កាត់មកដល់ពេលព្រឹករាងតូចទាំងពីរបានរៀបចំចេញពីផ្ទះដើម្បីទៅរៀនដូចសព្វមួយដង។ ប៉ុន្តែនៅពេលដែលទៅដល់សាលាអ្វីវាមិនល្អដូចថ្ងៃទីមួយរបស់ពួកគេទេ
+ ម៉ោងចេញលេង
Marck < អេ៎ ពីរនាក់ទៅញ៉ាំអីអត់ > គេបានបបួលរាងតូចទាំងពីទៅញ៉ាំងអាហារពេលព្រឹក
Fourth< តោះដូចជាឃ្លានដែរហើយ >
Phuwin< ពួកឯងទៅៗ ហើយទិញអីឱ្យយើងផង អីក៏បានដែរ យើងមានអារម្មណ៍ថាឈឺក្បាលណាស់មិនចង់ទៅទេ > គេនិយាយទាំងមុខមិនរីក
Marck < ok ចាំទិញឱ្យតោះ Fot > គេនិយាយហើយក៏បានដើរទៅបាត់ទុកឱ្យភូវីនដេកក្នុងថ្នាក់ម្នាក់ឯង
+ នៅអាហារដ្ឋាន
Marck< អង្គុយចាំបន្តិចណា ចាំយើងទៅកុម្មង់បាយឱ្យ > និយាយទៅកាត់fot រួចគេក៏ដើរទៅបាត់
មួយសន្ទុះក្រោយមក Marck គេក៏បានដើរមកវិញជាមួយនិងបាយពីរចាននៅក្នុងដៃ។ fot គ្រាន់តែបាយមកដល់មិនចាំយូរទេគេក៏ប្រញាប់ញ៉ាំឱ្យលឿន នឹងអាលបានទៅមើលមិត្ត។ តែកំពុងតែកាយញាត់សុខៗ Marck ក៏បានហៅគេ
Marck< fot..> fot បានងើបមុខមករួចគេក៏យកដៃគេទៅបេះបាយដែលជាប់នឹងមាត់ fot ចេញ
Fourth< អរគុណណា > គេនិយាយទាំងអៀន មិនមែនអៀនមនុស្សទេ គឺគេអៀននៅពេលដែលគេញ៉ាំបាយជាប់មាត់ដូចក្មេង
ពួកគេក៏បានបន្តញ៉ាំបាយរបស់ពួកគេបន្តរហូតដល់អស់ រួចក៏ងើបទៅគិតលុយនិង ទិញអីផ្ញើរភូវីនផង
សកម្មភាពទាំងនេះស្ថិតនៅក្រោមកែវភ្នែកដ៏មុតស្រួចរបស់នារីរូបស្រស់ម្នាក់
Fourth< Marck លោកទៅមុនទៅ ខ្ញុំទៅបន្ទប់ទឹកបន្តិច > គេនិយាយព្រទាំងហុចអាហារនៅនឹងដៃគេទៅឱ្យ Marck
Marck< កុំយូរពេកណាដល់ម៉ោងចូលរៀនឥឡូវហើយ > គេនិយាយរួចក៏ដើរទៅបាត់
នៅក្នុងបន្ទប់ទឹក Fot កំពុងតែឆ្លុះកញ្ចក់សុខៗក៏ស្រាប់តែ
< ផាច់ > សម្លេងទះកំភ្លៀងក៏បានបន្លឺឡើង
Fourth < អួយ នេះនាងមានរឿងអី មិចបានមកទះយើងចឹង > គេនិយាយព្រមទាំងយកដៃទៅស្ទាបថ្ពាល់គេ។
YOU ARE READING
កំលោះទីក្រុង ប៉ះ កំលោះស្រុកស្រែ [ End ] ✔️
Romanceជាប់ស្នេហ៍ជាមួយអូនតាំងតែពីពេលដែរជួបអូនដំបូង My little boy