ភាគ៥

161 23 3
                                    

បន្តពីភាគមុនchiquitaខឹងនឹងនាងខ្លាំងដែលហ៊ានប្រហើនជាមួយគេម្ដងហើយម្ដងទៀតដោយមិនខ្លាចរអាអ្វីសូម្បីបន្ដិច ដោយហេតុថាធ្វើអ្វីនាងលែងបានតទៅទៀតchiquitaក៏បានផ្លាស់សម្លៀកបំពាក់ហើយក៏ចុះទៅខាងក្រោមដើម្បីឲ្យម៉ាក់គេលាបថ្នាំឲ្យដោយសារតែក្បាលគេផ្នែកខាងក្រោយគឺបែកចេញឈាមព្រោះតែស្នាដៃអ្នកនាងប្រពន្ធថ្មីថ្មោងនឹងឯង(ស្អីទេគ្រាន់តែចេញមកចាញ់ក្រាបបោះប្រពន្ធបាត់ហើយប្រូឈី😑🌚)

ពេលចុះមកដល់ក្រោម

«ហើយទៅធ្វើស្អីនាងទើបដល់ថ្នាក់បែកក្បាលបែបនេះ.?»ម៉ាក់របស់chiquitaនិយាយទៅកាន់កូនទៅដៃលាបថ្នាំឲ្យគេយ៉ាងយកចិត្តទុកដាក់

«គឺ...គឺខ្ញុំបានចូលទៅងូតទឹកហើយតែខ្ញុំមិនដឹងទេថានាងនៅក្នុងនោះដែរទើប....ទើបពួកយើង... បានឃើញ.....ឃើញរាងកាយគ្នាហើយនាងក៏បានវាយខ្ញុំចឹងទៅ»chiquitaពិតជាពិបាកក្នុងការនិយាយខ្លាំងណាស់ព្រោះតែគេមិនដែរត្រូវអ្នកហ៊ានវៃដល់ថ្នាក់បែកក្បាលនោះទេហើយក៏ខ្មាស់គាត់ខ្លាំងណាស់ដែរព្រោះចូលដល់បន្ទប់មិនទាន់បានប៉ុន្មានផងក៏ត្រូវបែកក្បាលយកមកវិញទៅហើយ គ្រាន់តែឮកូនសំណប់ចិត្តនិយាយបែបនេះភ្លាមម៉ាក់របស់គេគឺសើចយកតែម្ដងរួមទាំងឪពុករបស់គេដែលអង្គុយមើលជាយូរមិនព្រមនិយាយអ្វីចេញមកនោះផងដែរ

«ម៉ាក់ប៉ាសើចអី..មានអីត្រូវសើចទៅ...?» ដោយសារតែឆ្ងល់នឹងសកម្មភាពដែលពួកគាត់សើចគេក៏បានសួរឡើង

«នេះឯងឥឡូវចេះនិយាយបែបនេះជាមួយយើងហើយមែនទេ..?»លោកRirachaមិនបានឆ្លើយនឹងសំណួរគេ ផ្ទុយទៅវិញគាត់បែរជាភ្ញាក់ផ្អើលទៅវិញទេដែលបានឮគេនិយាយបែបលក្ខណ:គ្រួជិតស្និតដូចកាលពីគេនៅតូចទៅវិញព្រោះតែតាំងពី chiquitaគេធំដឹងក្ដីនិងចូលគ្រប់គ្រងមុខជំនួញជាមួយគាត់មក គាត់មិនដែលបានឮគេនិយាយបែបនេះពីមុនមកឡើយ គេតែងតែមុឺងម៉ាត់ ឈាមត្រជាក់ មិនចូលចិត្តនិយាយលេងសើចជាមួយពួកគាត់ដូចកាលពីមុន មិននិយាយតែប្រើទង្វើរជំនួសការនិយាយស្ដី មិនត្រឹមតែប៉ុនហ្នឹងទេថែមទាំងរើចេញទៅនៅខាងក្រៅទៀតផង

«លោកប៉ាកើតអីឬ...?មិចក៏សួរប្លែកយ៉ាងនេះ..!»គេមិនបានដឹងខ្លួនឡើយថាខ្លួនឯងបានផ្លាស់ប្ដូរទើបសួរទៅកាន់ឪពុកវិញទាំងឆ្ងល់និងរួមជាមួយទឹកមុខមាំ

បង្ក្រាបស្នេហ៍មេម៉ាហ្វៀWhere stories live. Discover now