«អ្នកនាងគូដណ្តឹងរបស់អ្នកនាងពិតជាខ្លាំងមែន»Gaeulនិយាយតិចៗក្បែរត្រចៀកJennie
«ត្រូវតែចឹងហើយ ខ្លាំងហើយសង្ហារទៀត ហិហិ ផាំង?»Jennie និយាយទាំងអៀនដៃនៅមិនស្ងៀមគ្រវីចុះគ្រវីឡើងធ្វើឲដៃនាងប៉ះនឹងពែងតែធ្លាក់បែកខ្ទេចហើយគ្រប់គ្នាក៏ងៀកមករកនាង។ភ្លាមៗJennie បានយកក្រណាត់ស្បៃយកមកបាំងមុខ។
«នាងច្រមក់កើតអីមែនទេ»GomឃើញJennie ក៏ដើរមកសួរចង់លេបខាយ។
«គ្មានទេចេញទៅ»Jennie និយាយទាំងសម្លក់នាយ។
«ឆ្នាស់ម្លេះនាងតូច»
«រឿងយើង លោកកុំមកចេះ អ៊ុំនេះប្រាក់តោះGaeul ទៅផ្ទះវិញ»ទុកប្រាក់លើតុហើយនាងនឹងអ្នកបម្រើរក៏ដើរចេញទៅបាត់នឹហស្ថិតក្រោមការមើលរបស់Taehyung ចំណែកឯGomដោយខ្មាស់គេជាលើកទី2នាយក៏ហៅកូនចៅទៅបន្ទាយវិញបាត់។
«នេះជាស្អី??»Taeបានដើរទៅមើលតុរបស់Jennie ក៏បានជាន់របស់មួយ។ពេលយកមកមើល។
«នេះជាស្លាកសញ្ញារបស់គ្រួសារគីម»Soohyun ដើរមកជិតនិយាយប្រាប់។
«ចឹងមានន័យថានារីមិញនឹងជាគូរដណ្តឹងរបស់យើង?»Taeនិយាយទាំងខ្មាស់ព្រោះនាយបានវ៉ៃគ្នាព្រោះតែនាងទាំងដែលមិនទាន់ស្គាល់មុខគ្នា។
«អីយ៉ា កុំខ្មាស់អីិលោកមេទ័ពការពារអនាគតប្រពន្ធវាជារឿងល្អទៅវិញទេ ហិហិ»
«ឈប់និយាយជាមួយឯងហើយ យើងទៅផ្ទះហើយ»នាយនិយាយរួចក៏ដើរចេញទៅ។
«ចេះអៀន ចេះខ្មាស់អីណាទេ»
ស្អែកឡើង
«អ្នកនាងៗក្រោកឡើងនេះភ្លឺហើយណាបន្តិចទៀតគេយកជំនូនមកហើយ»Gaeul អង្រួនខហលួនJennie ដើម្បីឲនាងភ្ញាក់តែនាងមិនព្រមភ្ញាក់សោះ។
«ហឹម សុំគេងបន្តិចទៀត»មនុស្សធ្លាប់តែគេងយូរៗឲមកក្រោកលឿនៗចឹងមិចនឹងកើត។
«មិនបានទេ ប្រយ័ត្នលោកម្ចាស់មកវ៉ៃដល់បន្ទប់ណាអ្នកនាង»
«ហឹម ងើបហើយៗរកគេងឲស្កប់ស្កល់តិចក៏មិនបាន»
«តោះខ្ញុំនាំអ្នកនាងទៅសម្អាតរាងកាយ នឹងរៀបចំខ្លួន»Gaeul បានបំពេញការងារឲJennie បានយ៉ាងស្អាតមានរបៀបរាបរយ។

YOU ARE READING
រឿង សៀវភៅប្រលោមលោកឆ្លងភព📖💫
Fantasyជាក្មេងស្រីដែលចូលចិត្តអានរឿងប្រលោមលោក អានគ្រប់ពេលគ្រប់វេលា ចូលចិត្តស្រមើលស្រមៃដាក់អារម្មណ៍តាមសាច់រឿង។ថ្ងៃមួយស្រាប់តែនាងបានឆ្លងពេលាឬគេហៅថាឆ្លងភពដែលសម័យដែលនាងឆ្លងទៅដល់នោះគឺជាសម័យជូស៊ុន។តើនឹងមានរឿងអ្វីកើតឡើងចំពោះនាងតើនាងនឹងត្រូវធ្វើដូចម្តេចដើម្បីចេញពីភ...