ភាគ២: ចេញប្រតិបត្តិការ
«ក'មីន»អង្គុយមើលរឿងសុខថេហ្យុងក៏ងាកទៅហៅជីមីន
«ហ្អាស៎ ស្អីឯង?»ជីមីនដកភ្នែកពីទូរទ័ស្សងាកមកសម្លឹងមុខរាងតូចវិញចង់ដឹងថេហ្យុងហៅខ្លួនមានការអី
«យើងពឹងឯងរឿងមួយ»ថេហ្យុង
«រឿងស្អី? ទាក់ទងនិងOppa ឫអត់?បើទាំងទងយើងមិនធ្វើទេ»គេនិយាយបង្ការទុកមុនឲ្យហើយបើមើលតាមទឹកថេហ្យុងទៅដូចជាមិនស្រួលសោះ«គឺនិងហើយ»ថេហ្យុងអស់សំណើចបន្តិច មិត្តគេម្នាក់នេះខ្លាចនោះខ្លាច ខ្លាចខុសរឿង
«ហ៊ឺយ!!អត់ទេណាអាថេយើងមិនលែងចូលទេ ឯងធ្វើតែឯងទៅកុំហៅយើងចូល យើងមិនចង់ជាប់គុកទាំងក្មេងទេ»ជីមីន«ឯងធ្វើឫអត់?»ថេហ្យុង
«អត់ទេ!!»ជីមីន
«ធ្វើឫមិនធ្វើ?»
«ថាអត់ហើយ!!»
«បាន....មិត្តភាពអាយះគ្នាត្រឹមនេះចេញពី Condoយើងឥឡូវនេះភ្លាម»ថេហ្យុងនិយាយម៉ាត់ៗលើកដៃចង្អុរទៅកាន់ទ្វារជីមីនងាកមកយ៉ាងលឿនមើលមុខថេហ្យុង នេះគ្រាន់តែមិនជួយសោះចង់ផ្តាច់មិត្តភាពផងហេស៎?សាហាវពេកទេដឹង
«ឯងគ្រាន់តែនិយាយបំភ័យយើងតើមែនទេអាថេ ឯងយាយលែងទេហេស៎?»ជីមីន
«យើងនិយាយម៉ាត់ណាម៉ាត់និង បើឯងមិនជួយក៏ចេញទៅ»«ជួយយើងជួយ!! មុននេះយើងយាយលែងតើកុំដេញយើងចេញអីណា ឳ្យផ្តាច់មិត្តភាពអីយើងធ្វើមិនបានទេយើងស្រឡាញ់ឯងណា៎អាថេ»ជីមីនពេបមាត់រៀបរាប់ដាក់រាងតូចថេហ្យុងក៏លួចអស់សំណើចនិងមិត្តខ្លួនអម្បាញមិញនេះគេគ្រាន់តែនិយាយលែងសោះមិនគិតថាមិត្តគេយំមែនទែនសោះ តែក៏រំភើបណាស់ដែលពេលឮជីមីនប្រាប់ថាស្រឡាញ់គេខ្លាំងបែបនេះ។
«ឯងអាចគិតម្តងទៀតបាន ព្រោះយើងមិនចូលចិត្តធ្វើអ្វីមួយបង្ខំគេឡើយ»ថេហ្យុង
«យើងជួយ យើងជួយឯងចេញពីចិត្តណា៎អាថេ ប្រាប់មកឲ្យយើងជួយរឿងអី?»ជីមីន«យើងគ្រាន់តែចង់ឳ្យឯងស្រាវជ្រាវរកមើលថាចនជុងគុកម្នាក់នោះរស់នៅអគារមួយណាហើយគេមានកាលវិភាគឈប់សម្រាកនៅថ្ងៃណាប៉ុណ្ណោះ»ថេហ្យុងនិយាយប្រាប់មួយៗឯជីមីនក៏ឈរស្តាប់យ៉ាងល្អិតល្អត់ មូលហេតុដែលថេហ្យុងឲ្យជីមីនធ្វើបែបនេះព្រោះជីមីនគេពូកែខាង Hack ចូលគ្រប់ប្រព័ន្ធអ៊ីនធើណេតទាំងអស់មិនដល់ប៉ុន្មាននាទីគេក៏អាចរកឃើញបាត់ទៅហើយ។
YOU ARE READING
៚ឥទ្ធិពលចនជុងគុក៚
Actionរឿងនេះញុមធ្លាប់បានផុសក្នុងអាខោនហ្វេសប៊ុកចាស់និងអាខោន Wattpad ម្តងរួចមកហើយតែចង្រៃអីក៏ត្រូវហ្វេសប៊ុក Banned ចោលអស់ដោយសារតែស្រឡាញ់និងស្តាយហើយណាមួយទើបផុសបានប្រហែល17ភាគចឹងញុមក៏មានគំនិតមួយចង់យករឿងនេះមកផុសសាថ្មីក្នុងអាខោនថ្មីដូចគ្នា ញុមជឿថាអ្នកអានដែលធ្លាប់...