part3: កូនព្រម

416 47 4
                                    

រឿង គុំនំប្រែជាស្នេហ៍
ភាគទី៣

អំឡុងពេលដែលពួកគេនិយាយគ្នាfourthបានលួចស្ដាប់នៅខាងលើនាយតូចមិនដឹងទេថាហេតុអ្វីបានជាgeminiចង់បានគេអោយទៅបម្រើខ្លួន តែមិនបង្អង់យូរfourthក៏បានដើរចុះមកខាងក្រោមហើយក៏និយាយពាក្យទាំងនោះថា

Fourth|«មិនអីទេលោកប៉ាកូនព្រមទៅជាមួយគេឱ្យតែគេឈប់យកលុយបំណុលនោះពីគ្រួសាររបស់ពួកយើង»នាយតូចបាននិយាយទៅកាន់លោកប៉ាបស់គេ គេសុខចិត្តទៅបម្រើgeminiក៏បានឱ្យតែgeminiឈប់យកលុយបំណុលនោះពីគ្រួសាររបស់គេ ហើយអ្នកម៉ាក់និងបងប្រុសរបស់គេបានឈរមើលមកគេទាំងក្ដីអាណិតដោយសារតែពួកគេមិនអាចធ្វើអ្វីបាន។

លោកKita|«អត់ទេកូន កូននៅក្មេងណាស់ហើយកូនក៏នៅរៀនដែរតើកូនអាចទៅបម្រើគេបានយ៉ាងម៉េច មិនអីទេលោកប៉ាអាចរកវិធីដោះស្រាយបានកូនកុំមកខ្វល់ខ្វាយរឿងទាំងអស់នេះអី»

អ្នកស្រីDitiya|«ពិតមែនហើយកូនរឿងនេះទុកឱ្យអ្នកម៉ាក់និងលោកប៉ារបស់កូនជាអ្នកដោះស្រាយវិញកូនមិនបាច់មកពាក់ព័ន្ធរឿងនេះទេ កូននៅក្មេងហើយកូនក៏ជិតប្រឡងដែរ តើកូនអាចទៅបម្រើគេបានយ៉ាងម៉េច»លោកស្រីបានដើរចូលមកឱបកូនរបស់គាត់ហើយថែមទាំងនិយាយពាក្យពេជ្រដែលគាត់មិនចង់ឲ្យកូនរបស់គាត់ទៅបម្រើgeminiនោះទេ។

Fourth|«មិនអីទេលោកប៉ាអ្នកម៉ាក់កូនអាចដោះស្រាយបានកូនអាចបម្រើគេបានតែកូនក៏អាចឆ្លៀតទៅរៀនបានដែរ ឱ្យតែគេម្នាក់នោះសន្យាជាមួយពួកយើងថានឹងមិនយកលុយបំណុលនោះវិញ»

Gemini|«ក៏បានយើងឱ្យឯងមកបម្រើនៅក្នុងផ្ទះរបស់យើងរហូតដល់ដាច់បំណុលទើបឯងអាចមករស់នៅជាមួយប៉ាម៉ាក់របស់ឯងវិញ អំឡុងពេលបម្រើនៅក្នុងផ្ទះរបស់យើងឯងអាចទៅរៀនបានតែពេលចេញមកវិញឯងត្រូវទៅផ្ទះរបស់យើងយ៉ាងម៉េចដែរ?»

Fourth|«បើសិនជាខ្ញុំទៅបម្រើនៅផ្ទះរបស់លោកតើលោកនឹងយកលុយពីបងប្រុសរបស់ខ្ញុំទៀតដែរទេបើលោកនៅយកលុយពីបងប្រុសរបស់ខ្ញុំ ខ្ញុំនឹងមិនទៅបម្រើនៅផ្ទះរបស់លោកទេ»

Gemini|«ឱ្យតែឯងព្រមមកនៅជាមួយយើងយើងនឹងមិនយកអ្វីពីគ្រួសាររបស់ឯងទៀតទេ ព្រោះតែមានឯងជាអ្នកដោះស្រាយនៅក្នុងផ្ទះរបស់យើងហើយ»

រឿង គុំនំប្រែជាស្នេហ៍Where stories live. Discover now