ភូមិគ្រឹះដ៏ល្អខ្សឹមខ្សៃឈរចំកណ្តាលទីក្រុងសេអ៊ូល ដែលនរណាៗក៏ស្គាល់ថាវាជារបស់គ្រួសារកាង.ក្រលែកទៅមើលនៅក្នុងភូមិគ្រឹះវិញយើងឃើញថា លោក កាង កំពុងតែអង្គុយលើសាឡុងទល់មុខនឹងកូនស្រីរបស់ខ្លួន ដែលគិតតែពីដើរលេងមិនចេះធ្វើការអ្វីទេ."ប៉ាខ្ញុំថាប៉ាគួរតែឈប់ហាមខ្ញុំរឿងទៅដើរលេងនឹងទៅ ព្រោះយ៉ាងណាក៏ខ្ញុំគ្មានថ្ងៃឈប់នោះដែរ"
"ឯងនិយាយស្រួលណាស់...តែឯងមានគិតពីមុខមាត់គ្រួសារយើងទេ ប៉ាមានតែឯងមួយ អោយប៉ាធ្វើយ៉ាងមិចទៅ? បើអោយឯងទៅធ្វើការក៏មិនទៅ អោយធ្វើស្អីក៏មិនធ្វើ ឯងប្រុងយ៉ាងមិចទៀត"លោកលាង
"មានប្រុងយ៉ាងមិចទេ..តែប៉ាគួរតែឈប់ទៅ តែខ្ញុំចង់ទៅខ្ញុំទៅហើយ មិនបាច់ប៉ាហៅទេ"និយាយចប់នាងក៏ដើរចេញទៅខាងក្រៅបាត់
"នែ៎!..ឆាប់មកវិញ ឯងចង់ទៅណាទៀតហើយ?"លោកកាងគ្រវីក្បាលហួសចិត្តនឹងចរិកកូនស្រីរបស់ខ្លួន
កាង ហេអុីន ជាកូនស្រីទោលក្នុងគ្រួសារកាង នាងមានអាយុ24ឆ្នាំ ដោយសារតែនាងជាកូនទោល ដូច្នេះហើយការនិយាយស្តី និងអាកប្បកិរិយារបស់នាងមិនសូវសមរម្យប៉ុន្មានទេ.រាល់ថ្ងៃនាងរស់នៅជាមួយប៉ា ព្រោះម៉ាក់របស់នាងរវល់ធ្វើការរបស់គាត់នៅឯសហរដ្ឋអាមេរិកឯណោះ នាងរៀនចប់ហើយតែអោយទៅធ្វើការបែរជាមិនទៅ.
+ក្លិប
ក្នុងបន្ទប់ VIP បង្ហាយអោយឃើញកាង ហេអុីន កំពុងតែអង្គុយនិយាយលេងជាមួយនិងមិត្តភក្តិរបស់នាងយ៉ាងសប្បាយ នៅពេលដែលនាងរៀងភ្លេចខ្លួនបន្ទិច បែង ដែលជាមិត្តនិងនាងកាលវិទ្យាល័យ បានលួចដាក់ថ្នាំ(ថ្នាំសម្រើប)អោយនាង ព្រោះនាយនេះបានលួចស្រលាញ់ ហេអុីន យូរណាស់មកហើយ ហើយគេក៏ធ្លាប់សារភាពទៅកាន់នាងម្តងហើយដែរ តែត្រូវនាងបដិសេធទើបនតែប្រើពីធីនេះ.ក្រោយពីក្រេបយកស្រាបានមួយស្របក់ហើយ កាយតូចបានអារម្មណ៍ថាដូចមិនស្រណុកក្នុងខ្លួនសោះ."ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត"ហេអុីន ប្រាប់ទៅកាន់មិត្តរបស់នាង
"ចាំយើងជូនទៅ"បែង ងើបឈររកដើរទៅជាមួយនឹង ហេអុីន តែក៏ត្រូវនាងហាម ទើបនាយបង្ខំចិត្តរង់ចាំនាងនឹងកន្លែងវិញ
បន្ទាប់ពីចូលបន្ទប់ទឹកសម្រួលអារម្មណ៍ហើយ ហេអុីន ក៏ដើរចេញមកវិញ តែក៏ត្រូវដើរបុកនិងបុរសម្នាក់ ហើយគេក៏បានជួយទ្រនាងកុំអោយដួល. ដោយសារតែជាតិថ្នាំកាន់តែធ្វើទុក្ខខ្លាំងឡើងខ្លាំងឡើងទើបនាងមិនអាចទប់អារម្មណ៍ខ្លួនឰងបានទេ.
"តើលោកអាចកំដរខ្ញុំមួយយប់បានទេ?"ហេអុីនមិនចាំយូរក៏ចាប់នាយថើបនឹងកន្លែងកើតហេតុភ្លាមៗ. នាយសង្ហារកាលដែលស្រីស្អាតសុំយ៉ាងនេះទៅហើយ មិនជួយមិចកើត...បន្ទាប់ពីនោះពួកគេទាំងពីក៏ដើរឡើងទៅបន្ទប់ខាងលើ(ហើយគេធ្វើអីទៀតណ៎)
+ព្រឹក
ក្រោយពីទទួលដឹងថាព្រឹកភ្លាម នាងតូចក៏រហ័សរៀបចំខ្លួន ដើម្បីចេញពីទីកន្លែងនេះ តែក៏មិនភ្លេចបោះលុយមួយធំអោយនាយដែលកំពុងតែដេកសម្លឹងមកមើលនាងនោះផងដែរ
"នេះលុយ!...ហើយរឿងយប់មិញអោយខ្ញុំសុំទោសផង ខ្ញុំក៏មិនចង់អោយវាកើតឡើងដែរ"ហេអុីនរៀបនិងតើចេញទៅ តែត្រូវនាយនិយាយកាត់
"នាងប្រុងមិនទទួលខុសត្រូវខ្ញុំចឹងឬ?"
"ខ្ញុំទទួលហើយតើ..នេះលុយបុន្នឹងហើយមិនគ្រប់ទៀត?បើមិនគ្រប់ចាំដោះស្រាយថ្ងៃក្រោយទៀត ព្រោះខ្ញុំជាប់លុយមកតែបុន្នឹងឯង"ថាហើយនាងក៏ដើរចេញទៅ ទុកអោយនាយសង្ហារដេកមើលដំណើរនាងមិនដាក់ភ្នែក ហើយក៏លើកទូរស័ព្ទខលទៅណាគេក៏មិនដឹង
"ស៊ើបមនុស្សម្នាក់អោយយើង?"
YOU ARE READING
ភិរិយាកំហូច(ចប់)
Romanceពីមនុស្សស្រីដែលមិនចេះធ្វើអ្វីសោះ ក្រៅពីដើរលេង ចាយវាយ សុីផឹក ទៅជាប្រពន្ធរបស់បុរសដែលខ្លួនបានធ្វើខុសដាក់កាលពីយប់នោះទៅវិញ... #For Jay stan