EP4 «Love yourself»

194 48 13
                                    


    កន្លងទៅមួយសប្ដាហ៍នៅប្រលានយន្តហោះគ្រួសារសុីមត្រូវមកអោបលាកូនប្រុសជាទីស្រឡាញ់ មុនពេលត្រូវចាកឆ្ងាយពីទឹកដីកំណើតទៅកាន់សហរដ្ឋអាមេរិច

“មើលថែសុខភាពផងណាកូន កុំរឹងចចេសត្រូវស្ដាប់បង្គាប់អ៊ំស្រីយល់ទេ?”លោកម្ចាស់

“បាទ កូនយល់ហើយប៉ា ម៉ាក់ប៉ាមើលថែសុខភាពផងណាប្រាប់ជេស៊ុនពេលគេមកពីសាលារៀនវិញផងណាម៉ាក់”(ជេស៊ុនជាប្អូនចញ្ចឹមរបស់ជេយ៉ុន)

“ចាស កូនឥឡូវកូនប្រញាប់ឡើងយន្តហោះទៅដល់ម៉ោងហើយ”ជេយ៉ុនងក់ក្បាលតិចៗ កែវភ្នែកក្រហមច្រាលរកហូរនេត្រាចេញមកខាងក្រៅតែខំប្រឹងទប់

    ជើងហោះហើរទៅសហរដ្ឋអាមេរិចបានចេញដំណើរទៅ រាងតូចអង្គុយផ្អែកក្បាលនិងកញ្ចក់បង្អួចយន្តហោះរំពៃសម្លឹងមើលទេសភាពលើអាកាស  ដៃស្រឡូនដូចបន្លាក្រូចឈោងទៅយកកាសនៅក្នុងកាបូបតូចមួយដែរគេពាក់មកតាមខ្លួនភ្ជាប់ជាមួយទូរស័ព្ទចាក់បទចម្រៀង«love yourself by Justin Bieber »

♪ For all the times that you rained on my parade. And all the clubs you get in using my name. You think you broke my heart oh girl for goodness' sake...........♪

    ចម្រៀងបន្លឺទៅជារឿយៗពីមួយឃ្លាទៅមួយឃ្លាធ្វើឲ្យគេនឹករលឹកដល់ការពីនៅក្មេងខ្ចី នឹកដល់សំឡេកហ្គីតាដែរធ្លាប់តែសន្ដាប់កាលពីនៅក្មេង

+អតីតកាល

«ពិរោះណាស់»ក្មេងប្រុសជេយ៉ុនដើរចូលក្នុងបន្ទប់តន្ត្រីប្រទះឃើញនូវវត្តមានបេនចាមីនកំពុងតែលេង Guitar សំឡេងក្រលួចចេញពីឧបករណ៍ភ្លេងបានធ្វើឲ្យរាងតូចមិនសរសើរមិនបាន

«សរសើរពេកហើយ ឯងចូលចិត្តមែនទេមកអង្គុយត្រង់នេះមក»បេនចាមីនឈោងទៅកាន់ដៃប្អូនមកអង្គុយនៅលើកៅអី បេនចាមីនអង្គុយក្បែររាងតូច

«ចង់ស្ដាប់យើងលេងទេ ក៏ប៉ុន្ដែឯងត្រូវធ្វើជាអ្នកច្រៀង»ជេយ៉ុនងក់ក្បាលតិចៗ

«ចង់ច្រៀងបទអ្វីដែរបាទ អ្នកប្រុសតូច»

«love yourself by Justin Bieber »

«អូខេ»ស្រដីរួចបេនចាប់ផ្ដើមលេងហ្គីតារីឯជេយ៉ុនច្រៀងតាមបទភ្លេង

រឿង រណ្ដំចិត្តss2Wo Geschichten leben. Entdecke jetzt