Part 1

141 22 11
                                    

ត្រូវហើយ!ខ្ញុំជាសិស្សមហាវិទ្យាល័យឆ្នាំទី2ម្នាក់ដែលមានស្រីៗនៅទីនេះចូលចិត្តខ្ញុំជាច្រើន ប៉ុន្តែខ្ញុំដូចជាមិនចាប់អារម្មណ៍ជាមួយពួកគេនោះទេ

ខ្ញុំក៏មិនដឹងដែរថាមកពីអ្វី តែយ៉ាងម៉េចក៏យ៉ាងម៉េចចុះខ្ញុំគិតតែពីរៀនមួយមុខនោះទេ ប្រហែលជាពេលណាមួយមានមនុស្សប្រុសមកស្រឡាញ់ប្រុស ចំមែនហើយ

ជេយ៍អង្គុយនៅកង់ទីនម្នាក់ឯងសញ្ចឹងគិតអំពីខ្លួនគេនេះមិនដឹងជាអីខ្លះទេ បន្តិចក្រោយមកក៏មានសិស្សស្រីម្នាក់មកអង្គុយជាមួយគេព្រមទាំងលើកអីមកញាំជាមួយគេទៀតផង

«សុំអង្គុយដែរបានអត់បងប្រុសសង្ហា»នាងញញឹមស្រស់ដាក់ជេយ៍ឯគេក៏តបរួចងក់ក្បាលតិចៗដាក់នាងជាការយល់ព្រម

«បាទ»

«បងរៀនឆ្នាំទី2ត្រូវទេ?»នាងញាំបណ្តើរសួរជេយ៍បណ្តើរបើជេយ៍វិញគិតតែពីចុចទូរសព្ទរបស់គេ ទុកចានគេទៅម្ខាងព្រោះគេញាំលែងចូលទៀតហើយ

«បាទ បាទ»

គេកំដក៏កំដនាងរហូតដល់ម៉ោងចូលរៀនទើបគេទៅក្រោយ បើតាមមើលចរិតគេទៅក៏មិនសូវជាសិស្សល្អដូចគេផ្សេងដែរ តែសរសើរទៅគេមិនដែលមានចំណាត់ថ្នាក់ក្រោមមិត្តរួមថ្នាក់គេដែរទេទោះបីជាគេរៀនឈប់ញឹកក៏ដោយ

គេដើរទៅដល់មុខថ្នាក់គេ មិនបានប្រយ័ត្នទើបបុកសិស្សម្នាក់ដើរមកដំណាលគ្នាជាមួយគេធ្វើឲ្យពួកគេទាំងពីរដួលនៅខាងមុខថ្នាក់

«ឯងខ្វាក់មែន?»ជេយ៍ប្រញ៉ាប់ក្រោកឈឡើង មិនសូម្បីតែជួយលើកអ្នកដែលដួលនៅខាងមុខនោះសោះ នេះគេពិតជាអត់ចិត្តមែនអី?

«មិនឮយើងនិយាយទេហេ៎ស?»ជេយ៍សម្លុតគេឯគេម្នាក់នោះងើបឡើងមកទាំងមុខស្មើៗស្មឿកៗមើលទៅគេស្តសប់មិនបានមែន? គេក៏សារ៉េវែនតារបស់គេឲ្យធម្មតាវិញរួចក៏ដើរចូលថ្នាក់ទៅ

ឯជេយ៍ដើរតាមពីក្រោយសម្តៅទៅតុរបស់គេមុនដើម្បីអង្គុយឲ្យបានស្រួលបួលវិញ ស្រាប់តែគេក៏ឮគ្រូរបស់គេបានណែនាំសិស្សថ្មីនោះ

«អ្នកទាំងអស់គ្នា នេះគឺផាក សុងហ៊ូន សិស្សថ្មីទើបតែផ្ទេរមក គេស្តាប់មិនបាននិយាយមិនបាននោះទេសូមមើលថែមិត្តរួមថ្នាក់ថ្មីរបស់យើងផង»គាត់និយាយរួចក៏លើកដៃធ្វើជាសញ្ញាប្រាប់ឲ្យនាយទៅរកតុរបស់គេដឺលនៅជាប់តុជេយ៍ដែលជាតុទំនេតែមួយនោះ ព្រោះតែជេយ៍មិនចង់រំខានជាមួយនរណាទើបទៅអង្គុយតុក្រោយតែឯងតែលើកនេះបែជាមានអ្នកមកអង្គុយជាមួយគេដដែល សាំមែនហើយ

 A way of youWhere stories live. Discover now