» នាយកម្លោះក៏មិនអន់និយាយតបទៅវិញមួយរយៗមិនអោយចាញ់នោះទេ

«ស្មានតែយើងចង់បុកឯងសម្បើមណាស់ហេស៎ បុកហើយចង្រៃកង់យើង ហើយកង់ឪឯងបង្កើតមែនទេមានស៉ីផ្លេ អាក្របី»កម្លោះតូចមិនអោយគេថាអោយខ្លួនFree Free នោះទេ តបមកគេក៏តបទៅវិញដូចគ្នា

«ឯងហ៊ានជេរយើងផងហេស៎ អាក្មេងឈ្លើយ»នាយកម្លោះចាប់ផ្ដើមក្ដៅក្រហាយភ្លាមៗ ព្រោះតែលឺពាក្យដែលគេជេរខ្លួនមុននេះ

«នែ អ្នកណាក្មេងយើង21ហើយវ៉ើយ»កម្លោះតូចលឺគេថាខ្លួនក្មេងចឹងក៏ប្រញាប់ប្រាប់គេពីអាយុខ្លួនភ្លាមៗ

«យើង23 បងឯង2ឆ្នាំយ៉ាងម៉េចហៅក្មេងមិនបានចង់អោយហៅ អាចាស់ឈ្លើយហ៎»នាយកម្លោះបន្លឺប្រាប់គេពីអាយុរបស់ខ្លួនវិញហើយក៏ឌឺដងគេដោយសម្ដីសូកសៀតបន្ថែម

«ឯងថាអ្នកណាចាស់ ដឹប៎ៗ»កម្លោះតូចលឺគេថាខ្លួនចឹងមិនចាំយូរគេក៏ហក់តោងកររបស់នាយកម្លោះដោយសារតែអស់ចំហរនាយកម្លោះក៏ដួលទៅលើភក់ដោយមានកម្លោះតូចនៅពីរលើក Phuwinបោចសក់របស់នាយជាប់ រួចហើយក៏យកមុខរបស់នាយទៅអុកនិងភក់អុកយកៗធ្វើអោយមុខដ៏សង្ហាត្រូវរុំព័ន្ធទៅដោយភក់ ចេះសំណាងដែរភក់នោះវារៀងជ្រៅបន្តិចអុកទៅមិនធ្វើអោយបុកនិងដី

នាយកម្លោះព្យាយាមចាប់ដៃគេចេញពីសក់របស់ខ្លួន តែមិនបានសោះចឹងហើយក៏មានតែយកដៃមកវាសភក់ដែរជាប់មុខមាត់បិទច្រមុះរបស់គេវិញ

ស្រុកស្រែផ្ដើមស្នេហ៍Where stories live. Discover now