Part 2

50 16 1
                                    

Part 2...

< Shitt!! Wtf Jungwon? >
គ្រាន់តែបើកវាំងននមកភ្លាម Jungkook ក៏ឃើញពេញៗភ្នែកតែម្ដង ប្អូនប្រុសតែម្នាក់របស់គេកំពុងតែពួនអោប Sunghoon ស្របពេលដែលរុំភួយជាមួយគ្នា គ្មានសម្លៀកបំពាក់អ្វីទាំងអស់ សក់វិញក៏រញ៉េរញ៉ៃ មិនបាច់សួរទេថាមានរឿងអីកើតឡើង ។
ធ្លាប់ឆ្លងកាត់ដូចតែគ្នាទេ គេយល់ហើយ!!

< ហិហិ---ហិ--- >
ទាំង Jungwon & Sunghoon បង្ខំចិត្តញញឹមទាំងភាពជូរចត់ អោបគ្នាឡើងរញីរញ័រអស់ហើយ មិនដឹងជារួចខ្លួនអត់ទេ បើត្រូវចាប់បានលក្ខណៈ HD បែបនេះហើយ ។

< ពួកឯងលេងនៅ Office ចឹងហ្មង? ហើយទៅធ្វើស្អីនៅបង្អួចនឹង ចូលចិត្តស្តាយល៍នឹងហ្អេស៎ > Taehyung

< ច--ចូលចិត្តស្អី មុននឹងនៅលើសាឡុងតើ តែពួកបងនឹងហើយចូលមកកាត់ចង្វាក់ ធ្វើអោយពួកខ្ញុំត្រូវនាំគ្នារត់មកពួនទាំងរដាក់រដុប > Jungwon

< រួចពួកឯងខ្វះកន្លែងខ្លាំងណាស់អី បានមកនៅក្នុងបន្ទប់ធ្វើការរបស់ខ្ញុំនឹង? >
មើលតែមុខក្រហមយ៉ាងនេះហើយក៏ដឹងដែរថា Jungkook ខឹងឡើងចង់ចេញផ្សែង រួចអ្នកណាមិនខឹង?
ដឹងអត់ថាមួយខែចុងក្រោយនេះ គេតែងតែដើរមកជួបនឹងអាចង្វាក់បែបនេះរបស់អាប្អូនពីរនាក់នឹងរហូត វាធ្វើស្ទើរតែគ្រប់កន្លែងទាំងអស់ ហើយឥឡូវនេះ---ក្នុងបន្ទប់ធ្វើការរបស់គេនេះណា?

< សុំទោស > Sunghoon

< ចឹងទៅសិនហើយ--- > Jungwon

< អឺ---តែ---មិចបានបងប្រុសខ្ញុំចេះពាក់នាឡិកាដែរចឹង? ទិញអោយរាល់ដងមិនដែលទាំងមើលផង >
ថារកដើរចេញទៅហើយតែ Sunghoon ក៏ប្រទាក់ភ្នែកនឹងនាឡិកាមួយគ្រឿងដែលបងប្រុសពាក់ជាប់នឹងដៃ ច្បាស់ណាស់ថាមិនមែនរបស់គេទិញអោយទេ ព្រោះអាមួយគ្រឿងនេះពណ៌មាស!!!!

< ស្រួលមើលម៉ោង > Taehyung

< ក្រែងបងស្អប់ពណ៌លឿងហ្អី? ក្រែងថាអត់ចូលចិត្តពាក់នាឡិកាទេ ទើសដៃទើសជើង > Sunghoon

< អ្នកខ្លះទិញអោយ > Jungwon

< អ៎--អ៎--- >
Sunghoon ញញឹមខ្ចិបមាត់ រួចក៏ដើរយឺតៗពីរក្រោយ Jungwon ចូលទៅក្នុងបន្ទប់សម្រាកនៅស្ដាំដៃ ដោយមិនភ្លេចនឹងលួចវ៉ៃភ្នែកអោយសញ្ញាទៅកាន់អនាគតបងថ្លៃក្នុងក្ដីស្រមៃ ។

ផ្ទៃមេឃពណ៌លឿង  |  TaeKookМесто, где живут истории. Откройте их для себя