ភាគ1 : រៀបការដើម្បីផលប្រយោជន៍

82 5 0
                                    

៚ភូមិគ្រិះត្រកូល Jung

« លោកប៉ាមិនអាចធ្វើបែបនេះដាក់ខ្ញុំបានទេ »  ក្មេងស្រីស្រែក ខណៈដែលទឹកភ្នែកហូរចុះថ្ពាល់

លោក Jung ដែលជាអ្នកជំនួញធំ ម្ចាស់ក្រុមហ៊ុន Jung Group និងជាឪពុករបស់ ក្មេងស្រីនេះដែលបាននិយាយមុននេះ
« ជេន ស្ដាប់ប៉ាណា៎ »

« ខ្ញុំមិនស្ដាប់អ្វីទាំងអស់ ខ្ញុំមិនមែនជារបស់លេងសើច ឬជាអ្នកបង្ហាញមុខ ដែលលោកប៉ាគ្រាន់តែលក់ខ្ញុំដើម្បីចំណេញផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ លោកប៉ាជា មនុស្សឃោរឃៅ ខ្ញុំ ស្អប់ប៉ា »

« ផ្លាច់ » នាងតូចជេននីមានអារម្មណ៍ឈឺចាប់ យ៉ាងខ្លាំងនៅថ្ពាល់ខាងឆ្វេង របស់នាង វាគឺជាដៃប៉ារបស់នាងដែលទើបតែទះកំផ្លៀងនាង។

« ជេននី នេះមិនមែនជាវិធីនិយាយជាមួយឪពុកម្តាយរបស់ឯងទេ !! » លោកស្រី ស៊ូហុី

« ... » ជេននី

« ការសម្រេចចិត្តរបស់យើងគឺចុងក្រោយ គឺឯងត្រូវតែរៀបការ " លោក Jung

ជេននី ឈរយំ នាងស្ទើរតែមិនជឿថា ឪពុកម្តាយរបស់នាងអាចធ្វើរឿងបែបនេះដាក់នាងបានឡើយ។

« ឥឡូវ​ទៅ​បន្ទប់​ឯង​ទៅ កុំ​ហ៊ាន​ចេញ​ពី​ផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី យើង​ទេ » លោក Jung

ពេលនោះ ជេននី បានរត់ទៅបន្ទប់របស់នាង ហើយគោះទ្វារបិទ នាងយំតែម្នាក់ឯងមិននឹកស្មានថា មនុស្ស ដែលនាងគិតថាយកចិត្តទុកដាក់ចំពោះ នាង នៅក្បែរនាង បែរជាបង្ខំអោយនាងរៀបការទាំងដែលចិត្តមិនចង់ ។

ជុង ជេននី អាយុ 22 ជាតារាម៉ូដែល ហើយក៏ជាកូនស្រីតែមួយគត់របស់លោកJung និងលោកស្រី ស៊ូហុី នាងជា កម្មសិទ្ធិរបស់គ្រួសារអាជីវកម្មដ៏មានឥទ្ធិពលធំ។

ព្រឹកនេះ ជេននី ទើបតែទទួលបានដំណឹងថា ប៉ារបស់នាងបានធ្វើ កិច្ចព្រមព្រៀងជាមួយម្ចាស់អាជីវកម្មដ៏ធំបំផុតនៅក្នុងប្រទេស កូរ៉េ ។ គ្រួសារ​អ្នក​ជំនួញ​ទាំង​ពីរ​ជា​មិត្ត​នឹង​គ្នា​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ពេល​នេះ ពួក​គេ​ចង់​ក្លាយ​ជា គ្រួសារជាមួយគ្នា។ លោក Kim បានធ្វើសំណើទៅលោក Jung ហើយលោក Jung សប្បាយចិត្តជាងក្នុងការទទួលយកវា។

លោកប្ដីCEO || Taennie Where stories live. Discover now