ភាគទី1

93 18 4
                                    

ផ្ដើមរឿង//

" លោកនេះ...មុខងាប់ហើយសម្ដីអាក្រក់ទៀត "~~

រឿង សន្យាភ្ជាប់និស្ស័យ💝🍃☘️

ភាគ១☘️:មុខងាប់~

_☘️សូមអានដោយក្ដីរីករាយ☘️_

ត្រឹមជាក្មេងម្នាក់ដែលកំព្រាឪពុកម្ដាយរស់នៅជាមួយលោកតា។ថ្ងៃមួយខ្ញុំក៏ត្រូវរៀបការជាមួយបុរសមុខងាប់ សម្ដីអាក្រក់ដោយសារតែការសន្យារបស់លោកតាពួកយើង។

មានផ្ទះដ៏ធំមួយនៅឯប៊ូសានដែលមនុស្សជាច្រើនដឹងថានេះជាផ្ទះគ្រួសារត្រកូល គីម ដែលជាម្ចាស់ចម្ការទំពាំងបាយជូរធំបំផុតប្រចាំតំបន់នេះ។

" លោកតា... " សម្លេងស្រទន់របស់កំលោះម្នាក់ហៅទៅកាន់អ្នកជាតាដែលកំពុងដើរមើលទំពាំងបាយជូរក្នុងចម្ការ។

លោកតាមានឈ្មោះ ស៊ុក គីម អាយុ60ឆ្នាំ ជាម្ចាស់ចម្ការ។ ឯកំលោះដែលហៅលោកតា ឈ្មោះ គីម សូន៊ូ អាយុ 21 ឆ្នាំ ជាចៅប្រុសតែម្នាក់របស់លោកហើយលោកស្រឡាញ់និងអាណិតសូន៊ូជាខ្លាំងព្រោះសូន៊ូត្រូវកំព្រាឪពុកម្ដាយមករស់នៅជាមួយគាត់តាំងតែពីនៅតូចក្រូចឆ្មា។

" មានការអីមែនចៅប្រុសក្បាលខូចរបស់តា "
ពេលចៅប្រុសរត់មកជិតលោក គីម ក៏សួរនិងយកដៃអង្អែលក្បាលចៅតិចៗទាំងគ្រឺតខ្នាញ់។គាត់ស្រឡាញ់ចៅប្រុសម្នាក់នេះខ្លាំងណាស់ មិនដែលហ៊ានវាយនិងស្ដីឲ្យខ្លាំងៗទេ។

" គឺថា~មានគេមករកលោកតា " សូន៊ូតបទាំងទឹកមុខខ្ចីខ្ចូតគួរឲ្យស្រឡាញ់ព្រោះគេក៏ស្រឡាញ់លោកតារបស់គេខ្លាំងណាស់ដែរ។

" នេះចៅរត់មកតាមតាដល់ចម្ការព្រោះរឿងនឹងមែនទេ?? " លោកតារៀងហួសចិត្តនឹងអាកប្បកិរិយារបស់សូន៊ូបន្តិចដែរ។នេះឃើញរត់មកត្រហេបត្រហបស្មានតែមានរឿងអីធំដុំតើ គាត់ខំតែលួចបារម្ភ។ចៅម្នាក់នេះចំមែនហើយ កម្មករក៏មានដែរម៉េចមិនឲ្យមកហៅ។

" អ្នកដែលមករកតាគឺលោកតាផាកនិងចៅប្រុសរបស់គាត់~ពេលនេះកំពុងចាំតានៅឯផ្ទះហ៎៎ " សូន៊ូប្រាប់ឈ្មោះអ្នកដែលមករកព្រោះគេដឹងថាបើមនុស្សមិនសំខាន់តារបស់គេមិនទៅជួបនោះទេ។លោកតាក៏ញញឹមឡើងដោយភាពសប្បាយចិត្តពេលដឹងថាអ្នកណាមករកគាត់។

សន្យាភ្ជាប់និស្ស័យ💝Where stories live. Discover now