ផ្តើមរឿង : ក្មេងចោរ
តឹង៚តឹង៚
«ទៅហើយៗ ចាំបន្តិច!!»សម្លេងតូចឆ្មាល់បន្លឺឡើង មុននិងនាំខ្លួនទៅបើកទ្វារឲ្យអ្នកម្ខាងទៀតចូលមកក្រាក៚
«ឯងនៅធ្វើស្អីយូរម្លេះ? អញឈរចុចកណ្តឹងចង់បាក់ដៃនៀកឥវ៉ាន់ក៏មិនស្រាលកាន់ចង់បាក់ឆ្អឹងអស់ហើយ!!»គ្រាន់តែគេបើកទ្វារភ្លាមមិនទាន់ទាំងហើបមាត់សួរនាំផងក៏ត្រូវអ្នកម្ខាងទេសនាផាំងៗទាំងព្រលឹមអុល ពិតជាសេរីសួស្តីមែន«គឺយើងដេកជ្រុលនិងណា៎»រាងតូចក៏តបទៅអ្នកជាមិត្តវិញទាំងហាមាត់ស្ងាបចង់10ដង មើលទៅដូចអត់ងងុយខ្លាំងណាស់ហើយយប់មេញមិនដឹងជាធ្វើស្អីខ្លះទេ
«ឯងដេកជ្រុល ឬក៏ចូលដេកយប់ជ្រៅ!!?»
«ដេកជ្រុលនិងចូលដេកយប់ជ្រៅវាខុសគ្នាត្រង់ណា? ហើយឯងមកចម្រិតសួរយើងទាំងព្រឹកធ្វើស្អីឯង?»អត់មិនបានគេក៏តបទៅវិញទាំងក្រពុលមុខ ព្រឹកមិនទាន់មកចុចកណ្តឹងទ្វាខនដូរទាំងព្រឹក ហើយនៅមកចម្រិតសួរគេធ្វើដូចគេជាអ្នកទោសទៅហើយ«អាចង្រៃយប់មេញឯងទៅលួចនៅឯណា!!?»អ្នកជាមិត្តមិនឆ្លើយនិងសំណួរគេតែក៏សួរបកទៅរាងតូចវិញ
«កុំមកធ្វើមុខស្អុយដាក់យើងអាថេ ប្រាប់យើងតាមត្រង់មកឯងចេញទៅលួចនៅឯណាទៀតហើយ?»នាយតូចបន្ថយសម្លេងបន្តិចទម្លាក់ខ្លួនអង្គុយចុះលើសាឡុងទន់ៗចាំស្តាប់ចម្លើយពីអ្នកម្ខាង
«យើងមិនបានចេញទៅលួចនៅឯណាទេ»
«កុហក!! ឯងកុហកមិនសមសោះ អូខេបើឯងមិនប្រាប់យើងនិងប្តឹងប៉ូលីសឲ្យចាប់ឯងដាក់គុកហើយ»គ្រាន់តែលឺថាមិត្តខ្លួនរកប្តឹងប៉ូលីសភ្លាមរាងតូចក៏ងាកខ្វាចមករកអ្នកម្ខាងទាំងបើកភ្នែកធំៗស្វាងចេសភាពងងុយដេកមុននិង«យ៉ា៚ឯងដាច់ចិត្តចាប់មិត្តញាត់គុកដែលហេស៎ជីមីន!?»ថេហ្យុងក្រាញ់ននៀលមកជិតអ្នកជាមិត្តលើកដៃច្របាច់ស្មាបែបយកចិត្ត តែអ្នកម្ខាងហាក់មិនអើពើជាមួយសោះ
«ទោះមិនដាច់ក៏ត្រូវតែដាច់ដែរបើមិត្តចរិកចឹងនោះ»ថាចប់គេក៏លើកទូរស័ព្ទមកវៃស្អីក៏មិនដឹងឡើងញាប់ស្អេកធ្វើឲ្យអ្នកដែលនៅជិតនិងភ័យស្លេកមុខលើសដើម
YOU ARE READING
៚ឥទ្ធិពលចនជុងគុក៚
Actionរឿងនេះញុមធ្លាប់បានផុសក្នុងអាខោនហ្វេសប៊ុកចាស់និងអាខោន Wattpad ម្តងរួចមកហើយតែចង្រៃអីក៏ត្រូវហ្វេសប៊ុក Banned ចោលអស់ដោយសារតែស្រឡាញ់និងស្តាយហើយណាមួយទើបផុសបានប្រហែល17ភាគចឹងញុមក៏មានគំនិតមួយចង់យករឿងនេះមកផុសសាថ្មីក្នុងអាខោនថ្មីដូចគ្នា ញុមជឿថាអ្នកអានដែលធ្លាប់...