ផ្ដើម/

190 17 4
                                    

+អតីតកាល

«សុងហ៊ុនតើអូនអាចធ្វើជាសង្សារនិងបងបានទេ»បុរសវ័យកណ្ដាលម្នាក់លូតជង្គុងនៅពីមុខរាងតូចច្រឡឹងដែលចាប់ផ្ដើមធ្វើមុខស្លីស្លើហើយពេលនេះព្រោះជាអារម្មណ៍ថ្មីមួយដែលមានអ្នកមកសុំស្រឡាញ់តែងមិនដឹងខ្លួនអ្វីសោះ

«ហុីសុីង!បង»គ្រាន់តែពាក្យប៉ុន្មានមា៉ត់សោះធ្វើឲ្យបេះដូងតូចក៏ចាប់ផ្ដើមរីកធំតែគេមិនមែនគ្រាន់តែនិយាយទេគឺនៅបញ្ចេញទង្វើដ៏ផ្អែមល្អែមទៀតវាគ្មានអីដែលរំភើបជាងពេលនេះទេ

«បងស្រឡាញ់អូនសុងហ៊ុនស្រឡាញ់ចង់បានអូនជាកម្មសិទ្ធរបស់បងចង់បានរាងកាយមួយនេះមកធ្វើជាកម្មសិទ្ធផ្ដាច់មុខសម្រាប់បងចង់ថ្នាក់ថ្នមបេះដូងអូនតើចម្លើយរបស់អូនគឺជាអ្វីទៅ»

«បងបិទភ្នែកសិនទៅ»សុងហ៊ុនបង្គាប់ឲ្យហុីសុីងបិទភ្នែកសិនមុននិងប្រាប់ចម្លើយដល់កម្លោះសង្ហារមើលទៅដូចជាញ័រចង់បានគេជាកម្មសិទ្ធណាស់

«បិទធ្វើអ្វី?»

«បងចង់ដឹងចម្លើយអត់»ប្រាកដណាស់ជាចង់ហើយទម្រាំតែមកសារភាពប្រាប់កូនគេគឺយូរណាស់ព្រោះទម្រាំតែក្លាហាននេះចង់ប្រហែលជាង1ឆ្នាំឡូវហើយ

«ច្បាស់ណាស់ចង់»

«បើបងចង់ដឹងបងធ្វើអ្វីតាមតែអូនប្រាប់ទៅ»សុងហ៊ុន

«ក៏បាន»រួចហុីសុីងក៏ដៃមកបិទភ្នែកខ្លួនឯងតាមអ្វីដែលអ្នកម្ខាងទៀតបង្គាប់ឲ្យ

«លាដៃបងមក»សុងហ៊ុន

«បើបងបើកភ្នែកមកឃើញខ្សែករមានរូបអូនមានន័យថាអូនព្រមតែបើឃើញថាខ្សែករមួយនេះមានរូបជាបេះដូងបាក់បែក💔គឺអូនមិនព្រមទេណាតើបងយល់ទេ»

«ក៏បានតែបងអាចបើកភ្នែកបានឬនៅ»

«បានហើយ»រួចហុីសុីងក៏បើកភ្នែកមកក៏ក្រលែកទៅក្នុងប្រអប់ដៃគឺឃើញថាវាមិនមែនជាខ្សែករដែលមានរូប💔ទេតែវាជារូប...

«សុងហ៊ុន!នេះអូនព្រមហើយមែនទេ»

«បងឃើញចម្លើយយ៉ាងមិចគឺអញ្ចឹងហើយអូនមិននិយាយទេ»

«បងស្រឡាញ់អូនសុងហ៊ុន»

«អូនក៏ស្រឡាញ់បងដែលហុីសុីង»រួចហុីសុីងក៏ចូលទៅអោបដោយក្ដីស្រឡាញ់វាចេញពីចិត្តដែលមិនអាចកាត់ថ្លៃបានព្រោះនាយប៉ងមកជាយូរហើយគឺនាយចង់បានគេធ្វើជាកម្មសិទ្ធយូរហើយតែឥឡូវបានដូចបំណងហើយមានតែក្ដីស្រឡាញ់ទេទើបអាចបរិយាយបាន

+កាត់

(1ឆ្នាំក្រោយ)

1ខែទល់1ខែ1ថ្ងៃទល់1ថ្ងៃព្រិចភ្នែកចុះះឡើងតាមព្រះសូរិយានិងព្រះខែចុះឡើងមួយឆ្នាំបាត់ពេលវេលាដើរលឿនមនុស្សកើតចាស់ឈឺស្លាប់ហើយឯក្ដីស្រឡាញ់ដែលរាងក្រាស់ពេលនេះក៏កើនឡើនជាលំដាប់ដូចចំនួនអតិបរិមា

«ខែក្រោយបងនិងចូលស្ដីដណ្ដឹងអូនពេលនេះបងនិងបានរៀបការជាមួយអូនបងនិងបានបង្កើតគ្រួសារតូចជាមួយអូនគ្រាន់តែគិតក៏សប្បាយដែល»

«មិនទាន់ភ្ជាប់ពាក្យផងបងគិតលឿននោះលឿន»

«គិតឲ្យហើយព្រោះបង្កើតគ្រួសារមិនមែនមួយថ្ងៃមួយខែមួយឆ្នាំឯណាគឺមួយជីវិត»

«បានហើយឈប់និយាយទៅលោកប្រុសសម្ដីផ្អែម»

«សុីផ្អែមតែជាមួយអូនទេ ផាក សុងហ៊ុន»

ទឺត...ទឺត

«អ្នកណានេះ!!សុងហ៊ុនបងសុំទៅនិយាយទូរស័ព្ទមួយភ្លេត»

«អឹម!!បងទៅចុះ»

រយៈពេលអស់ជាយូរការនិយាយទូរស័ព្ទមិនដឹងថាគេនិយាយសាច់ការអីគេខ្លះទេតែត្រឹមដឹងថាហុីសុីងនិយាយភ្ជាប់ជាមួយទឹកមុខស្រពោន

«សុងហ៊ុន»អស់រយ:ពេលជាយូរទើបហុីសុីងមកវិញជាមួយទឹកមុខស្រពោនខ្លាំងមិនដឹងថាមានរឿងអ្វីទេទើបគេហាក់មិនសប្បាយហរទ័យ

«បងមកវិញហា៎»

«អឹម!!តែបងត្រូវជូនអូនទៅផ្ទះពេលនេះ»

«ហេតុអ្វី?»

«ដោយសារបងត្រូវទៅក្រៅប្រទេសយប់នេះបងមិនអាចនៅកំដរអូនបានទៀតទេបងត្រូវទៅធ្វើការងារជាបន្ទាន់សង្ឃឹមថាអូនមិនប្រកាន់»

«មិនអីទេបងកំដរអូនបានប៉ុណ្ណេះគ្រប់គ្រាន់ហើយចឹងយើងតស់ទៅ»

នេះរឿងថ្មីរឿងចាស់សរសេរតែមកសរសេររឿងខ្លីៗដើម្បីបន្ធូរអារម្មណ៍ព្រោះរឿងចាស់ចង់ប្រាប់ថាគ្មានឈុតផ្អែមល្អែមអីទេមានតែវេទនាតម្រុយតែប៉ុណ្ណឹង

អ្នកនិពន្ធ:Mura-ម៉ូរ៉ា

/សង្ឃឹមថាបងនៅតែស្នេហ៍អូន||•𝗛𝗲𝗲𝗵𝗼𝗼𝗻♡︎(Complete)Where stories live. Discover now