#រឿងមួយឆ្នាំចុងក្រោយ (០១ភាគចប់)
សុភមង្គលនៅក្នុងគ្រួសារគឺជារឿងសំខាន់ខ្លាំងណាស់ដែលគ្រួសារនីមួយៗតែងតែចង់បាន សូម្បីតែខ្ញុំក៏ដូចគ្នា។សួស្តីបាទខ្ញុំមានឈ្មោះថា Fourth Nattawat អាយុទើបតែ២៦ឆ្នាំនោះទេតែមានអារម្មណ៍ថាខ្លួនឯងដូចមុខចាស់ជាងអាយុទៅទៀតប្រហែលមកពីខ្ញុំគេងយប់ជ្រៅហើយគិតច្រើនទេដឹង តែខ្ញុំក៏មិនសូវបានខ្វល់ប៉ុន្មានដែររឿងមុខនិងហ៎រាល់ថ្ងៃខំតែធ្វើការនិងបំពេញតួនាទីជាប្រពន្ធអោយបានល្អទៅប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។តែប្រហែលមកពីខ្ញុំបំពេញតួនាទីជាប្រពន្ធមិនបានល្អនោះទេទើបប្តីរបស់ខ្ញុំគេហាក់ដូចជាប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃមិនដឹងថាគាត់ចាប់ផ្តើមឃ្លាតឆ្ងាយពីខ្ញុំតាំងពីពេលណានោះទេខ្ញុំដឹងត្រឹមថាទំនាក់ទំនងមួយនេះមិនដូចដើមឡើយកាលពីមុនគាត់តែងតែខលមកសួរសុខទុក្ខខ្ញុំមួយថ្ងៃយ៉ាងតិចបីដងនៅពេលដែលគាត់ទៅធ្វើការតាមខេត្តក៏ប៉ុន្តែថ្ងៃនេះគាត់មិនទាន់ខលមកខ្ញុំសូម្បីតែម្តងប្រហែលជាគាត់ធ្វើការច្រើនហើយមើលទៅទើបគ្មានពេលខលមករកប្រពន្ធឡើយវាមិនមែនជាលើកទីមួយនោះទេគឺថាលើកទី៥ហើយដែលគាត់បាត់ទៅបែបនេះដោយទ្រាំនិងការរងចាំគាត់ខលមកមិនបានខ្ញុំក៏បានខលទៅគាត់វិញម្តង
«អាឡូបងជេម!»
«ខលមកបងធ្វើអីបងជាប់ធ្វើការ»សម្លេងគ្មានទឹកដមចេញពីថ្វីមាត់របស់ប្តីខ្ញុំធ្វើអោយអ្នកដែលជាប្រពន្ធដូចខ្ញុំចង់ស្រក់ទឹកភ្នែកកាលដែលខ្ញុំខលទៅចង់ដឹងសុខទុក្ខប្តីវាខុសដែរឬ?
«ម៉ោង១០ហើយបងនៅធ្វើការទៀត?»ខ្ញុំក៏បានសួរទៅគាត់ទាំងបារម្ភក៏ប៉ុន្តែគាត់មិនបានយល់អំពីចិត្តថ្លើមអ្នកដែលជាប្រពន្ធនោះទេ
«បងធ្វើការដាច់យប់រាល់តែថ្ងៃនិងមិនបាននៅផ្ទះសប្បាយដូចជាអូននោះទេប៉ុណ្ណឹងបានហើយការងារច្រើនណាស់»
គ្រាន់តែគាត់និយាយចប់ភ្លាមទូរស័ព្ទក៏បានកាត់ផ្តាច់ទឹកភ្នែកដែលខំទប់មកជាយូរក៏បានស្រក់ចុះមកតក់ៗ ខ្ញុំខំទប់ដែរតែវាមិនជាប់
ការងារគាត់ប្រហែលជារវល់ខ្លាំងហើយមើលទៅសូម្បីតែខលមកប្រពន្ធក៏គ្មានពេលដែរហើយទោះជាប្រពន្ធដូចខ្ញុំខលទៅក៏គាត់គ្មានពេលនិយាយដូចគ្នា ការងាររបស់គាត់ប្រហែលជាស្មុគស្មាញខ្លាំងណាស់ហើយទើបសម្លេងសូរតន្រ្តីលាន់ឮបែបនេះ ខ្ញុំក៏មិនបាននៅគិតយូរទៀតទេព្រោះតែថ្ងៃស្អែកគាត់ក៏ត្រឡប់មកវិញហើយ តែខ្ញុំក៏បានគិតថាស្អែកគួរតែធ្វើម្ហូបអ្វីចាំទទួលផ្លូវប្តីទៅវិញ។