ភាគទី04

52 6 0
                                    

💥មន្តស្នេហ៍អ្នកប្រដាល់ជនបទ💨
   ភាគទី04 : សំណើរ

__________________________________________

   ប៉ាំង៎-ប្រាវ៍~

« អ្ហាយ៎ » កំពុងតែឈ្លោះគ្នាជាមួយឆេហ៉ីសុខៗក៏ស្រាប់តែមាននរណាក៏មិនដឹងមកទាត់ធុងដែកដែលដាក់នៅក្បែរនោះមួយទំហឹងជើងដែលបណ្តាលឱ្យផ្អើលនាំគ្នារត់មកមើលយ៉ាងព្រោងព្រាតព្រោះខ្លាចថាមានរឿងអ្វីដែលមិនល្អត្រៀមនឹងកើតឡើង។

« ហ្ហៃយ៉ា! នៅជុំគ្នាល្អដល់ហើយណ៎ យើងខំមកលេងបែបនេះទៅហើយមិនគិតស្វាគមន៍យើងខ្លះទេឬ? » វ៉ាន់ស៊ាន ដែលត្រូវជាកីឡាករហាត់ប្រដាល់នៅឯក្លឹបម្ខាងទៀតហើយក៏ត្រូវជាដៃគូរឡើងសៃវៀនដាល់គ្នាជាមួយជុងហ្គុកនៅពេលឆាប់ៗនេះដែរ ក៏បាននិយាយដោយទឹកមុខឌឺដងរួចក៏ដាក់ខ្លួនអង្គុយនៅលើកៅអីដែលនៅជិតនោះទាំងមិនមាននរណាអញ្ជើញ។

« ភ្ញៀវដែលយើងមិនបានអញ្ជើញយើងមិនស្វាគមន៍ទេ » ថេយ៉ុង ស្រែកបកទៅវិញដោយក្រសែភ្នែកមិនពេញចិត្ត គេស្អប់មុខអាម្នាក់ហ្នឹងខ្លាំងមែនទែនជួបគ្នាម្តងៗគេចង់តែដាល់ឱ្យបែកអាមុខឌឺដងហ្នឹងចោលទេនិយាយមែនគេគុំគួនស្អប់អាមួយហ្នឹងខ្លាំងណាស់។

« អា៎! ហេតុអីអូននិយាយបែបនេះចេញមកទៅរួចអូនសម្លាញ់? ម៉េចក៏មិនរាក់ទាក់ស្វាគមន៍ប្តីខ្លួនឯងបែបនេះ? » វ៉ាន់ស៊ាន ក្រោកឈរអស់កម្ពស់ដើរសម្តៅមកកាន់ថេយ៉ុង រួចក៏ចាប់ម៉ិចថ្ពាល់ថេយ៉ុងលេងតិចៗដោយស្រាលដៃបំផុត រួចគេក៏យកដៃដែលបានប៉ះថ្ពាល់ថេយ៉ុងនោះយកទៅហិតក្លិនរបស់នាយតូចទាំងញញឹមញញែមដូចពពួកមនុស្សរោគចិត្តគ្មានខុស ចរិតអញ្ចឹងតើបានថេយ៉ុងស្អប់មុខខ្លាំងណាស់។

   //ដឹប៎ៗៗ~//

   បីដៃជាប់គ្នាត្រូវបានប្រលែងទៅដាល់នៅលើផ្ទៃមុខសង្ហារៗរបស់វ៉ាន់ស៊ានបណ្តាលឱ្យបែកមាត់ហូរឈាមចេញមកបន្តិចដែរព្រោះមួយដៃៗរបស់ថេយ៉ុងក៏មិនមែនស្រាលដែរ ហើយកុំភ្លេចឱ្យសោះណាថាថេយ៉ុងក៏ជាកីឡាករវាយប្រដាល់អាជីពផងដែរ។

« កុំឱ្យយើងអស់ការអត់ធ្មត់ជាមួយឯងឱ្យសោះណា គូវ៉ាន់ស៊ាន! រាល់ដងយើងទុកមុខឱ្យក៏ព្រោះយល់ថាពួកយើងទាំងពីរក៏ធ្លាប់ហាត់រួមគ្រូរួមក្លឹបជាមួយគ្នាដែរទើបយើងមិនរករឿងច្រើនតែបើឯងនៅតែបន្តធ្វើចរិតថោកទាបបែបនេះទៀតយើងក៏គ្មានមនោសញ្ចេតនាអ្វីសម្រាប់ទុកលើកលែងទោសកំហុសរបស់ឯងទៀតដែរ! » ម្តងនេះថេយ៉ុងព្យាយាមរម្ងាប់អារម្មណ៍កុំឱ្យខឹងក្រោធឬឆេវឆាវខ្លាំងពេក រួចទើបស្រដីប្រាប់លាយគម្រាមអ្នកម្ខាងទៀតតែម្តងព្រោះគេខំប្រឹងទប់អត់ធ្មត់យូរយារណាស់មកហើយ ដោយសារតែមុនពេលលោកគ្រូពួកគេបានស្លាប់គាត់បានសុំកុំឱ្យពួកគេទាំងពីរឈ្លោះគ្នាវាយគ្នាអីទើបថេយ៉ុងយល់ព្រមធ្វើតាមបណ្តាំចុងក្រោយរបស់លោកគ្រូខ្លួនដើម្បីអាចឱ្យគាត់ស្លាប់ទៅដោយបិទភ្នែកជិតបាន ប៉ុន្តែពេលនេះគេលែងខ្វល់ខ្វាយពីរឿងទាំងអស់នេះទៀតហើយតែទប់លែងជាប់ហើយគេប្រាកដជាប្រដៅ គូវ៉ាន់ស៊ាន! ដោយកណ្តាប់ដៃរបស់គេផ្ទាល់ជាក់ជាមិនខាននោះទេ ដូច្នេះហើយក៏មានតែលួចពោលពាក្យសុំទោសលោកគ្រូនៅក្នុងចិត្តតែប៉ុណ្ណោះដែលគេមិនអាចធ្វើតាមបណ្តាំចុងក្រោយរបស់លោកគ្រូបានដោយជោគជ័យ។

💥មន្តស្នេហ៍អ្នកប្រដាល់ជនបទ💨Where stories live. Discover now