ពន្លឺថ្ងៃជះចូលតាមកញ្ចក់បង្អួចចាំងចំមុខដ៏ផូផង់ធ្វើឲ្យអ្នកដែលកំពុងតែគេងលក់ស្រួលនោះត្រូវភ្ញាក់ពីដំណេក
ស៊ុននូបើកភ្នែកព្រឹមៗឡើងក៏ប្រទះឃើញថាកន្លែងដែលខ្លួនកំពុងគេងនេះមិនមែនជាផ្ទះរបស់ខ្លួនហើយក៏មិនមិនមែនជាការិយាល័យរបស់សុងហ៊ុនដែលខ្លួននៅពីយប់មិញដែរ«នេះយើងនៅទីណានឹង?» ស៊ុននូស្ទុះងើបអង្គុយហើយក៏ចោទសំណួរទៅកាន់ខ្លួនឯង
«ឯងភ្ញាក់ហើយហេស៎?» សុងហ៊ុុនដែលបើកទ្វាចូលមកក៏សួរទៅកាន់ស៊ុននូដែលអង្គុយមីងមាំងនៅលើគ្រែ
«លោកពូ? ទីនេះជាកន្លែងណាទៅលោកពូ?»
«ទីនេះជាបន្ទប់ខ្ញុំ» សុងហ៊ុនឆ្លើយធម្មតាតែស៊ុននូគាំមិនស្ទើ
«ហេតុអីលោកពូមិននាំខ្ញុំទៅផ្ទះ?»
«មកពីខ្ញុំដាស់ឯងហើយឯងមិនព្រមភ្ញាក់ ណាមួយក៏
រាងយប់ដែរហើយខ្ញុំមិនចង់រំខានអ្នកផ្ទះឯង »ត្រឡប់ទៅកាលពីយប់មិញ...
សុងហ៊ុនបន្ទាប់ពីធ្វើការរួចរាល់ហើយក៏ទៅដាស់ស៊ុននូ
«ស៊ុននូ ភ្ញាក់ឡើងខ្ញុំជូនឯងត្រឡប់ទៅផ្ទះវិញ»
«មើស៎ កុំដាស់! » ស៊ុននូនិយាយទាំងមមើរបិទភ្នែកមិនព្រមភ្ញាក់ សុងហ៊ុនព្យាយាមដាស់ស៊ុននូប៉ុន្មានដង
ទៀតនៅតែមិនព្រមភ្ញាក់
«ពិតជាគេងត្រមួកមែនឯងនេះ» និយាយហើយសុងហ៊ុនគិតបន្តិចរួចក៏លើកបីស៊ុននូដែលគេងលក់មិនដឹងខ្លួននោះចេញទៅ សុងហ៊ុនបីស៊ុននូចុះមកក្រោមសំណាងពេលនោះជាពេលយប់បុគ្គលិកភាគច្រើនបានចេញពីធ្វើការ
ទើបមិនសូវមានអ្នកណាបានឃើញប៉ុន្តែមិនមែនអត់សោះនោះទេ
*ក្រឹប...ក្រឹប សំឡេងកាមេរ៉ាដែលកាន់ដោយអ្នកណាមិនដឹងបានចាប់យកសកម្មភាពពេលដែលសុងហ៊ុនបី
ស៊ុននូដាក់ទៅក្នុងឡានហើយបានបញ្ជូនទៅឲ្យនរណា
ម្នាក់ដែលអាចសន្និដ្ឋានបានថាជាចាហ្វាយរបស់ខ្លួន
«ឆាប់ទៅស៊ើបឲ្យដឹងមកថាក្មេងម្នាក់នោះជាអ្នកណា»...
«បាទទាន!» គ្រាន់តែទទួលបានរូបភាពភ្លាមមនុស្សអាថ៌កំបាំងនោះក៏បញ្ជាកូនចៅឲ្យទៅស៊ើបពីស៊ុននូ...វិលមកពេលព្រឹកវិញ...
«អញ្ចឹងលោកពូជួយជូនខ្ញុំទៅផ្ទះវិញទៅឥឡូវព្រឹកហើយតើ»
«ឆាប់ទៅងូតទឹករៀបចំខ្លួនទៅខ្ញុំជូនឯងទៅផ្ទះវិញណាមួយខ្ញុំក៏មានរៀងការងារខ្លះត្រូវនិយាយជាមួយប៉ាឯងដែរ, បន្ទប់ទឹកនៅខាងនោះឆាប់ទៅ»
«អូយ! រអូច្រើនណាស់មនុស្សចាស់ខ្ញុំហៅពូសំបំផុតហើយ» ស៊ុននូរអូហើយក៏ចូលទៅបន្ទប់ទឹកបាត់ទុកឲ្យសុងហ៊ុនឈរហួសចិត្តនឹងចរិកក្មេងម្នាក់នេះ
៚ នៅតាមផ្លូវទៅផ្ទះស៊ុននូ
ក្នុងឡានស្ងាត់គ្មាននរណានិយាយអ្វីសុខៗស៊ុននូក៏សួរឡើង
«លោកពូ!»
«ហឹម?» សុងហ៊ុនក្រហឹមដើមក
«លោកពូមានមិត្តស្រីទេ?»
«ហាស៎?! ស្អីគេម៉េចសុខៗមកសួរចឹង?» សុងហ៊ុន
គាំងនឹងសំណួរស៊ុននូម្តងៗដែរម៉េចសុខៗមកសួរសំណួរអីចឹង (សួរចង់ដឹងពូsingleអត់នឹងហា😂)
«អៅ! ខ្ញុំគ្រាន់តែសួរធម្មតាតើឃើញថាវាស្ងាត់ពេក ពូគ្រាន់តែឆ្លើយទៅបានហើយចាំបាច់ភ្ញាក់ផ្អើលម្លេះ?»
«ខ្ញ..ខ្ញុំគ្មានទេ ខ្វះសំណួរសួរមែនឯងនេះ »
«ខ្ញុំមើលទៅលោកពូណាក៏ដឹងថាគ្មានស្រីណាគេយកដែរ បើកាចម្លឹងៗ»
«នេះឯងថាខ្ញុំគ្មានអ្នកយកហេស៎?? ហឹស ឯងដឹងទេខ្ញុំមិនមែនអួតទេតែមិនខ្វះទេអ្នកដែលចង់បានខ្ញុំគ្រាន់តែខ្ញុំមិនយក សង្ហាដូចខ្ញុំនឹងហេសគ្មានអ្នកយក»
«ថាតិចតួចមិនបាន លង់ខ្លួនឯងមែន» ស៊ុននូរអូងូវៗល្មម
ស្តាប់លឺខ្លួនឯងតែនៅគេចមិនផុតពីត្រចៀកអ្នកនៅជិតខ្លួន
«ខ្ញុំបានលឺឯងណា...ដល់ផ្ទះរបស់ឯងហើយចុះទៅ»
«អរគុណលោកពូដែលជួនខ្ញុំមក» ថាហើយស៊ុននូក៏ដើរចូលទៅក្នុងផ្ទះបាត់ សុងហ៊ុនក៏ចុះទៅតាមព្រោះត្រូវនិយាយកិច្ចការជាមួយលោកគីមផងដែរ
«អរុណសួរស្តីបងគីម»
«អូ សួស្តីសុងហ៊ុន អរគុណហើយដែលជួនស៊ុននូមកផ្ទះវិញ»
«អរ មិនអីនោះទេខ្ញុំក៏ត្រូវមានកិច្ចការខ្លះៗមកនិយាយជាមួយបងដែរ»
«មានរឿងអីមែនទេ អង្គុុយចុះសិនមក»
«គឺថាកាលពីយប់មិញនេះ ពេលដែលខ្ញុំពិនិត្យឯងសារ
ការទិញដូរទំនិញដែលខាងក្រុមហ៊ុនពួកយើងនាំចេញទៅខាងអាមេរិកនោះមើលទៅដូចជាមានភាពមិនប្រក្រតី»
«មិនប្រក្រតីយ៉ាងម៉េចទៅ សុងហ៊ុន?»
«ចំណូលដែរយើងបានមកមិនសមាមាត្រជាមួយនឹង
ទំនេញនាំចេញទាល់តែសោះ ដូចជាមានគេក្លែងបន្លំលុយចំណូលរបស់ក្រុមហ៊ុន»
«អ្នកណាវាថ្លើមធំហ៊ានក្លែងបន្លំលុយក្រុមហ៊ុន!» ផាំង! លោកគីមលឺហើយមានការខឹងសម្បារជាខ្លាំក៏គោះតុខ្លាំងៗ
«ដូចច្នេះហើយបានជាខ្ញុំគិតថានឹងទៅមើលលើបញ្ហានោះនៅអាមេរិកដោយផ្ទាល់ព្រោះបញ្ហាអាចនឹងមកពីសាខានៅទីនោះ»
«ចុះការងារនៅទីនេះ?»
«ការងារទីនេះខ្ញុំនឹងប្រញ៉ាប់បង្ហើយ ហើយឲ្យជេយ៍គេនៅមើលការខុសត្រូវបន្ត»
«អញ្ចឹងល្អហើយបងផ្ញើរផងណាទុកចិត្តលើឯងហើយ»
«បាទមិនអីទេអញ្ចឹងខ្ញុំលាសិនហើយ»
«បាទទៅចុះ» បន្ទាប់ពីនិយាយកិច្ចការរួចរាល់សុងហ៊ុនក៏បានលាលោកគីមត្រឡប់មកវិញ
Skip..
YOU ARE READING
Your Eyes only 🥀✨(sunsun)
Romance« ជាប្រភេទរឿងប្រលោមលោកស្នេហាដែលកើតចេញពី ការស្គាល់គ្នាតាមរយៈគ្រួសារក្រោយមកក៏ប្រែមកជាស្នេហាផ្អែមល្ហែមបែបរ៉ូមែនទិច កំប្លែង បែបគួរឲ្យស្រឡាញ់ លាយឡំជាមួយភាពឈឺផ្សាការបែកបាកគ្នា និង ការវិលត្រលប់មកវិញ » តើរឿងរ៉ាវស្នេហានេះនឹងទៅជាយ៉ាងណាបន្តទៀត? Start : 19/Au...