រឿងល្បែងស្នេហ៍សិស្សអភិជន
Episode 6
𓍢ִ໋🌷͙֒₊˚*ੈ🎀⸝⸝🍓⋆
////////
Phuwin បាននាំ joong មកកន្លែងមួយដែលនៅជុំវិញនោះមានដើមឈើខ្ពស់ៗហ៊ុមព័ទ្ធទីនោះ Phuwin បានចុះពីលើឡសនមុន joong រួចគេក៏ដើរទៅបើកទ្វារឡាននិងគ្រា joong ចុះពីលើឡាន ព្រោះសភាព joong ពេលនេះគឺដូចមនុស្សគ្មានព្រលឹងវិញ្ញាញនៅក្នុងខ្លួនអ៊ីចឹង
Phuwin បានដាក់អោយ joong អង្គុយនៅលើវាលស្មៅដ៏ខៀវខ្ជីនោះជាមួយគេ Phuwin គេបានសង្កេតឃើញទឹកមុខបងរបស់គេគឺបងរបស់គេមានការភ័យខ្លាចនៅពេលដែលលឺ Ms.Siching
និយាយពីបន្ទប់ងងឹតនោះ«បងjoong ឈប់គិតពីវាទៅ ខ្ញុំមិនអោយបងទៅនៅក្នុងបន្ទប់នោះទៀតទេ»
គេនិយាយរួចក៏បានទៅអោបបងប្រុសរបស់ខ្លួនជាការលួងលោមគេ
«phu..Phuwin...តែ..តែ..បងធ្វើ..ធ្វើអោយឯងឈឺ..ឈឺចាប់ណា»
Joong និយាយទាំងសំឡេងញ័រៗប្រាប់ទៅប្អូនគេ
«ខ្ញុំមិនបានឈឺទេ បងឃើញខ្ញុំឥឡូវទេ ខ្ញុំអត់មានកើតអីទេនៀក ឃើញខ្ញុំនៅញញឹមបានអត់ ហិហិ😁»
Phuwin បាននិយាយប្រាប់បងប្រុសគេ នឹងបញ្ចេញស្នាមញញឹមដ៏គួរឲស្រឡាញ់របស់គេចេញមក ដែលធ្វើឲអ្នកជាបងប្រុសនេះមានកម្លាំងចិត្តវិញបាត់ទៅហើយ
«ឯងនេះពូកែលួងលោមបងណាស់ អាច្រមក់»
Joong និយាយទាំងយកដៃទៅក្តិចចុងច្រមុះ Phuwin តិចៗនឹងបន្ថែមពាក្យញ៉ោះគេបន្តិចដែរ
«ហុឹម!!ខ្ញុំឡើងធំប៉ុនណាណៃហើយបងឯងនៅហៅខ្ញុំអាច្រមក់ទៀត បងឯងដឹងទេថាខ្ញុំស្អប់ពាក្យនឹង»
គ្រាន់តែលឺ joong និយាយថាអោយគេអាច្រមក់ភ្លាម Phuwin ចាប់ផ្តើមប្ដូរទឹកមុខពីញញឹមដ៏គួរអោយស្រឡាញ់មុននេះ មកជាសម្លក់ joong ចង់ខ្វាក់ភ្នែកទៅហើយ
«អូៗៗៗ ទៅបងប្រុសម្នាក់នេះសុំទោសណាបាទ»
«ត្រូវការសំណងអ្វីមួយដើម្បីប៉ះពៅដែលបងឯងធ្វើអោយខ្ញុំខឹង»
YOU ARE READING
រឿង ល្បែងស្នេហ៍សិស្សអភិជន (/^▽^)/
Randomប្តូរពីការស្អប់គ្នា មិនចង់សូម្បីតែឃើញមុខគ្នា មកជាការស្រឡាញ់គ្នាស្ទើលេប មិនចង់បាត់មុខគ្នា ។ 💗 Vote and Cmt 🥺🙏🏻