ភាគ២ : ចន ជុងហ្គុក

763 59 16
                                    

"ប្អូនស្រី? ហាស់ហា ថេហ្យុង អ៊ើយថេហ្យុង យើងមិនដែលទុកឯងជាប្អូនរបស់យើងសូម្បីតែម្តង ព្រោះយើងតែងតែទុកឯងជាស្រីកំដរលើគ្រែរបស់យើងនោះអី ផឹប"ដុងគីល មិននិយាយតែមាត់បានឱកាសថេហ្យុងរាងភ្លេចខ្លួនបន្តិចក៏ចាប់បោះនាងឡើងទៅគហរែមុននឹងទាញកន្សែងនៅលើខ្លួនរបស់នាងចេញរហូតទាល់តែបានសម្រេច

"បងធ្វើស្អី លែងខ្ញុំ លែង អ្នកណាក៏បានដែរជួយខ្ញុំផង ហឹកៗជួយខ្ញុំផង"ថេហ្យុង ព្យាយាមរើបម្រាស់ស្រែកសុំជំនួយពីអ្នកផ្សេងទាំងទឹកភ្នែករហាមបើទោះបីជាដឹងថាមិនអាចមានអ្នកណាមកជួយនាងបានក៏ដោយគ្រាន់តែសង្ឃឹមថាអ្នកដែលនាងចាត់ទុកជាបងប្រុសមានក្ដីអាណិតចំពោះនាងខ្លះ ប៉ុន្តែនាងប្រហែលជាគិតខិសព្រោះបងប្រុសម្នាក់នេះមិនដែលមានមនោសញ្ចេតនាចំពោះនាងសូម្បីតែបន្តិច មានតែសេចក្តីប៉ងប្រាថ្នាចង់បាននាងមកគ្រប់គ្រងធ្វើជាម្ចាស់កម្មសិទ្ធិប៉ុណ្ណោះ

"ហាស់ហាៗ ទោះជាឯងស្រែកដល់ស្លាប់ទៀតក៏គ្មានអ្នកណាមកជួយឯងដែរ ក្រែងឯងក៏ដឹងមែនទេថានៅពេលនេះទីនេះមានតែឯងហើយនឹងបងប៉ុណ្ណោះ"ដុងគីល ពោលឡើងទាំងសើចសប្បាយបម្រុងនឹងឱនទៅញក់ញីលើស្រីតូចទៅហើយ ស្រាប់តែភ្លាមនោះមានដៃមកពីណាក៏មិនដឹងទេមកចាប់ស្មារបស់នាយទាញមកក្រៅទាំងទំហឹងរហូតដល់ផ្ងារទៅក្រោយ

ថេហ្យុងឃើញឱកាសល្អប្រញាប់ងើបខ្លួនយ៉ាងលឿនមុននឹងទាញកន្សែងដែលនាងបានផ្លាស់ចេញពីងូតទឹកមុននេះយកមករំខ្លួនដើម្បីបិទបាំងរាងកាយហើយក៏រត់ទៅពួនពីក្រោយខ្នងបុរសដែលទើបតែជួយនាងមុននេះទាំងកាយវិកាភ័យខ្លាច

"អ្នកណាថាមានតែ២នាក់នោះ នៅមានយើងម្នាក់ទៀត"ជុងហ្គុក ពោលឡើងទាំងញញឹមចុងមាត់បញ្ចេញទឹកមុខកំណាចឡើងមកហាក់សន្ដំចិត្តដៃគូរម្ខាងទៀតឱ្យខ្លបខ្លាចដោយហាមមិនបាន

"ចន ចន ជុងហ្គុក"ដុងគីល ពោលឡើងទាំងញ័របបូរមាត់តតាត់ក្រោយឃើញអ្នកដែលមកទាញស្មាររបស់នាយដើម្បីជួយថេហ្យុងមុននេះថាជាអ្នកណា(នាយក៏រៀនសាលាជាមួយជុងហ្គុកដូចគ្នា)ក្នុងមួយសាលានេះអ្នកណាដែលថាមិនស្គាល់ចនជុងហ្គុកនោះ តែនាយហ៊ានលូកដៃឬចេញមុខចំពោះរឿងអ្វីមួយហើយអ្នកក៏មិនហ៊ានក្អកជាមួយដែរ ហើយចំពោះអ្នកដែលហ៊ានតាំងខ្លួនជាសត្រូវរបស់គេច្បាស់ជាបានឃើញលទ្ធផលជាមិនខាន

Short novel (2)Where stories live. Discover now