ទីក្រុងឆើតឆាយសម្បូរទៅដោយភ្លឺពណ៍ចម្រុះដែលបង្ហាញពីភាពរុងរឿងនៃប្រទេស ដែលសុទ្ធសឹងតែជាអគារតូចធំយ៉ាងច្រើនកំពុងតែដណ្ដើមគ្នាក្នុងវិស័យរកស៊ីនៃជំនួញ។
នៅក្នុងក្លឹបមួយកន្លែងដែលជាក្លឹបល្បីឈ្មោះយ៉ាងរន្ទឺពីភាពអស្ចារ្យ នឹងល្បីពីឈ្មោះអ្នកមានៗដែលតែងតែចេញចូលមិនដាច់ស្រមោលយ៉ាងច្រើនដោយក្លឹមនោះមានឈ្មោះថា«XPW» ។ ក្លឹប XPW គឺជាកហលឹបដែលទើបតែចេញរកស៊ីបានតែ៧ឆ្នាំប៉ុណ្ណោះតែសន្ទុះនៃការរកស៊ីសឹងតែអាចវ៉ាដាច់ក្លឹបដែលរកស៊ីបានរាប់សឹបឆ្នាំ ដោយក្លឹបនេះផង ដែលគ្មាននរណាដឹងនោះឡើងថាជារបស់លោកណាឡើយ។
*បន្ទប់VIP02
បន្ទប់សម្រាប់មនុស្សពិសេសដែលគេរៀបឡើងដើម្បីតែបុគ្គលសំខាន់ៗដែលមានលុយទើបអាចបើកបន្ទប់នេះបាន។ សាច់រឿងក៏បើកបង្ហាញឱ្យយើងឃើញនូវបុរសរាងស្ដើងកែវភ្នែកចចកពាក់អាវស្ដើងពណ៍ខៀវសាច់ក្រណាត់ កំពុងតែអង្គុយទាំងមុខមាំជាមួយប្អូនប្រុសរបស់ខ្លួន។
«ម្សិលមិញមានរឿងអ្វីពេលយើងមិននៅ?»Phuwinក៏បន្លឺសួរឡើងទាំងទឹកមុខមិនសូវស្រស់ទៅកាន់អ្នកជាប្អូន។
«គឺគ្រាន់តែបុគ្គលប្រកឬកគ្នាតិចតួចនៅក្នុងក្រុមហ៊ុនប៉ុណ្ណោះគ្មានអ្វីច្រើនទេ!»Geminiតបទាំងលើកកែវស្រារួចក៏ញញឹមស្រាលៗ។
«មានរឿងមួយទៀត! ចាំឯងចាត់ការឱ្យផង!»Phuwinក៏បន្លឺឡើងទាំងញញឹមតិចៗទាំងបែបអៀន។
«ថ្នាំមែនទេ? ដឹងហើយត្រៀមអស់ហើយមានទាំងទឹកអប់ទៀតដឹងតែពិសេសបំបាត់ក្លិនតែម្ដង!»Geminiក៏មុខប្រែជាញញឹមឡើង រួចក៏ញាក់ចិញ្ជើមដាក់អ្នកជាបង។
«ល្អណាស់ប្អូនសម្លាញ់!»Phuwinនិយាយទាំងលើកដៃទះស្មារបស់Geminiបែបពេញចិត្ត។
«តោះយើងទៅផ្ទះទៅ!»Geminiក៏បន្លឺឡើងទាំងងើបឈរអស់កម្ពស់រួចក៏ហុចដៃទៅកាន់អ្នកជាបង។ Phuwinក៏ហុចដៃទៅកាន់Geminiរួចក៏ចាកចេញទៅខាងក្រៅទាំងញញឹម។
ពួកគេក៏ដើរចេកចេញពីបន្ទប់ក្នុងក្លឹប ស្រាប់តែពេលនោះក៏ជំនិតរបស់Geminiក៏ដើរមកជិតព្រមទាំងឱនខ្សឹបត្រជាក់។ Gemini ក៏ងក់ក្បាលរួចក៏បែរទៅប្រាប់Phuwin«បងទៅមុនចុះ! ខ្ងុំត្រូវចាត់ការកាងារបន្ទាន់បន្តិច!»Phuwinលឺបែបនេះក៏ងក់ក្បាលយល់ព្រមរួច ក៏Geminiលើកដៃបក់លាបងខ្លួនហើយក៏ចាកចេញ។