ម៉ោងជិត8ព្រឹក ជុងហ្គុក បានមកដល់វិមានវិញ នាយកម្លោះឈានជើងចុះពីរលើឡានមកដោយទឹកមុខសោះកក្រោះជាទីបំផុត។
ជុងហ្គុក ដើរចូលទៅក្នុងវិមាន ជើញកូនប្រុសទាំងពីរកំពុងតែរត់លេងដេញចាប់គ្នា ប្រហែលជាមិនលឺសម្លេងឡាននាយហើយបានជាមិនចេញទៅទទួល។
" អុះ!! ប៉ាៗ "ជុងវ៉ុន ងាកមកឃើញប៉ាធំ ក៏ស្ទុះរត់មករកតែម្ដង។
" ប៉ាៗ ហិហិ "ជុងវីន រត់មកពីរក្រោយ។
" កូនសម្លាញ់ "ជុងហ្គុក លាដៃចាំទទួលកូនទាំងពីរ ស្នាមញញឹមក៏បង្ហាញឡើងដោយឃាត់មិនបាន។
" សឺតៗ! ខ្នាញ់ណាស់ "ជុងហ្គុក លើកពរកូនម្នាក់ម្ខាងហើយក៏ថើបពួកគេម្នាក់មួយខ្សឺត ខ្នាញ់សាច់ថ្ពាល់ប៉ោងៗនឹងខ្លាំងណាស់។
" ប៉ាៗទៅណា ប៉ាតូចរកប៉ាៗអតើឃើញ "ជុងវីន ចោទសួឪពុកទាំងយកដៃទៅចុចថ្ពាល់នាយលេងឥតឈប់។
" ប៉ារវល់កូន "ជុងហ្គុក តបទៅកូនទាំងញញឹមមិនសូវសម។
" ជុងហ្គុក "អ្នកស្រីចាស់ស្មីន ដើរចេញពីរបន្ទប់មកឃើញនាយកម្លោះក៏ហៅ។
" អ្នកម៉ាក់ "
" រវល់ខ្លាំងហ្អេស៎ បានជាមិនមកផ្ទះ "
" ក៏គួរសម ដោយសារតែមេឃជិតភ្លឺទៅហើយទើប ខ្ញុំសម្រាកនៅខាងក្រៅ "ជុងហ្គុក តបទាំងមិនហា៊នមើលមុខគាត់ ព្រោះមនុស្សមិនសូវជាចេះកុហកប៉ុន្មានទេ។
" ថ្ងៃក្រោយទោះជារវល់ដល់ស្មើរណាក៏មិនតហរូចទុកប្រពន្ធកូនចោលដែរ ថេហ្យុង មិនសូវស្រួលខ្លួនផងព្រឹកនេះញុាំបាយមិនច្រើនទេ ឡើងទៅមើលគេផង អោយចៅមកម៉ាក់មក "អ្នកស្រីចាស់ស្មីន និយាយរៀបរាប់ប្រាប់នាយហើយក៏ដើរមកយកចៅពីរដៃកូន រួចក៏ទាញដៃពួកគេចេញទៅខាងក្រៅ ថ្ងៃនេះគាត់ចង់នាំពួកគេចេញទៅដើលេង មិនអោយរករឿងថេហ្យុងច្រើនទេ ព្រោះគេមិនសូវមានកម្លាំងកំហែងផងតាំងពីរបង្កើត ជុងវ៉ុន ជុងវីនមក។
ជុងហ្គុក លឺដូចច្នេះហើយក៏ប្រញាប់រត់ឡើងទៅខាងលើយ៉ាងលឿន។
ក្រាក// បើកទ្វារបន្ទប់មក មិនឃើញថេហ្យុងតែបែជាលឺសម្លេងទឹកនៅក្នុងបន្ទប់ទឹក បន្តែទ្វារបន្ទប់ទឹកគឺបើកជំហរចោល។
ជុងហ្គុក បោះជំហ៊ានចូលមកខាងក្នុងឈរមើលប្រពន្ធតូចរបស់នាយកំពុងតែសម្អាតបន្ទប់ទឹក នឹងហែកយកសាប៊ូថ្មីមកដាក់វិញទាំងអស់ ព្រោះអាចាស់បានប្រើអស់ទៅហើយ។
" Aww?? ជុង បងមកវិញហើយ "ថេហ្យុង ងាកក្រោយមកឃើញ ជុងហ្គុក កំពុងតែឈរមើលមកខ្លួនដោយស្ងៀមស្ងាត់។
" អ្នកណាអោយអូនធ្វើហឹម អ្នកបម្រើមានមិចក៏មិនប្រើ? "មិនឆ្លើយនឹងសំណួរតែក៏សួរបកទៅវិញ។
" នៅក្នុងបន្ទប់ពួកយើងអូនចង់ធ្វើវាដោយខ្លួនឯង "
" តែអូនកំពុងតែមិនស្រួលខ្លួន "
" ហៃយ៉ា អូនជាហើយតើ "
" ជាអីទៅ មុខអូននៅស្លេកៗនៅឡើយទេ "
" អូនមិនអីពិតមែន ចុះមានឃើញកូនៗទេ "
" ម៉ាក់នាំចេញក្រៅបាត់ហើយ "
" បងញុាំអីហើយឬនៅ បើនៅអូនទៅធ្វើអីអោយញុាំណ... "ថេហ្យុង ចូលមកនិយាយសួរនាំ ចង់ចូលមកអោបគេអោយបាត់នឹក ប៉ុន្តែត្រូវ ជុងហ្គុក គេចចេញមិនអោយអោប។
" កំប៉ះបងអីល្អជាង បងមិនទាន់បានសម្អាតខ្លួននោះទេ "ជុងហ្គុក និយាយទាំងមិនមើលមុខ ថេហ្យុង ដោយសារតែរអៀសចិត្ត នាយប្រញាប់ទៅដោះអាវដាក់ក្នុងកន្រ្តក់ យកកន្សែងមករំ ផ្នែកខ្នងរបស់នាយសុទ្ធតែស្នាមក្រចក់ដៃទើបកើតឡើងដូចជាថ្មីៗនេះណាស់ ធ្វើអោយថេហ្យុងនឹងសង្ស័យមិនបាន។
" ជុង! ខ្នងបងកើតអ្វី មើលចុះសុទ្ធតែស្នាមក្រចក "ថេហ្យុង ដើរចូលមកជិតពិនិត្យមើលរួចក៏សួរ។
" ប..បងគឺ..បងឃ្លានហើយប្រពន្ធសម្លាញ់ ធ្វើអីអោយប្ដីញុាំបន្តិចមក "ជុងហ្គុក បែមកចំមុខ ថេហ្យុង វិញនិយាយបង្វែសាច់រឿង ព្រោះមិនចង់អោយបែកការ។
" បាន អូននឹងធ្វើអោយបងចុះ ងូតទឹកទៅ "
" បាទ "ជុងហ្គុក ញញឹម ហើយក៏ដើរចូលបន្ទប់ទឹកបាត់ស្រម៉ោល។
ថេហ្យុងមាអារម្មណ៍ថាអន់ចិត្ត នៅពេលដែលនាយមិនថើបគេដូចមុន ចង់អោបក៏មិនអោយអោប សួរក៏មិនឆ្លើយទៀត។ ថេហ្យុង ដើរចូលទៅយកអាវ ជុងហ្គុក នៅក្នុងកន្ត្រក់នោះយកមកមើល ខ្លាចក្រែងល៎មានប្រឡាក់ច្រើនកន្លែងនឹងយលទៅបោកកក់នៅក្នុងម៉ាសុីន តែក៏ប្រទះឃើញនៅស្នាមក្រេមជាប់នឹងករអាវរបស់នាយ ធ្វើអោយ ថេហ្យុងញ័រដៃញ័រមាត់។
" ស្នាម..ស្នាមក្រេម? "ទឹកភ្នែកចាប់ផ្ដើមស្រក់មកពេលនឹកឃើញ ស្នាមក្រចកដៃនៅលើខ្នងរបស់នាយ ស្នាមជាំព្រាលៗនៅលើ ក របស់នាយវាអាចបញ្ជាក់មកយ៉ាងច្បាស់ថានាយមានស្រី។
ជុងហ្គុក ពិតជាមានស្រីពិតមែនឬ? ថេហ្យុង ក្រវីក្បាលបញ្ជាក់ថាវាមិនមែនជាការពិត អាវប្រឡាក់ក្រេមនេះ នាយអាចនឹងដើរមុខមនុស្សស្រីក៏ថាបាន ចំណែកស្នាមក្រចកនោះ អាចថាមូសខាំនាយក៏លូកទៅអេះប៉ុណ្ណោះ ឈប់គិតច្រើនភ្លាមទៅគីម ថេហ្យុង!!
ថេហ្យុង ជូនទឹកភ្នេកចេញយកអាវដាក់ចូលក្នុងកន្ត្រក់វិញរួចក៏បើកទ្វារចុះទៅខាងក្រោម ដើម្បីធ្វើអាហារពេលព្រឹកសម្រាប់ ជុងហ្គុក។
" អ្នកប្រុស ចង់ធ្វើអ្វីមែនទេ? "ម៉ែដោះ ដែលកំពុងតែរៀបចំរបស់នៅក្នុងផ្ទះបាយឃើញនាយតូច ដើរចូលមកក៏សួរនាំ។
" ខ្ញុំចង់ធ្វើអ្វីញុាំសម្រាប់ជុងបន្តិចណាម៉ែដោះ "ថេហ្យុង និយាយទាំងខំប្រឹងញញឹមដាក់គាត់ទាំងមិនសូវសម ព្រោះនៅតែគិតដលើរឿងអម្បាញមិញនេះ។
" អ្នកប្រុស ទុកអោយខ្ញុំធ្វើវិញក៏បានដែរណា មើលទៅទឹកមុខអ្នកប្រុសមិនសូវជាស្រស់ប៉ុន្មានទេ "
" មិនអីនោះទេ ជុងចង់ញុាំអាហារស្នាដៃខ្ញុំ ខ្ញុំធ្វើបានមិនអីនោះទេ "
" បែបនោះក៏បាន បើអ្នកប្រុសត្រូវការអ្វីអាចប្រាប់ខ្ញុំបានណា "
" បាទ "ថេហ្យុង ញញឹមដាក់គាត់ហើយក៏ចូលទៅធ្វើម្ហូប។
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
De Todoកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...