pt 1 : ការធ្វើឃាត

104 16 10
                                    

ផ្តើមរឿង : 

    ពេលយប់ តាមដងផ្លូវនៅជិតព្រៃដ៏ក្រាស់មួយដែលស្ថិតនៅតាមជាយក្រុងមានសភាពយ៉ាងស្ងាត់ជ្រងុំពុំសូវមានអ្នកជិះកាត់បូករួមទាំងមានមេឃភ្លៀងផងនោះមានជនអាថម៍កំបាំងកំពុងតែឈរពួននៅក្បែរដើមឈើធំមួយនៅក្នុងដៃមានកាន់របស់មួយមើលមិនច្បាស់ដោយសារតែយប់ងងឹត គេឈរសម្លឹងមើលទៅលើផ្លូវដូចជាកំពុងតែរង់ចាំអ្វីមួយ..

  ប្រហែលជា៣នាទីក្រោយក៏មានឡានស្ព័រខ្មៅមួយជិះតាមដងផ្លូវ...

*In car

  ក្នុងឡានដែលមានមនុស្សតែ២នាក់ប៉ុណ្ណោះដែលជិះ

  "ទំនិញយ៉ាងមិចទៅហើយ?"អ្នកជាចៅហ្វាយ

  "គឺរួចរាល់ហើយទាន"នាយជាជំនិត

  "ល្អ"

  នៅពេលដែលឡានជិះជិតកន្លែងដែលខ្លួនបានពួនហើយជនអាថិ៍កំបាំងនោះក៏ត្រៀមខ្លួនជាស្រេចក្នុងការបំពេញកិច្ចការរបស់ខ្លួន...

*ក្រិក

  សម្លេងនេះបានធ្វើឲ្យយើងប្រកដបានយ៉ាងច្បាស់ថានេះជាសម្លេងកេះកៃកាំភ្លើង! តើគេជាអ្នកណា?តើគេធ្វើដើម្បីស្អីក៏យើងមិនដឹង!?

  នៅពេលនេះគេបានលើកតម្រង់កាំភ្លើងភ្នែកចាំសម្លឹងទៅចំណុចមួយដើម្បីនឹងប្រព្រឹត្តិសកម្មភាពនៅបន្តិចទៀតនេះ

*ផាំង!!
 
  មួយគ្រាប់ដំបូងបាញ់សម្ដៅទៅកាន់កង់ឡាន ធ្វើឲ្យឡាននោះជ្រេពេញផ្លូវ

  "ចៅហ្វាយប្រយ័ត្ន!!!!!"

  បន្ទាប់មកដោយមិនចង់បង្អង់ពេលយូរក៏..

*ផាំង!ផាំង!

   សម្លេងកាំភ្លើងពីរគ្រាប់បាញ់ចំគោលដៅសំខាន់ក្នុងមួយពព្រិចភ្នែកបណ្តាលឲ្យអ្នកក្នុងឡានដាច់ខ្យល់ស្តាប់ភ្លាមៗហើយឡាននោះក៏បានជ្រុលទៅបុកនឹងគល់ឈើមួយនាំឲ្យឡានផ្ទុះឆាបឆេះនៅវិនាទីបន្ទាប់

   ជនអាថ៌កំបាំងនោះបន្ទាប់ពីកម្ចាត់បានសម្រេចតាមគម្រោងការហើយក៏បានញញឹមគែមមាត់បន្តិចក្នុងភាពមានមោទនភាពនឹងលទ្ធផលដែលខ្លួនបានធ្វើ។ បន្ទាប់មកនាយបានយកកាំភ្លើងស៊កចូលចង្កេះខោរបស់ខ្លួនរួចក៏ដើរចាកចេញពីកន្លែងនោះសម្តៅទៅកន្លែងដែលបានលាក់ម៉ូតូធំរបស់ខ្លួន ហើយក៏បើកជិះចេញពីទីនោះយ៉ាងលឿនសំដៅទៅកាន់ផ្លូវទៅក្នុងក្រុងវិញ។

⊹ឧក្រិដ្ឋ&ស្នេហា⊹  Where stories live. Discover now