ភាគទី2

85 13 11
                                    

រឿង សន្យាភ្ជាប់និស្ស័យ💝☘️

ភាគ២:រៀបការ!!

_☘️សូមអានដោយក្ដីរីករាយ☘️_

" រៀបការអ្នកណាគេលោកតា?? " កំលោះតូចសូន៊ូដែលមិនដឹងដើរមកដល់តាំងពីពេលណាក៏ដើរទៅជិតហើយសួរលោកតារបស់គេព្រោះគេឮគាត់និយាយពីការរៀបការ!ហើយក៏ចង់ដឹងថារៀបការអ្នកណាគេ??

" ស្ដាប់តាណាសូន៊ូ!!.ចៅត្រូវរៀបការជាមួយសូងហ៊ុននៅខែក្រោយនេះ!! " លោកគីមព្យាយាមនិយាយស្រទន់ៗព្រោះមិនចង់ឲ្យចៅគិតថាគាត់បង្ខំគេនោះទេ។តែវាគឺភ្លាមៗពេកហើយសម្រាប់សូន៊ូ។មនុស្សជួបគ្នាមិនបានប៉ុន្មានដងផងក៏ឲ្យរៀបការហ្នឹងគ្នាបានយ៉ាងម៉េច??

" ហាស៎៎!!" សម្រែកបែបភ្ញាក់ផ្អើលរបស់សូន៊ូនិងសូងហ៊ុនបន្លឺឮៗហាក់មិនចង់ជឿនូវអ្វីដែលពួកគេឮនោះទេ។រៀបការហេស៎៎!!រៀបការទាំងដែរគេទាំងពីរមិនទាំងត្រូវគ្នាផងហ្នឹង!!

" អត់ទេ...ចៅមិនរៀបការជាមួយគេនោះទេ!! " សូន៊ូចាប់ផ្ដើមប្រមូលភាពក្លាហាននិយាយបដិសេធព្រោះមើលទៅសូងហ៊ុនមិនចូលចិត្តខ្លួននោះទេ។ឯលោកផាកធ្លាក់ទឹកមុខភ្លាមពេលឭសូន៊ូបដិសេធបែបនេះ។មនុស្សគេរៀបការដោយសារក្ដីស្រឡាញ់និងការចង់រួមរស់ជាមួយគ្នាតែសូន៊ូអត់នោះទេ!!ក្មេងល្អិតបដិសេធគឺត្រឹមត្រូវហើយ។

" លោកតាអាចបកស្រាយបានទេ? " សូងហ៊ុននាយជាមនុស្សធំគិតបានល្អិតល្អន់ដូច្នេះហើយនាយជឿរថាប្រាកដជាមានរឿងអ្វីមួយនៅពីក្រោយមិនខានដែលនាំឲ្យលោកតាទាំងពីរជ្រើសធ្វើបែបនេះ។ដោយឡែកពីសូន៊ូគេនៅក្មេងមិនបានល្អិតល្អន់ដូចសូងហ៊ុនទេ ណាមួយការធ្វើចឹងក៏ដូចជាបង្ខំហើយ។

" តានឹងប្រាប់ឯងនៅពេលទៅផ្ទះវិញ " លោកផាកគាត់ឆ្លើយតបទៅសូងហ៊ុនបែបនេះព្រោះគាត់ដឹងថាសូងហ៊ុនពិតជាយល់មិនខានបើបានដឹងហេតុផលរបស់គាត់។តែអ្វីដែលគាត់បារម្ភគឺសូន៊ូដែលធ្វើមុខឡេងឡង់មិនយល់ព្រម។

" សូន៊ូ.!!ចៅធំហើយចៅត្រូវតែរៀបការណា៎៎ព្រោះតាមិនអាចនៅមើលថែចៅបានរហូតនោះ ទេ " លោកគីមព្យាយាមនិយាយពន្យល់ដល់សូន៊ូឲ្យយល់ឲ្យបានច្បាស់។ពេលនេះគាត់ចាស់ហើយគាត់មិននឹងអាចនៅការពារមើលថែចៅបានរហូតឡើយមានតែរើសអ្នកណាម្នាក់ឲ្យមកមើលថែចៅជំនួសគាត់។

សន្យាភ្ជាប់និស្ស័យ💝Where stories live. Discover now