ភាគ១/ជួបដំបូង😵‍💫

340 51 15
                                    


៚ទីក្រុងប៉ាងកក់៚(ប្រទេសថៃ)
*នាពេលរាត្រី*
ទដ្ឋិភាពបានបង្ហាញអោយឃើញនៅក្នុងក្លឹបកម្សាន្តមួយកន្លែងដែលសម្បូរទៅដោយយុវវ័យជំទង់ៗមករាំលេងកម្សាន្ត ព្រោះថាក្លឹបនេះជាក្លឹបដែលល្បី អ្វីដែលសំខាន់គឺវានៅចំកណ្ដាលទីក្រុងប៉ាងកក់តែម្ដងចឹងហើយវាក៏ជាទីគប់ចិត្តដែលទាក់ទាញភ្ញៀវបរទេសអោយចូលមកកម្សាន្តផងដែរ

បើយើងក្រឡេកទៅមើលខាងក្នុងក្លឹបវិញ នៅបន្ទប់VIPមួយយើងបានឃើញកម្លោះវ័យប្រហែល20ស្ដើងបីនាក់កំពុងតែផឹកស្រាដោយមានអោបស្រីម្នាក់ពីរ

«អៃPond ឯងមកផឹកចឹងមិនក្លាយម៉ែឯងជេរទេហេស»Gemini បន្លឺសួរទៅកាន់Pond ព្រោះថាកាលពីអាទិត្យមុនម្ដាយរបស់PondទើបតែជេរPondរឿងនាយយកស្រីទៅគេងផ្ទះ ហើយមិនតែប៉ុណ្ណោះគាត់ថែមទាំងបិទកាតធានាគារគេទៀតផង

«ខ្វល់ស្អីច្រើនម្ល៉េះ លើកមុនគាត់ចាប់បានក៏មិនប្រាកដថាលើកនេះចាប់បានទៀតឯណា»Pond ដាក់កែវស្រាទៅលើតុ គង់ទាក់ខ្លាកៀកករស្រីសងខាងបន្លឺទាំងញាក់ចិញ្ចើមដាក់Gemini

«Pond Naravit អ្នកណាអោយកូនមកទីនេះ»ទ្វារត្រូវបានបើកទាំងគំរោលសម្លេងរបស់ម្ដាយPondក៏បានបន្លឺឡើង ធ្វើអោយពួកគេប្រញាប់ងាកទៅមាត់ទ្វារក៏ឃើញថាMs.Naravit កំពុងតែឈរនៅមាត់ទ្វារទាំងកំហឹង

«ម៉ាក់ អួយ៎ ម៉ាក់ឈឺ»Pond ចាប់ផ្ដើមភ័យ ហើយភ្លាមនោះដែរMs.Naravit ក៏បានដើរចូលមកមូលស្លឹកត្រជាក់របស់គេមួយទំហឹងហើយក៏អូសចេញទៅខាងក្រៅ

«សង្ឃឹមថាថ្ងៃស្អែកវានៅរស់ទៅចុះ»Joongបន្លឺឡើង ទាំងបន់ស្រន់មិនអោយមិត្តជាទីស្រឡាញ់អស់ជវីនៅថ្ងៃស្អែក😑

៚ភូមិគ្រឹះNaravit៚
«លុតជង្គង់ចុះ»Ms.Naravit បន្លឺទាំងកំហឹងទៅកាន់កូនប្រុសPondឃើញចឹងក៏ប្រញាប់លុតជង្គង់នៅចំពោះមុខរបស់គាត់

«ម៉ាក់ប្រាប់កូនប៉ុន្មានដងហើយ មិនចេះស្ដាប់ទេឬយ៉ាងម៉េច ម៉ាក់ប្រាប់ថាមិនអោយទៅទីនោះទៀតម៉េចក៏មិនស្ដាប់ លើកមុនបិទកាតនៅស្រាលពេកឬយ៉ាងម៉េច»Ms.Naravit ស្រែកថាអោយកូនប្រុសខ្លាំងៗគាត់បានប្រាប់គេហើយថាមិនអោយគេទៅក្លឹបនោះទេ ព្រោះថាទៅពេលណាមានរឿងពេលនិង បើមិនយកស្រីទៅដេក ក៏ឈ្លោះជាមួយភ្ញៀវនៅទីនោះដែរ

You've reached the end of published parts.

⏰ Last updated: Sep 11, 2024 ⏰

Add this story to your Library to get notified about new parts!

ស្រុកស្រែផ្ដើមស្នេហ៍Where stories live. Discover now