ភាគ 28 : មានកូន!

813 102 10
                                    

ឡានម៉ាកសេរីទំនើបបរចូលក្នុងភូមិគ្រិះ នីស៊ីមូរ៉ា ដែលយើងស្គាល់ថាជាភូមិគ្រិះរបស់គ្រួសារមានមុខមានមាត់នៅក្នុងសង្គមនៅលើវិស័យជំនួញខាងកសិសកម្មនេះឯង។ នៅក្នុងឡានគ្មានអ្នកណាគ្មានអ្នកណាក្រៅពីប្ដីប្រពន្ធមួយគូរដែលទើបតែហ្នឹងត្រឡប់មកពីរចូលរួមកម្មវិធីជប់លៀងដ៏អធិកអធម្ម កាលពីយប់មិញនោះទេ។
នាយជរតជាជំនិតរត់ចុះពីលើឡានទៅបើកទ្វាឡានឲ្យចៅហ្វាយទាំងពីរដែលអង្គុយនៅកាបាំងខាងក្រោយដោយសារតែ នីគីជាប់ដៃមិនអាចបើកទ្វាដោយខ្លួនឯងបានក៏ព្រោះតែជាប់ដៃអោបប្រពន្ធដែលគេងលង់លក់លើស្មានោះឯង។

" កូនគី/បងជេត! " អ្នកស្រីមូរ៉ានិងម៉ាករត់មកមើលមុខផ្ទះតំណាលគ្នាព្រមទាំងហៅសព្វនាមមនុស្សដែលខ្លួនអង្គុយទន្ទឹងរង់ចាំឡើងមួយព្រឹកធំ ដែលទើបតែមកដល់នាពេលថ្មើរនេះ

" បងជេត~~~ " ម៉ាករត់ទៅអោបជេតដោយក្ដីនឹករលឹកត្បិតតែបាត់មុខនាយឡើងមួយថ្ងៃគេនឹកស្ទើរស្លាប់ យប់ឡើងគ្មានអ្នកណាមកគេងកំដរគេ
សែនរងារ តែពេលនេះនាយត្រឡប់មកវិញហើយ ម៉ាកសុំអោបអោយបាត់នឹកបន្តិចសិនចុះ

" នឹកបងជេតណាស់ " ម៉ាកត្បុលក្បាលចូលក្នុងទ្រូងរបស់ជេតហើយអោបនាយយ៉ាងណែន

" បងក៏នឹកម៉ាកដូចគ្នា..សឺត~~ បងមិននៅមានឲ្យអ្នកណាថើបឬអត់ហ្នឹង?? " នាយចាប់មុខរបស់ម៉ាកខិតមកជិតហើយអោនទៅថើបម៉ាត់គេមួយដង្ហើមវែងបង្ហាញពីសេចក្ដីនឹករលឹក

" អ្ហឹម.. សួរអីឆ្កួតៗ ក្រៅពីបងមានអ្នកណាហ៊ានប៉ះពាល់ខ្ញុំទៀត? "

" អ្ហ៎រៗ បងនិយាយលែង! បងមានរបស់ឲ្យម៉ាកមើល "

" ស្អីគេ? "

" នេះន៎ែ! " នាយបង្ហាញខ្សែដៃគូស្នេហ៍ដែលនាយបានទិញនៅក្នុងហាងតែមួយជាមួយនីគីដែលបានទិញខ្សែ.កឲ្យសូនូនោះ

" ស្អាតណាស់! បងទិញឲ្យខ្ញុំ? "

" បាទ! បងទិញសម្រាប់ម៉ាក ខ្សែដៃនេះបងរើសផ្ទាល់ដៃ! មើលន៎ែបងក៏មានដែរ " ជេតបង្ហាញខ្សែដៃនៅលើកដៃរបស់ខ្លួនឲ្យម៉ាកមើល

" ជុប៎ ! អគុណបងជេត " ម៉ាកជំទើតជើងទៅថើបថ្ពាល់ជេតធ្វើឲ្យនាយសប្បាយអរប្រកាច់ប្រកិនដូចអន្ទង់ត្រូវភ្លើង។

Power of the heart | SUNKI (Complete)Where stories live. Discover now