ភាគទី5/បើខ្ញុំរៀបការចុះក្មួយខ្ញុំ

124 19 3
                                    

+នៅក្នុងឡានកំពុងបើកបរចរទៅកាន់គោលដៅដោយក្នុងឡានមានសភាពស្ងប់ស្ងាត់មិនមានអ្នកណានិយាយរកអ្នកណាដោយឡាននេះមានអ្នកបើកជាយូគីជិះទៅស្តុបចរាចរណ៍មួយក៏លោតភ្លើងក្រហមជាសញ្ញាបញ្ជាក់ថាឈប់ទើបពេលនេះយូគីនិយាយទៅកាន់ហុ៊ននី

«ឯងមិនគិតថារកប៉ាឲ្យអាល្អិតនេះទេហេ»យូគីសម្លឹងមើលមុខប្អូនប្រុសដែលអង្គុយមើលទេសភាពខាងក្រៅជាមួយទឹកមុខសោកសៅ

«ខ្ញុំមិនដឹងថាគេនៅទីណាផង»បែរមុខចេញពីកញ្ចក់បង្អូចឡានរួចនិយាយទៅកាន់បងស្រីដែលមើលមកខ្លួន

«តើឯងស្គាល់គេឬទេ»យូគី

«គឺ....Lee Heeseung អ្នកស្នងដំណែនត្រកូល Lee...ហុឹក»រាងតូចនេះក៏ដឹងថាត្រកូលនេះយ៉ាងមិចLeeជាត្រកូលអ្នកមានអំណាចនៅក្នុងប្រទេសឈរជើងលេខ1ក្នុងប្រទេសនិយាយតែប៉ុណ្ណេះហើយSunghoonក៏ស្រាប់តែបង្ហូរទឹកភ្នែកគិតមើលអនាគតថាកូននេះនិងយ៉ាងមិចទៅបើគេដូចជាដួងចន្ទឯខ្លួនឯងដូចជាសត្វទន្សាយដែលសម្លឹងមើលគេពីចម្ងាយដែលឆ្ងាយដែលសឹងតែមិនអាចទៅជួបគ្នាបាន

«បើឯងស្គាល់វាល្អប្រសើរជាងមិនស្គាល់ដែល»យូគីនេះស្រឡាញ់ប្អូនម្នាក់នេះណាស់លោកអើយនិស្សិតឆ្នាំទី4អីនៅជាមួយបងស្រីដូចសិស្សបឋមឯចរិតវិញដូចណាស់ដូចក្មេងថ្នាក់ទី1ចឹង

+កាត់

មកមើលផ្ទះផាកវិញកំពុងអ៊ូអរដែលមានមនុស្សប្រហែល3នាក់កំពុងជជែកគ្នាចេកចាចដូចកំពុងមានរឿងអ្វីដែលសប្បាយខ្លាំងណាស់អញ្ចឹង

«និយាយអញ្ចឹងអ្នកអូនកាលកូនស្រីអ្នកអូនមកដល់បងចង់ឃើញសម្រស់នាងដ៏ហើយថានាងស្អាតផូផង់ដូចស្រីគ្រប់ល័ក្ខយ៉ាងណាទេនេះ»អ្នកស្រីលីនិយាយជាមួយស្នាមញញឹមតែមានទៅដឹងអីថាអ្នកដែលអង្គុយជិតអ្នកស្រីបែរជាមុខមិនរីកសោះដោយម្នាក់នោះជាLee Heeseung (Broសង្សារសុំបែកភ្លាមមកយកប្រពន្ធភ្លេត)

«ចាំបន្ដិចសិនទៅអ្នកបងគង់តែមកទេបើអ្នកបងបានឃើញហើយប្រហែលជាលង់សម្រស់នាងជាមិនខាន»(Yuki«អៀនហា»)

+ងឺត........!!!!

សំឡេងបញ្ឈប់ឡានបន្លឺឡើងមកអមជាមួយដំណើរជើងមនុស្សពីរនាក់ដើរចូលក្នុងផ្ទះយ៉ាងស្រស់សង្ហារ(បោកសុទ្ធ🥲)

«Special People »Where stories live. Discover now