#រឿងស្នេហ៍ឆ្ងាយកាយ(មួយភាគចប់)
តើអ្នកទាំងអស់គ្នាធ្លាប់គិតឬក៏អត់ថាស្នេហាដែលនៅឆ្ងាយពីគ្នាវានិងអាចគង់វង់បានយូរអង្វែងឬក៏អត់?សម្រាប់ខ្ញុំវិញខ្ញុំក៏មិនដឹងដូចគ្នាថាវាបានយូរអង្វែងដល់កម្រិតណាវាសំខាន់ត្រង់ថាយើងយល់ពីគ្នាបានកម្រិតណាទៅវិញនោះទេ។ខ្ញុំមិនដឹងថាខ្លួនឯងធ្លាក់ក្នុងស្ថានភាពមួយនិងតាំងពីពេលណានោះទេ ខ្ញុំនិងគូស្នេហ៍របស់ខ្ញុំពួកយើងបានបែកគ្នាអស់បីឆ្នាំហើយវាពិតជាយូរខ្លាំងណាស់ក្នុងការរងចាំមនុស្សដែលយើងស្រឡាញ់ត្រឡប់មករកយើងវិញកុំថាឡើយតែរងចាំគេត្រឡប់វិញពីប្រទេសអង់គ្លេសសូម្បីតែខ្ញុំរងចាំសារពីគេក៏ខ្ញុំរងចាំទាំងអន្ទះសារដែរ។សព្វថ្ងៃពួកយើងរៀនថ្នាក់មហាវិទ្យាល័យដូចគ្នាក៏ប៉ុន្តែប្រទេសខុសគ្នា គេដើរតាមក្តីស្រមៃរបស់គេ ខ្ញុំដើរតាមក្តីស្រមៃរបស់ខ្ញុំពួកយើងមានក្តីស្រមៃរៀងៗខ្លួនក៏ប៉ុន្តែក្តីស្រមៃដែលពួកយើងមានដូចគ្នានោះគឺពួកយើងចង់រស់នៅជាមួយគ្នានិងកសាងគ្រួសារមួយជាមួយនិងគ្នា។ឃើញដែរទេគ្រាន់តែគិតក៏មានក្តីសុខដែរស្នេហារវាងខ្ញុំនិងគេរីកដុះដាលធំធាត់ឡើងតាំងពីវិទ្យាល័យមកម្ល៉េះហើយក៏បន្តមកដល់សព្វថ្ងៃផងដែរ។អា៎ៗរវល់តែរៀបរាប់វែងឆ្ងាយខ្ញុំភ្លេចប្រាប់ខ្ញុំមានឈ្មោះថាជេមីណាយ៍ជាបុរសសម្បូរស្នេហ៍ជាងគេមានមនុស្សស្រីជាច្រើនបានធ្លាក់ក្នុងអន្លុងស្នេហ៍របស់ខ្ញុំតែខ្ញុំបែរជាមិនចាប់អារម្មណ៍និងពួកគេនោះទេហើយពេលនេះក៏មិនដឹងថាពួកគេឈប់ស្រឡាញ់ខ្ញុំឬនៅទេអោយធ្វើយ៉ាងម៉េចបើមនុស្សវាសង្ហា។ មិនដឹងថាខ្ញុំភ្នែកម្ញូបឬក៏យ៉ាងម៉េចបានជាទៅចាប់អារម្មណ៍និងអ្នកដែលមិនចូលចិត្តខ្ញុំទាល់តែសោះប៉ះអ្នកណាមិនដឹងទេ តែបើប៉ះខ្ញុំហើយដឹងតែញ៉ែទាល់តែបាននិងហើយមានអីញ៉ែបានពិតមែនមកដល់សព្វពួកយើងទាក់ទងគ្នាមកបាន៥ឆ្នាំហើយតាំងពីថ្នាក់ទី១១មកម្ល៉េះ។បើជ្រុលជារំលឹកពីសង្សារទៅហើយចឹងមានតែខលទៅគេតែម្តងទៅព្រោះតែនឹកនិងហើយពេញមួយថ្ងៃហើយពួកយើងមិនទាន់បានខលជាមួយនិងគ្នានោះទេ
«អាឡូ!ហ្វូត»ខ្ញុំនិយាយទៅកាន់គេទាំងសម្លេងស្រទន់ហើយគេតបមកវិញយ៉ាងធម្មតា