{ មួយអាទិត្យ ក្រោយមក }« ល្ងាចនេះពួកយើង មានពិធីជប់លៀងដែលត្រូវទៅ នាង
ឆាប់រៀបចំខ្លួនទៅ » Taehyung« ហេតុអីខ្ញុំត្រូវទៅដែល? » Jennie
« ព្រោះនាងជា ប្រពន្ធរបស់ខ្ញុំ សូមកុំអោយខ្ញុំបាក់មុខដោយ
សារតែនាងអី ណា » Tae និយាយទាំងមុខមាំ« ....» Jennie មិនហ៊ាននិយាយអី ត បានត្រឹម ងក់ ក្បាល
....
នាងចាប់ផ្ដើមបើកទ្វារទូរ ដើម្បីសម្រេចចិត្តជ្រើសរើសសម្លៀកបំពាក់ផ្សេងៗគ្នាដែលត្រូវពាក់បន្ទាប់មក ភ្នែកនាងមើលមកលើរ៉ូបខាឌីហ្គែនដ៏ស្រស់ស្អាតនាងតុបតែងមុខសាមញ្ញរួចនាងក៏ចាប់យកកាបូបម៉ាក Chanel ដែលនាងចូលចិត្តមួយមកពាក់ ស្បែកជើងកែងពណ៌ខ្មៅដែលមើលទៅ យ៉ាងល្អឥតខ្ចោះ។
« តើពួកយើងចាកចេញនៅពេលណា? » នាងបានសួរទៅ Taehyung
« ឥឡូវនេះ » មាត់គេនិយាយតែ ភ្នែកវិញ លួចសម្លឹងមើលរ៉ូបដែល វាលខ្នងដែល Jennie កំពុងតែពាក់
« រ៉ូបខ្ញុំ មានបញ្ហាអី ហេរ៎? » Jennie
« អ៎..អរ៎ អត់មានអីទេ តោះយើងឆាប់ទៅ !! »
......ពួកគេចូលក្នុងរថយន្ត Jennie អង្គុយលើកៅអី ស្ងៀម ប៉ុន្តែមានរឿងមិននឹកស្មានដល់បានកើត ឡើង Jennie ភ្ញាក់ផ្អើលខ្លាំងណាស់ពេលដែលTaehyung ដាក់ដៃទទេរបស់គេលើភ្លៅទទេរបស់នាង ខណៈ ដៃម្ខាងទៀតកំពុងកាន់ចង្កូតឡាននាងក្រឡេកមើលទៅ Taehyung ភ្នែករបស់គេនៅតាមផ្លូវ ដូចជា គេមិនដឹងទាំងស្រុងថាគេកំពុងធ្វើអ្វីដាក់នាងនៅខាងក្នុងពេលនេះ។
....
{ ក្នុងពិធីជប់លៀង }Taehyung ចូលទៅក្នុងពិធីជប់លៀងដោយមាន Jennie នៅក្បែរ ខណៈ ដៃTaeត្រូវបានរុំចង្កេះរបស់នាង ភ្លៀវនៅក្នុងកម្មពិធីសម្លឹងមកមើលពួកគេ ពេលដែលពួកគេដើរកាត់ ហ្វូងមនុស្សទាំងអស់នោះ។
« Oh Taehyung ឯងសុខសប្បាយជាទេ » ប៉ារបស់ Jennie និយាយទាំងលើកដៃទៅមុន តើគេអាចក្លែងក្លាយ ប៉ុណ្ណា ព្រោះគាត់មិនខ្វល់សូម្បីតែមើលកូនស្រីរបស់គាត់ដែលឈរ ក្បែរ
« ខ្ញុំសុខសប្បាយទេ.. សង្ឃឹមថាប៉ាក៏សុខសប្បាយដែរ ហើយអបអរសាទរសាខាថ្មីរបស់ »
« បាទ អរគុណ » លោក Jung
« ... » Taehyung
« សង្ឃឹមថា Jennie មិនរំខានលោកខ្លាំងពេក នាងជាមនុស្សល្ងង់ » លោក Jung និយាយដោយសម្លឹងមើល Jennie
Taehyung ក្រឡេកមើល Jennie ដែលគ្រាន់តែឈរនៅស្ងៀម
« អត់ទេ នាងមិនរំខានអ្វីដល់ខ្ញុំនោះទេ ហើយខ្ញុំសប្បាយចិត្តណាស់ បើថ្ងៃក្រោយលោកប៉ាមិនប្រើពាក្យ បែបនេះដាក់ប្រពន្ធរបស់ខ្ញុំ » Taehyung បកទៅលោក Jung
ខណៈដែលនាងមិន នឹកស្មានថាTaehyung និយាយបែបនេះ ធ្វើអោយមានស្នាមញញឹមដ៏តូចនៅលើមុខរបស់នាង
« Jennie ខ្ញុំទៅលើកទូរស័ព្ទបន្ដិច នាងនៅចាំខ្ញុំនៅនឹងហើយ » Taehyung ក៏ដើរទៅនិយាយទូរស័ព្ទបាត់
បន្ទាប់មកប្រហែលជា10នាទីក្រោយមកTaehyung ក៏ត្រឡប់វិញ គេបាន ឃើញ Jennie កំពុងនិយាយជាមួយបុរសម្នាក់ទៀតដែល ហាក់ដូចជាមានអាយុប្រហែលនឹងTaehyung ដែល ពួកគេសើចខណៈកំពុងជជែកគ្នាក្នុងអំឡុងពេលសន្ទនារបស់ ពួកគេ បុរសនោះបានយកដៃកៀកស្មានាង។
« តើគេជានរណា? ហើយតើគេស្គាល់ Jennie យ៉ាងដូចម្តេច? ហើយម៉េចបានជានាងអនុញ្ញាតឲ្យគេ
ប៉ះនាង? » taehyung ដើរទៅកន្លែងដែលពួកគេកំពុងឈរ និយាយគ្នា« គេជាពីណាគេ? »
« ហ៊ឹម » Jennie តបដោយសម្លឹងមើលដៃដែលនៅជាប់ស្មារបស់នាង
« Taehyung នេះជាមិត្តរបស់ខ្ញុំកាលពីក្មេង Kai »
....
រង់ចាំមើលភាគក្រោយណាភាគនេះមើលទៅរាង Sweetដែល ប៉ុន្ដែចុងក្រោយ....😂
YOU ARE READING
លោកប្ដីCEO || Taennie
Romanceអាពាហ៍ពិពាហ៍ឡើងឡើងដោយសារការរៀបចំពីរចាស់ទុំ នៅជាមួយយូរទៅក៏ស្រឡញ់គ្នា។