ជេយ៍ចុះពីឡានក្រុងមកតែឯង រួចសម្តៅទៅក្នុងសាលារបស់គេតែចៃដន្យsoyoungបានរត់មកអោបដៃរបស់ជេយ៍ធ្វើឲ្យគេភ្ញាក់បន្តិច
«ចៃដន្យមែនហើយបងជេយ៍»នាងអោបដៃរបស់ជេយ៍រួចញញឹមដាក់នាយ ឯជេយ៍ក៏ញញឹមដាក់វិញជាការគួរសម តែរឿងដែលមិនគួរសមនោះគឺមនុស្សស្រីឯណាមកចាន់ដៃប្រុសទាំងព្រឹកអញ្ចឹងនោះ
«បាទៗ»
«តែ កុំស្និទ្ធពេកអូនគេមើលមកមិនល្អទេ»ជេយ៍បេះដៃនាងចេញរៀងស្ទាក់ស្ទើរដែរតែនាងមិនព្រមព្រលែងក៏តាមចិត្តនាងទៅ
«មិនអីទេបងយើងស្និទ្ធស្នាលជាមួយគ្នារហូតតា៎ស»
«អឺ..»ជេយ៍មិនបាននិយាយអីផងនាងបានអូសដៃជេយ៍ចូលទៅក្នុងសាលាបណ្តើរគ្នាបាត់ទៅធ្វើឲ្យសិស្សនៅក្និងសាលាមើលពួកគេព្រាត
ស្រាប់តែពេលនោះនរណាមិនដឹងមកទាក់ជើងជេយ៍លេងបណ្តាលឲ្យគេជំពប់ជើងដួលហើយsoyoungបានដួលទៅតាមគេ រួចក៏ដួលនៅលើគេតែម្តង
ពេលជេយ៍ក្រឡេកមើលជុំវិញទៅឃើញសុងហ៊ូនដើរកាត់គេល្មម ជេយ៍ចង់រើចេញហើយរត់ទៅតាមនាយតែមិនបានដោយសារតែនាងនៅតែមិនទាន់ងើបចេញទាល់តែសោញ
មនុស្សនៅទីនោះបានហ៊ោគ្រប់គ្នា នេះគេអាម៉ាស់ខ្លាំងណាស់ដឹងទេ
«សុំអង្វងើបពីខ្ញុំទៅ» ទាល់តែជេយ៍និយាយបែបនេះទើបនាងងើបចេញពីជេយ៍ទាំងសប្បាយចិត្តតិចតួចដែរតែជេយ៍មើលមុខនាងហើយគ្រវីក្បាល រួចដើរចេញពីនាងដោយមិននិយាយអ្វីសោះ សូម្បីតែសួរថានាងកើតអីឬអត់
ជេយ៍មិនបានទៅថ្នាក់របស់គេនោះទេគឺគេបានទៅរកពួកមនុស្សដែលបាននាំគ្នាធ្វើបាបគេ ជេយ៍បានឃើញពួកគេដែរតែអបម្បាញមិញនេះគេតាមមិនទាន់ហើយពួកគេដើរចេញទៅបាត់
ជេយ៍បានមកដល់ថ្នាក់របស់ពួកសិស្សអស់នោះ គេឃើញថាពួកគេកំពុងតែអង្គុយនៅជុំគ្នា គេឃើញបែបនេះភ្លាមគេសម្តៅទៅរកអាម្នាក់ដែលបានទាក់ជើងគេនោះ
នាយបានវាយគេមួយដៃធ្វើឲ្យបែកឈាមមាត់ រួចក៏ដាល់យកបន្ថែមទៀត ពេលនោះគ្នីគ្នារបស់គេបានចាប់ជេយ៍ចេញតែទម្រាំតែចាប់ជេយ៍ចេញទាន់ពួកគេវាយគ្នាឡើងបែកជញ្ចើម បែកមាត់អស់ហើយ